បាល់ទាត់​ពិភពលោក៖ អ៊ីតាលី និង​ហូឡង់ បាន​កៅអី​ទៅ​ប្រេស៊ីល​មុន​គេ

ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូច ហូឡង់ និងក្រុមជម្រើសជាតិ អ៊ីតាលី បានក្លាយជាក្រុមអ៊ឺរ៉ុប ២ក្រុមដំបូងគេបង្អស់ ដែលបានកៅអីឡើងទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីល នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីពួកគេបានទទួលជ័យជំនះ កាលពីយប់ថ្ងៃអង្គារ៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ជម្រើសជាតិទឹកក្រូច ហូឡង់ និងក្រុមជម្រើសជាតិ អ៊ីតាលី បានក្លាយជាក្រុមអ៊ឺរ៉ុប ២ក្រុមដំបូងគេបង្អស់ ដែលបានកៅអីឡើងទៅប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រេស៊ីល នារដូវក្តៅឆ្នាំក្រោយ បន្ទាប់ពីពួក​គេ​បាន​ទទួលជ័យជំនះ កាលពីយប់ថ្ងៃអង្គារ៏។


កីឡាករ រ៉ូបីន វ៉ាន់ផឺស៊ី របស់ក្រុមជម្រើសជាតិហូឡង់។ (រូបភាព wallsdata.biz)

ក្រុមរបស់លោក ល្វីស វ៉ាន់ហ្គាល (Louis van Gaal) បានយកឈ្នះ ២-០ ទៅលើក្រុមម្ចាស់ផ្ទះអេដូរ៉ា ហើយជាគ្រាប់បាល់​របស់ខ្សែប្រយុទ្ធ ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) កើតឡើងនៅ​វគ្គ​ទី២ ទាំង២គ្រាប់។

លទ្ធផលក្រុមផ្សេងទៀត ដែលនៅក្នុងពូលឌី (D) ជាមួយ ហូឡង់ ប្រកួតកាលពីយប់ថ្ងៃអង្គារ៏ដូចគ្នានោះ ក្រុមម្ចាស់ផ្ទះ​រ៉ូម៉ានី បានចាញ់ក្រុមទួរគី ២-០ ខណៈដែលហុងការី លត់ក្រុមអេស្តូនៀ ៥-១។

៨ប្រកួត របស់ហូឡង់ មិនដែលស្គាល់ពាក្យថាចាញ់នោះទេ ពោលគឺឈ្នះ៧ ស្មើ១ មាន២២ពិន្ទុដាច់គេនៅក្នុងពូលឌី ខណៈ​ដែលក្រុមលេខ២ ហុងការីមានតែ១៤ពិន្ទុប៉ុណ្ណោះ។ ដូច្នេះមានន័យថា ហូលង់សុខសប្បាយហើយ ហើយពួកគេនឹង​ត្រៀម​បង្ហាញខ្លួននៅប្រេស៊ីលជាបន្ត។

រីឯក្រុមម្ចាស់ជើងឯក៤សម័យកាល អ៊ីតាលីក៏បានឡើងទៅប្រេស៊ីលដូចគ្នា បន្ទាប់ពីពួកគេបានយកឈ្នះ​ក្រុមសាធារណរដ្ឋ​ឆែក ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអង្គារ៏ដូចគ្នា នៅក្នុងទឹកដីខ្លួនឯង។

អ៊ីតាលី ត្រូវបានក្រុមភ្ញៀវធ្វើការនាំមុខមុននៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ពួកគេបានវាយបកយកជ័យជំនះមកវិញ ហើយ​កីឡាករដែលទាត់គ្រាប់ជ័យជំនះឲ្យអ៊ីតាលីនោះគឺ ខ្សែប្រយុទ្ធក្រុមអេស៊ី មីឡាន (AC Milan) ម៉ារីយ៉ូ បាឡូតេលី (Mario Balotelli) ដោយការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទីទី ៥៤។

៨ប្រកួត របស់អ៊ីតាលី មិនដែលចាញ់ដូចគ្នា ឈ្នះ៦ ស្មើ២ មាន២០ពិន្ទុដាច់គេនៅក្នុងពូលប៊ី (Group B) ខណៈដែល​ក្រុម​លេខ២ ប៊ុលហ្គារី មាន១៣ពិន្ទុ និងលេខ៣ ដឺណឺម៉ាក់ មាន១២ពិន្ទុ។

ចំណែកឯក្រុមប៊េលស្សិក អាឡឺម៉ង់ និងស៊ីស នៅខ្វះម្នាក់២ពិន្ទុទៀត ទើបអាចឡើងទៅប្រេស៊ីលបាន។

ដោយឡែកក្រុមតោកំណាចអង់គ្លេស ដែលស្ថិតនៅក្នុងពូលអេច (Group H) បញ្ចប់លទ្ធផល ត្រឹមស្មើ ០-០ តែប៉ុណ្ណោះ ជាមួយនឹងក្រុមអ៊ុយក្រែនកាលពីយប់ថ្ងៃអង្គារ៏ ខណៈដែលអង់គ្លេសនៅតែបន្តឈរលេខ១នៅក្នុងពូលដដែល។ ប៉ុន្តែ​នៅ​ក្នុងពូលនេះ មានពិន្ទុប្រដេញគ្នានៅឡើយ ដូច្នេះពុំទាន់ប្រាកដថា ក្រុមណាខ្លះនឹងអាចឡើងទៅប្រេស៊ីលនោះទេ មាន​តែរងចាំការប្រកួតសល់ចំនួន២លើកទៀត ទើបអាចដឹងបាន៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...