សាច់ញាតិរបស់ ហ៊ុន សែន ឡើងកាន់ក្បាលម៉ាស៊ីនរដ្ឋសភា
អាប៉ោង បើកគ្រប បង្ហាញខ្លួនទាំងអស់ហើយ។ បន្ទាប់សមាសភាពគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលលោក ហ៊ុន សែន អាណត្តិទី៦ថ្មី ដែលរីកធំជាងមុន នៅពេលនេះ ក្បាលម៉ាស៊ីនដឹកនាំ និងប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភានីតិកាលទី៦ ក៏ត្រូវបានជ្រើសតាំងឡើងដែរ។
បើក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា នៅតែជាលោក ហេង សំរិន ប្រធាន - លោក ងួន ញ៉ិល និងអ្នកស្រី ឃួន សុដាវី អនុប្រធានទី១-ទី២ ដដែលនោះ ប្រធានគណៈកម្មការទាំង១០ នៃស្ថាប័ននីតិបញ្ញត្តិនេះ មានផ្លាស់ប្ដូរខ្លះៗ បើប្រៀបធៀបនឹងនីតិកាលមុន។
អ្វីដែលកត់សម្គាល់ខ្លាំង កឺលោក ហ៊ុន ម៉ានី អាយុ៣៦ឆ្នាំ ដែលជាកូនប្រុសពៅ របស់លោក ហ៊ុន សែន ត្រូវបានជ្រើសតាំង ឲ្យធ្វើជាប្រធានគណៈកម្មការទី ៧ ទទួលបន្ទុក អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេស ចរណ៍។ ខណៈលោក ហ៊ុន ណេង អាយុ៦៨ឆ្នាំ ដែលជាបងប្រុសបង្កើត របស់លោក ហ៊ុន សែន នៅតែត្រូវបានជ្រើសតាំងដដែល ជាប្រធានគណៈកម្មការទី៤ ទទួលបន្ទុក មហាផ្ទៃ [...]