Posts tagged as "Robin van Persie"

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមហង្សក្រហម លីវើភូល (Liverpool) មានការព្រួយបារម្មណ៏ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ត្រូវរងពិន័យមិនឲ្យចូលលេង ១០ប្រកួត ក្នុងករណីខាំដៃកីឡាករ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ហើយ​ភ័យខ្លាចថា កីឡាកររូបនេះ អាចនឹងចាកចេញពីទឹកដីអង់គ្លេស។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ក្លឹបនៅកីឡាដ្ឋាន អេនហ្វៀល (Anfield) មួយនេះ បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បាន​ដាក់ពិន័យយ៉ាងច្រើនដល់ ស្វារែស ហើយពួកគេខ្លាចថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ នឹងមានអារម្មណ៏ថា គាត់គ្មាន​ជម្រើស និងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កំពុងតែត្រូវបានក្លឹបកំពូលៗ [...]

ខ្សែប្រយុទ្ធ​លេខ​«២០» ជួយ​ឲ្យ​ក្រុម​បីសាច​ក្រហម លើក​ពាន​ទី​«២០»

ខ្សែប្រយុទ្ធ​លេខ​«២០» ជួយ​ឲ្យ​ក្រុម​បីសាច​ក្រហម លើក​ពាន​ទី​«២០»

ក្រុមបាល់ទាត់បីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានអបអរសាទរនូវពានរង្វាន់ព្រីមែលីក (Premier League) លើកទី២០របស់ខ្លួន បន្ទាប់កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទាត់​បញ្ចូលទីចំនួន ៣គ្រាប់តែម្នាក់ឯង ទៅលើក្រុម អាស្តុន វីឡា (Aston Villa) នៅឯកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាលពីយប់ថ្ងៃច័ន្ទ។


កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី នៅពេលទាត់បញ្ចូលទីរួច។

គ្រាប់បាល់បញ្ចូលទី ៣គ្រាប់របស់ វ៉ានផឺស៊ី នៅវគ្គទី១ បានធ្វើឲ្យអ្នកគាំទ្រក្រុមបីសាចក្រហម ដែលចូលរួមទស្សនា​ផ្ទាល់​ប្រមាណជា ៧៥០០០នាក់ បានបន្លឺសម្លេងឡើងពេញពហុកីឡាដ្ឋាន។ ពួកគេស្រែក «ឆែមពាន! ឆែមពាន! លេខ២០! លេខ​២០!» ស្របពេលដែលតារាសំណព្វចិត្តរបស់ពួកគេ ដែលពាក់អាវលេខ២០ [...]

កីឡាករព្រីមែលីក ១០រូប ដែល​លក់​«អាវ»​បាន​ចំនួន​ច្រើន​ជាង​គេ

កីឡាករព្រីមែលីក ១០រូប ដែល​លក់​«អាវ»​បាន​ចំនួន​ច្រើន​ជាង​គេ

ខ្សែប្រយុទ្ធរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូប៊ីន វ៉ានផឺស៊ី (Robin van Persie) ជាកីឡាករមួយរូប ដែលមានប្រជាប្រិយភាពជាងគេបំផុត នៅក្នុងក្របខ័ណ្ឌបាល់ទាត់់ព្រីមែលីក។ តាមកាសែត ឌែលីម៉ែល (Daily Mail) បានរាយការណ៏ថា អាវរបស់កីឡាកររូបនេះ បានលក់ដាច់រហូតដល់ទៅ ២៥% ដែលជាកំរិតខ្ពស់ដាច់គេ នៅក្នុងប្រទេស​អង់គ្លេស។


កីឡាករបាល់ទាត់ រ៉ូប៊ីន វ៉ានផឺស៊ី និងលោក សឺអាឡិច ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត។

បើយោងតាមស្ថិតិពីកាសែត គិតប៊ែក (kitbag.com) បានបង្ហាញថា កីឡាករដែលទិញមកពីក្រុម អាសិនណ (Arsenal) ក្នុងតម្លៃខ្លួន ២៤លានផោន កាលពីរដូវក្តៅរូបនេះ បានជំនួសដំណែងមិត្តរួមក្រុម ក្នុងកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ដូចគ្នា គឺកីឡាករ វ៉ែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...