Posts tagged as "Assemblée nationale"

ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី

ទំព័រ​ហ្វេសប៊ុក​«សមាគម​វៀតណាម» ព្រមាន​ព្រះ​មហាក្សត្រ​ឲ្យ​ចុះ​ពី​រាជ​បល្ល័ង្ក បើ​ទ្រង់​មិន​ឡាយ​លើ​ច្បាប់​ថ្មី

ជាថ្មីម្ដងទៀត ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» បានធ្វើឲ្យគេឯងនិយាយពីខ្លួន បន្ទាប់ពីសារ«ដ៏សាហាវ»មួយ ត្រូវបានទំព័រហ្វេសប៊ុកខាងលើ បង្ហោះនៅព្រឹកថ្ងៃទី២១ ខែតុលានេះ ស្នើទៅព្រះមហាក្សត្រខ្មែរ ព្រះបាទព្រះនរោត្ដម សីហមុនី ឲ្យទ្រង់ឡាយព្រះហស្ថលេខា ទៅលើច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ទាំងបួន ដែលទើបត្រូវបានរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា អនុម័៍តក្នុងសប្ដាហ៍នេះ ដើម្បីបើកផ្លូវឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សដែលត្រូវរំលាយ ដោយតុលាការ យកទៅចែកឲ្យគណបក្សដទៃទៀត បើទោះជាគណបក្សទាំងនោះ គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។

ទំព័រហ្វេសប៊ុកនេះ បានចាប់ផ្ដើមសំណេររបស់ខ្លួនថា៖ «ឮថា ស្តេច សីហមុនី មិនចង់ស៊ីញ៉េ (Signer = ចុះហត្ថលេខា, Editor's Note) រំលាយគណបក្សក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្សី និង កឹម សុខា»។

ទំព័រដែលដាក់ឈ្មោះពេញ ជាភាសាវៀតណាម «Hội [...]

ស៊ុយអែត​ព្រមាន​ពិចារណា​ឡើង​វិញ ពី​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា បើ​រំលាយ CNRP

ស៊ុយអែត​ព្រមាន​ពិចារណា​ឡើង​វិញ ពី​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា បើ​រំលាយ CNRP

ព្រឹត្តិការណ៍នយោបាយចុងក្រោយ នៅកម្ពុជា បានបង្កការព្រួយបារម្ភខ្លាំងក្លា សម្រាប់បណ្ដាប្រទេសជាច្រើន ក្នុងសហភាពអ៊ឹរ៉ុប ដែលជាលំហរទីផ្សារនាំចេញ ធំជាងគេ របស់កម្ពុជា។ ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី បានបង្ហាញជំហររបស់ផងខ្លួនរួចហើយ។ ប៉ុន្តែនៅថ្ងៃនេះ ប្រទេសស៊ុយអែតបានបញ្ចេញសម្លេងខ្លាំងៗបន្ថែមទៀត តាមរយៈមន្ត្រីការទូតរបស់របស់ខ្លួន ថានឹងពិចារណាឡើងវិញ អំពីទំនាក់ទំនងជាមួយប្រទេសកម្ពុជា ប្រសិនណាជារដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ និងមានអាសនៈនៅក្នុងរដ្ឋសភា បន្ទាប់ពីគណបក្សកាន់អំណាច។

អ្នកស្រី អេននីកា ប៊ិន ដេវីដ (Annika Ben David) ​អគ្គរាជទូត​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​របស់​ប្រទេស​ស៊ុយអ៊ែត បានលើកឡើងពីជំហរខាងលើនេះ ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្នុង​និវេសនដ្ឋាន [...]

ក្រុម​តំណាង​រាស្ត្រ CNRP បរិហារ​ច្បាប់​កែ​ថ្មី​ថា​«ខ្វះ​ធម្មនុញ្ញ​ភាព»

ក្រុម​តំណាង​រាស្ត្រ CNRP បរិហារ​ច្បាប់​កែ​ថ្មី​ថា​«ខ្វះ​ធម្មនុញ្ញ​ភាព»

ការកែច្បាប់ថ្មី គ្រោងយក​អាសនៈ​ស្របច្បាប់ ដែល​បាន​មកពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ជិត​បី​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​នេះ​ កាលពី​ឆ្នាំ​២០១៣ ទៅ​ចែក​ឲ្យ​គណបក្សផ្សេង ដែល​គ្មានការគាំទ្រ (ឬមានការគាំទ្រតិចតួច) ពីពលរដ្ឋម្ចាស់ឆ្នោត ជាទង្វើរំលោភ​យ៉ាង​ធ្ងន់ធ្ងរ ទៅលើ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​សំខាន់ៗ ឈាន​ទៅ​បាត់បង់​ភាព​ស្របច្បាប់។

នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ  របស់ក្រុមតំណាងរាស្ត្រ-សមាជិកសភា មកពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ដែលចេញផ្សាយនៅយប់ថ្ងៃទី១៧ ចូលថ្ងៃទី១៨ ខែតុលានេះ មួយថ្ងៃក្រោយរដ្ឋសភា ដែលចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានលើកដៃយ៉ាងប្រញាប់ប្រញាល អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈ​គណបក្ស ​ដែល​ត្រូវ​រំលាយដោយតុលាការ​ [...]

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា

អាមេរិក​ព្រមាន​ពី​អស្ថិរភាព​យូរ​អង្វែង ចំពោះ​ការ​អនុម័ត​ច្បាប់​កែ​ថ្មី​នៅ​កម្ពុជា

ការអនុម័តការធ្វើវិសោធនកម្មច្បាប់ ទាំង៤ យ៉ាងប្រញាប់ប្រញាល ពីសំណាក់រដ្ឋសភា ដែលមានការចូលរួមប្រជុំ តែពីសមាជិកសភា មកពីគណបក្សប្រជាជនកម្ពុជា ទទួលបានប្រតិកម្មភ្លាមៗ ច្បាស់ៗ ពីសហរដ្ឋអាមេរិក។

សេចក្ដីថ្លែងការណ៍មួយ ដែលទើបនឹងចេញផ្សាយ នៅមុននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានហៅការផ្ដល់សច្ចាប័ន ទៅលើការធ្វើវិសោធនកម្មច្បាប់ ដែលអាចឈាន​​ទៅរំលាយគណបក្ស​ប្រឆាំងធំជាងគេ និងយកអាសនៈ ពីគណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេងនោះ ថា«អាចនឹងដកហូតសិទ្ធិទាំងស្រុង របស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់ ដែលបានបោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣ និងការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧នេះ»។

សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ [...]

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

សម រង្ស៊ី៖ «បង្ហាញ​រូបថត​ខ្ញុំ​កាល​បួស​ជា​សង្ឃ តើ​មាន​ទោស​ឬ​ទេ?»

នៅចំពោះច្បាប់កែថ្មី ស្ដីពីគណបក្សនយោបាយ ដែលទើបត្រូវបានសម្រេចអនុម័ត្រ ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដែលមានសមាជិកភាគច្រើន ជាមន្ត្រីមាននិន្នាការស្និត នឹងគណបក្សប្រជាជនកម្ពុជានោះ លោក សម រង្ស៊ី ដែលគេគិតថា កំពុងរងសម្ពាធ ពីច្បាប់ថ្មីនេះ បានបន្តបង្ហោះរូបថតរបស់លោក ម្ដងហើយម្ដងទៀត ដើម្បីបញ្ឈឺទៅដល់អ្នកកែច្បាប់ ជាមួយនឹងសំនួរថា បើបង្ហាញរូបថតបែបនេះ ឬបែបនោះ តើអ្នកបង្ហាញ«មានទោសឬទេ?»។

នៅមុននេះបន្តិច មេដឹកនាំប្រឆាំងរូបនេះ បានបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នូវ​រូបថតប៉ុន្មានសន្លឹក កាលពីពេលលោកបានកោរសក់ បួសជាព្រះសង្ឃ និងសរសេរអម​ មានសេចក្ដីដើមទាំងស្រុងថា៖ «តាមច្បាប់ [ដែល]គេចេញថ្មី បើបង្ហាញរូបថតខ្ញុំ កាលបួសជាព្រះសង្ឃ តើមានទោសឬទេ?»។