អាណត្តិទី៦៖ នាយក​រដ្ឋមន្ត្រី​ចាក់​ឫស រដ្ឋមន្ត្រី​ចាស់ តែ​ឧបនាយក​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី​ច្រើន​ជាងមុន

សម្រាប់អាណត្តិថ្មី អាណត្តិទី៦នេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន នៅតែមានគណៈរដ្ឋមន្ត្រីដដែល សម្រាប់ក្រសួងចំនួន២៩ ដូចដែលធ្លាប់មាន នៅក្នុងអាណត្តិមុន។ អ្វីដែលប្លែក និងថ្មី គឺចំនួនឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីច្រើន ជាងអាណត្តិកន្លងទៅ។
អាណត្តិទី៦៖ នាយក​រដ្ឋមន្ត្រី​ចាក់​ឫស រដ្ឋមន្ត្រី​ចាស់ តែ​ឧបនាយក​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី​ច្រើន​ជាងមុន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បីទសរត្សរ៍ជាង របស់កម្ពុជា។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 06, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានអ្វីប្លែក សម្រាប់សមាជិក​រដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ? មិនមានអ្វី គួរឲ្យ​កត់សម្គាល់​ច្រើនឡើយ ក្រៅពីពង្រីកឋានៈ របស់មន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាមួយចំនួន ឲ្យបានឡើងជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រី ខណៈរដ្ឋមន្ត្រី ដែលកាន់កាប់ក្រសួង ទាំង២៩ នៅតែមានមុខដដែលៗទេ។ នេះ បើតាមសមាសភាព​គណៈរដ្ឋមន្ត្រី អាណត្តិថ្មី ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីជ្រើសតាំងឡើងវិញ ដោយរដ្ឋសភាឯកបក្ស កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ឧបនាយករដ្ឋមន្ត្រី ឡើងពី៧រូប មកដល់១០រូប ដោយគេត្រូវរាប់បន្ថែម ចាប់ពីពេលនេះតទៅ មានលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស - លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។

រីឯទេសរដ្ឋមន្ត្រីវិញ ឡើងពី១៥រូប មកដល់១៧នាក់ ខណៈទេសរដ្ឋមន្ត្រី ក្នុងអាណត្តិមុនមួយចំនួន មិនមានឈ្មោះឡើងវិញទេ។ មន្ត្រីរដ្ឋាភិបាល និងយោធា ប្រាំរូប ដែលគេត្រូវហៅ ក្នុងអាណត្តិនេះ ថាជា «ឯកឧត្ដមទេសរដ្ឋមន្ត្រី» មាន លោក ប៉ុល សារឿន - លោក គន់ គីម - លោក មាស សុភា - លោក ហូ សិទ្ធី និងលោក អូស្មាន ហាស្សាន់។

ផ្ទុយទៅវិញ មន្ត្រីបីរូប មាន លោក អ៊ឹម ឈុនលឹម - លោក ច័ន្ទ សារុន និងលោក សេរី កុសល ដែលធ្លាប់គេហៅ ជា «ឯកឧត្ដមទេសរដ្ឋមន្ត្រី» ក្នុងអាណត្តិមុន មិនឃើញមានឈ្មោះឡើងវិញ ក្នុងបញ្ជីគណៈរដ្ឋមន្ត្រីថ្មីទេ។

ដោយឡែក មន្ត្រីរដ្ឋាភិបាល ដែលមិនចេះរង្គើខ្លួន ពីកៅអីសោះនោះ គឺលោក ហ៊ុន សែន ដែលបានកាន់តំណែង ជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥មក រហូតមកដល់ពេលនេះ។ សម្រាប់អាណត្តិទី៦នេះ លោក ហ៊ុន សែន នឹងបន្តកាន់អំណាច សម្រាប់រយៈពេល ៥ឆ្នាំ ទៅមុខទៀត ដែលធ្វើឲ្យរយៈពេលសរុប នៃការកាន់អំណាច របស់លោក ឡើងដល់៣៨ឆ្នាំ។ នេះ គេមិនទានបានរាប់ផងទេ ថាលោក ហ៊ុន សែន បានប្ដេជ្ញា នឹងបន្តអំណាចរបស់លោក ក្នុងរយៈពេល១០ឆ្នាំ ទៅមុនទៀត ពោលគឺរហូតដល់ឆ្នាំ ២០២៨៕ 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...