អវត្តមាន​តំណាង​ទូត​នៃ៩​ប្រទេស​ធំៗ ក្នុង​ការ​បើក​រដ្ឋសភា​នីតិកាល​ទី៦

ការបើកនីតិកាលថ្មី នៃរដ្ឋសភាអណត្តិទី៦ បានប្រព្រឹត្តិទៅ  ក្នុងព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយគ្មានការចូលរួម ពីតំណាងស្ថានទូត នៃប្រទេសធំៗ ទាំង៩ទេ។ នេះ គេនៅមិនទាន់និយាយផងទេ ពីតំណាងអង្គការសង្គមស៊ីវិល មួយចំនួនទៀត។
អវត្តមាន​តំណាង​ទូត​នៃ៩​ប្រទេស​ធំៗ ក្នុង​ការ​បើក​រដ្ឋសភា​នីតិកាល​ទី៦
រដ្ឋសភានីតិកាលថ្មី ដែលត្រូវបានបង្កើតឡើង ដោយមានតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សតែមួយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 05, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីក្នុងចំណោមស្ថានទូតបរទេស ទាំង៣១ ប្រចាំនៅកម្ពុជា ស្ថានទូតនៃប្រទេសធំៗ ចំនួន៩ មិនបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមបើកនីតិកាលថ្មី នៃរដ្ឋសភាអាណត្តិទី៦ ដែលមានតំណាងរាស្ត្រ ១២៥ លើ ១២៥អសនៈ (១០០%) មកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះទេ។ នេះ ជាការអះអាងឡើងដោយផ្ទាល់ ពីសំណាក់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្នុងព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

តំណាងស្ថានទូត នៃប្រទេសលោកសេរី ទាំង៩នោះ មាន សហរដ្ឋអាមេរិក អូស្ដ្រាលី បារាំង អាល្លឺម៉ង់ កាដាណា អង់គ្លេស ស៊ុយអែត សហភាពអឺរ៉ុប និងប៊ុលហ្គារី។ ចំណែកអង្គការចំនួន៥ ក្នុងចំណោមអង្គការសង្គមស៊ីវិល ចំនួន១១ ក៏មិនបានចូលរួមផងដែរ។

» ក្រុមស្ថានទូត និងអ្នកអង្កេតការណ៍បរទេស ដែលបានចូលរួមក្នុងអង្គប្រជុំ៖

អវត្តមានរបស់តំណាងស្ថានទូតមួយចំនួន ត្រូវបានពន្យល់ថា ដោយសារឯកអគ្គរដ្ឋទូតបរទេសទាំងនោះ ជាប់បេសកកម្ម នៅក្រៅប្រទេសកម្ពុជា ដូចជា ឯកអគ្គរដ្ឋទូតអាមេរិក ​លោក​ ​«William Heidt​» ​បាន​ចាកចេញ ​ពី​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ចុង​សប្តាហ៍​ ​សម្រាប់​ការ​ពិគ្រោះ​យោបល់​ជា​សេរី ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ខណៈឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់ លោក «​Ingo Karsten»​ និងឯកអង្គទូត​សហភាព​អឺរ៉ុប លោក​ ​George Edgar​ ​កំពុងចូលរួម ក្នុងសន្និសីទ​ឯក​អគ្គរដ្ឋទូត​ប្រចាំ​ឆ្នាំ ​របស់​សហភាព​អឺរ៉ុប។ នេះ បើតាមការស្រង់សំដី ពីអ្នកនាំពាក្យស្ថានទូតទាំងនោះ ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីម្សិលម៉ិញ។

» ក្រុមស្ថានទូត និងអ្នកអង្កេតការណ៍បរទេស ដែលបានចូលរួមក្នុងអង្គប្រជុំ៖

ក្រុមប្រទេសទាំង៩ខាងលើ ជាផ្នែកមួយ នៃបណ្ដាប្រទេសប្រជាធិបតេយ្យទាំងឡាយ ដែលបានចេញសេចក្ដីថ្លែងការណ៍ រិះគន់ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ថាមិនត្រឹមត្រូវ យុត្តិធម៌ គ្មានតម្លាភាព ដោយសារគណបក្សប្រឆាំងដ៏សំខាន់ជាងគេ ត្រូវបានរំលាយ - ប្រធានគណបក្សនោះ ត្រូវបានចាប់ឃុំ និងលំហសម្រាប់ក្រុមសង្គមស៊ីវិល និងសារព័ត៌មាន ត្រូវបានរឹតត្បិត តាំងពីច្រើនខែ នៅមុនការបោះឆ្នោត។ ប្រទេសខ្លះ ថែមទាំងបានព្រមាន មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដែលចេញពីការបោះឆ្នោតជាតិខាងលើ ដែលផ្ដល់លទ្ធផល ឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះអសនៈតែឯង នោះទៀតផង។

យ៉ាងណា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា អវត្តមានរបស់តំណាងទូតទាំងនោះ មិនបានប៉ះពាល់ ដល់ដំណើរការ និងមុខមាត់ របស់រដ្ឋសភាថ្មីនោះទេ។ លោកបានបន្តថា លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ខុសពីប្រជាធិបតេយ្យ នៅលោកខាងលិច ខណៈរដ្ឋសភាថ្មី ដែលមានគណបក្សតែមួយនេះ មិនបានដើរផ្ទុយ ពីគោលការណ៍ប្រជាធិបតេយ្យ បែបកម្ពុជានោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...