តើ​អាយហ្វូន​៥អេស និង​៥ស៊ី មាន​អ្វី​ថ្មី? (VDO)

ប្រភេទទូរស័ព្ទអាយហ្វូន (iPhone) ដែលល្បីល្បាញ ទូទាំងសកលលោក ទើបនឹងត្រូវបានម្ចាស់វាក្រុមហ៊ុន យក្សខាង​បច្ចេកវិទ្យា អ័បផល (Apple) ដាក់ប្រកាសចេញលក់ជាផ្លូវការកាលពីថ្ងៃទី១០ខែកញ្ញានេះ។ ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសាកល្បងកំពូលទូរស័ព្ទទាំងពីរនេះ ហើយសូមលើកមកជម្រាបដោយត្រួសៗ ជូនលោកអ្នក។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: September 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភេទទូរស័ព្ទអាយហ្វូន (iPhone) ដែលល្បីល្បាញ ទូទាំងសកលលោក ទើបនឹងត្រូវបានម្ចាស់វាក្រុមហ៊ុន យក្សខាង​បច្ចេកវិទ្យា អ័បផល (Apple) ដាក់ប្រកាសចេញលក់ជាផ្លូវការកាលពីថ្ងៃទី១០ខែកញ្ញានេះ។ ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសាកល្បងកំពូលទូរស័ព្ទទាំងពីរនេះ ហើយសូមលើកមកជម្រាបដោយត្រួសៗ ជូនលោកអ្នក។


ទូរស័ព្ទទាំងពីរប្រភេទ ដែលត្រូវបានក្រុមហ៊ុនអ័បផល យកមកបង្ហាញនៅថ្ងៃទី១០ខែកញ្ញានេះ។ (រូបថត AFP)

ទូរស័ព្ទទាំងពីរប្រភេទនេះ ទើបនឹងប្រកាសចេញលក់នៅសហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែកញ្ញាប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​អ៊ឺរ៉ុប ទូរស័ព្ទនេះនឹងចេញដាក់លក់ ចាប់ពីថ្ងៃទី២០ខែកញ្ញាខាងមុខនេះតទៅ។ ប៉ុន្តែយើងបាន កាន់វានៅនឹងដៃរបស់យើង ដើម្បីសាកល្បង និងត្រួតពិនិត្យមើលថាតើវាមានសមត្ថភាពអ្វីខ្លះ។ ទូរស័ព្ទទាំងពីរមានទំហំកញ្ចក់ ៤អ៊ិញដូចគ្នា ហើយ​បំពាក់ប្រព័ន្ទប្រតិបត្តិការថ្មីមួយរបស់អ័បផល ដែលមានឈ្មោះថា អាយអូអេស៧ (iOS 7)។ ប្រព័ន្ធប្រតិបត្តិការថ្មីនេះ នឹង​ផ្ដល់ជូនឲ្យទៅទាញយកបានដោយមិនគិតថ្លៃ សម្រាប់អ្នកប្រើប្រាស់ ចាប់ពីថ្ងៃទី១៨ខែកញ្ញាខាងមុខ។ កម្មវិធីផ្សេងទៀត ដូចយ៉ាង អាយហ្វូតូ (iPhoto) អាយម៉ូវី (iMovie) ផេក (Pages) ណាំប៊ើរ (Numbers) និងឃីណូត (Keynote) ក៏នឹងត្រូវ​ផ្ដល់​ជូនដោយឥតគិតថ្លៃដែរ សម្រាប់អតិថិជនដែលជាវទូរស័ព្ទថ្មីទាំងនេះ។

ប្រព័ន្ធប្រតិបត្តិការ អាយអូអេស ៧ ដ៏ថ្មីស្រឡាង

ប្រព័ន្ធប្រតិបត្តិការនេះ បានផ្ដល់ទៅឲ្យអាយហ្វូន ទាំងពីរប្រភេទ នូវរូបរាងបច្ចេកវិទ្យាមួយបែបថ្មី សមស្រប​ទៅនឹង​អ្វី​ដែល​អ្នកប្រើប្រាស់ត្រូវការ។ រូបរាងអាយខន ថ្មីមានលក្ខណៈលោតក្រឡោត និងមានចលនាបម្លាស់ប្ដូរ គួរឲ្យចាប់អារម្មណ៍ (ដូចជារុញឡើងទៅលើដើម្បីធ្វើការផ្លាស់ប្ដូរ និងរុញទៅខាងក្រោម ដើម្បីមើលកំណត់ចំណាំជាដើម)។ ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការនេះ យើងមានអារម្មណ៍ថាអ្វីៗដូចជាថ្មីទាំងអស់ នៅក្នុងដៃរបស់យើង។

ប្រភេទ ៥អេស បើកបិទសោរ ជាមួយនឹងក្រយៅដៃររបស់ម្ចាស់វា

រូបរាងរបស់ទូរស័ព្ទប្រភេទ ៥អេស មិនខុសអ្វីនឹងប្រភេទ អាយហ្វូន ៥ មុននោះទេ គ្រាន់តែនៅពេលនេះ ៥អេស ចេញជា​ច្រើនពណ៌ (ពណ៌ប្រផេះជាលោហធាតុ ពណ៌ប្រាក់ និងពណ៌មាស) និងមានការផ្លាស់ប្ដូររូបរាង «ផ្លាស»រូបថត នៅខាង​ក្រោយ។ នៅខាងមុខ អ្វីដែលមានការផ្លាស់ប្ដូរនៅពេលនេះ គឺប៊ូតុងមួយដែលពីមុនគ្រាន់តែមានមុខងារ «home» នោះ នៅពេលនេះ មានមុខងារជាអ្នកត្រួតពិនិត្យ«ក្រយៅដៃ»របស់អ្នកប្រើប្រាស់វា។ អ្នកអាចបើកសោរ អាយហ្វូន ៥អេស យក​មកប្រើដោយគ្រាន់តែប៉ះប៊ូតុង «home» នេះប៉ុណ្ណោះ ដើម្បីឲ្យអេក្រង់ទាំងមូលមានដំណើរការឡើងវិញ។ ប៉ុន្តែ គេនៅតែ​អាចប្រើប្រាស់លេខសម្ងាត់ ដូចពីមុខបានជាដដែលទេ ចំពោះអ្នកប្រើប្រាស់ដែលមិនចង់វិវត្តន៍តាមបច្ចេកវិទ្យានេះ។

រូបថត ជាលក្ខណៈពិសេសរបស់ ៥អេស

អ្វីដែលកាន់តែពិសេសជាង បងប្អូនត្រកូល អាយ ជំនាន់មុននោះ គឺម៉ាស៊ីនថតរូបរបស់ប្រភេទ ៥អេស ដែលមាន​មុខងារ​ថ្មីៗជាច្រើន សម្រាប់ធ្វើការចាប់រូបភាព។ សមត្ថភាពចាប់រូបរបស់វា នៅតែដដែល ៨មេហ្គាពិកសែល តែកម្មវិធីសម្រាប់​ថតរូប វាហាក់ដូចជាបង្កើតឡើងសម្រាប់ ជាងថតរូបក្នុងអាជីពមួយយ៉ាងដូច្នេះ។ យើងបានសាកល្បង់ថតរូប ដើម្បីដឹងថា​សមត្ថភាពថតរូបរបស់វា មានដល់កម្រិតណា៖ មិនគួរឲ្យជឿបាន វាងអាចថតបាន ១០រូប តែក្នុងរយៈពេល២វិនាទីប៉ុណ្ណោះ ហើយមានលទ្ធផលគួរជាទីគាប់ចិត្ត។ ចំណែកឯវីដេអូវិញ វាមានសមត្ថភាពចាប់រូបបានរហូតដល់ទៅ១២០រូបភាព ក្នុង​មួយវិនាទី។

នៅពេលនេះ យើងសូមអញ្ជើញលោកអ្នក ទស្សនាវីដេអូស្ដីពីការពិនិត្យមើល ក្នុងដៃ នូវអាយហ្វូន ៥អេសនេះសិន ហើយ​យើងសន្យាថានឹងវិលមកវិញ នូវការសាកល្បងផ្សេងៗទៀត ក្នុងអត្ថបទលើកក្រោយ។

---------------------------------------------------------
ដោយៈ សុបិន្ត - ញ៉ូយក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...