ហ្គូហ្គើល បន្ថែម​«ខេមរភាសា» ទៅ​ក្នុង​សេវា​បក​ប្រែ​របស់​ខ្លួន

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី១៨ខែមេសា នៅលើគេហទំព័រផ្លូវការរបស់ហ្គូហ្គើល បាន​អោយដឹងថា ក្រុមហ៊ុនចង់ចូលរួមអបអរសាទរ ទិវាបុណ្យចូលឆ្នាំថ្មី ជាមួយនឹងប្រជាជនកម្ពុជា ដោយចោទជាសំនួរថា «តើយើងអាចធ្វើអ្វី បានប្រសើរជាងមុន?» សេចក្ដីប្រកាសព៏ត៌មាននោះបានបន្តថា «យើងសង្ឃឹមថា សេវាកម្មបន្ថែមនេះ នឹងជួយបើកផ្លូវ សម្រាប់អ្នកប្រើប្រាស់ខេមរភាសាទាំងឡាយ និងដើម្បីឲ្យអត្ថបទជាភាសាខ្មែរ កាន់តែមានភាពលូតលាស់ អាចដំណើរការបាន ជាមួយនឹងភាសាផ្សេងទៀតក្នុងពិភពលោក នៅលើបណ្ដាញអាំងធើណែត»។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហ្គូហ្គើល (Google) បានប្រកាសជាផ្លូវការ បន្ថែម«ខេមរភាសា» ទៅក្នុងសេវាកម្មបកប្រែរបស់ខ្លួន នៅថ្ងៃទី១៨ខែមេសានេះ ពីលើ​សេវាកម្ម ដែលមាន៦៥ភាសារួចហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅល្ងាចថ្ងៃទី១៨ខែមេសា នៅលើគេហទំព័រផ្លូវការរបស់ហ្គូហ្គើល បាន​អោយដឹងថា ក្រុមហ៊ុនចង់ចូលរួមអបអរសាទរ ទិវាបុណ្យចូលឆ្នាំថ្មី ជាមួយនឹងប្រជាជនកម្ពុជា ដោយចោទជាសំនួរថា «តើយើងអាចធ្វើអ្វី បានប្រសើរជាងមុន?» សេចក្ដីប្រកាសព៏ត៌មាននោះបានបន្តថា «យើងសង្ឃឹមថា សេវាកម្មបន្ថែមនេះ នឹងជួយបើកផ្លូវ សម្រាប់អ្នកប្រើប្រាស់ខេមរភាសាទាំងឡាយ និងដើម្បីឲ្យអត្ថបទជាភាសាខ្មែរ កាន់តែមានភាពលូតលាស់ អាចដំណើរការបាន ជាមួយនឹងភាសាផ្សេងទៀតក្នុងពិភពលោក នៅលើបណ្ដាញអាំងធើណែត»។

សេវាកម្មបកប្រែរបស់ហ្គូហ្គើល នឹងមានភ្ជាប់មកជាមួយ នូវក្ដាវាយជាអក្សរខ្មែរ ហើយថែមទាំងមានជំនួយការ សម្រាប់​ត្រួត​ពិនិត្យ​ពាក្យ​ទាំងនោះ ជាមួយនឹងសូរស័ព្ទសម្លេងបានទៀតផង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនយក្សខាង​អាំងធើណែត របស់អាមេរិកមួយនេះ បានត្អូញថា ការបញ្ចូលខេមរភាសា ទៅក្នុងប្រព័ន្ធបកប្រែរបស់ខ្លួន មានភាពពិបាក​ច្រើន ដោយសារបញ្ហាកង្វះប្រភព និងឯកសារខ្មែរ មិនមានជាសម្អាងគ្រប់គ្រាន់ នៅលើបណ្ដាញអាំងធើណែត។ ណាមួយ​ទៀត ពាក្យដែលត្រូវយកមករៀបជាឃ្លា ឬជាព្យាង្គ មានភាពស្មុគ្រស្មាញ ដោយសារមិនមានការដកឃ្លា រវាងពីពាក្យ​មួយ​ទៅពាក្យមួយ។

សូមបញ្ជាក់ថា ខេមរភាសា ជាភាសាទី៦៦មួយទៀត បន្ទាប់ពីភាសា«ឡាវ» ដែលក្រុមហ៊ុនទើបនឹងដាក់បញ្ចូល ជាភាសា​ទី៦៥ដែរ កាលពីខែកញ្ញាឆ្នាំ២០១២កន្លងទៅ។ តាមការស្រាវជ្រាវមួយ បានបង្ហាញថា បណ្ដាជនប្រមាណជា ១៦លាននាក់ ក្នុងពិភពលោក បានប្រើប្រាស់ខេមរភាសា ជាភាសារសម្រាប់ឆ្លើយឆ្លង ទាក់ទងគ្នា។ ដោយឡែក ក្រុមហ៊ុនអ័បផល (Apple) របស់​អាមេរិក ក៏បានបន្ថែមអោយស្គាល់ អក្សរនិងភាសាខ្មែរ ទៅក្នុងកម្មវិធីមេ (OS X Lion) របស់ខ្លួន រួចរាល់ តាំងពីឆ្នាំ២០១១​នោះមកដែរ៕

----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...