ហ្គូហ្គ័ល បំបាក់តំលៃលក់ របស់ក្កាបញ្ជា «ណេស៊ុស ៧​»

ជាទិសដៅដ៏អស្ចារ្យមួយ ដែលហ្គូហ្គ័ល (Google) ហាក់កំពុងតែពញ្ញាក់អារម្មណ៍ របស់អ្នកប្រើប្រាស់ក្នុងពិភពលោក អោយងាក មកជញ្ជក់មាត់សសើរ ពីផលិតផលរបស់ខ្លួន ហើយឈានទៅរកទីផ្សារបំបាក់តំលៃ ដែលក្រុមហ៊ុន អាប់ផ័ល (Apple) តែងតែភ្លេច។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចេញដាក់លក់មួយ របស់ក្រុមហ៊ុនយក្ស ខាងពត៌មានវិទ្យា ដែលមានតំលៃថោក គួរអោយភ្ញាក់ផ្អើល ស្មើនឹង គីនដ័ល ហ្វាយ័រ (Kindle Fire) របស់ក្រុមហ៊ុន អាមាហ្សុន (Amazon0) ។ ជាទិសដៅដ៏អស្ចារ្យមួយ ដែលហ្គូហ្គ័ល (Google) ហាក់ កំពុងតែពញ្ញាក់អារម្មណ៍ របស់អ្នកប្រើប្រាស់ក្នុងពិភពលោក អោយងាក មកជញ្ជក់មាត់សសើរ ពីផលិតផលរបស់ខ្លួន ហើយឈានទៅរកទីផ្សារបំបាក់តំលៃ ដែលក្រុមហ៊ុន អាប់ផ័ល (Apple) តែងតែភ្លេច។


ការបង្ហាញផលិតផលនេះ នៅសាន់ហ្រ្វាន់ស៊ីស្កូ កាលពីថ្ងៃពុធទី២៧មិថុនា។

«ណេស៊ុស ៧​» ជាផលិតផលថ្មីស្រឡាងមួយ​ ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាវ៉េប (Web) ដ៏ធំជាងគេក្នុងពិភពលោក គឺ ហ្គូហ្គ័ល (Google) សហការជាមួយនឹងក្រុមហ៊ុនអេឡិចត្រូនិច អាស៊ុស (Asus) ជាមួយនឹងទំហំកញ្ចក់ ៧អ៊ីញ ដោយមាន តំលៃតែ ១៩៩ដុល្លាអាមេរិក តែប៉ុណ្ណោះ។ ផលិតផលនេះ បានចេញមកដាក់លក់ នៅថ្ងៃពុធទី២៧មិថុនានេះ ដោយមាន លក់តែនៅប្រទេសអាមេរិក កាណាដា អូស្ត្រាលី និងអង់គ្លេសប៉ុណ្ណោះ។ សំរាប់ការចេញផ្សាយ ក្នុងប្រទេសដទៃៗ ទៀត ហ្គូហ្គ័លបាននិយាយថា អាចនឹងធ្វើក្នុងពេលឆាប់ៗខាងមុខ។

វាមានរូបរាងតូចជាង  និងបរិមាណពិចស៊ែលរបស់អេក្រង់ (១២៨០X៨០០) តិចជាងអាយប៉ាដ (iPad) ហើយមានសមត្ថភាព អាចផ្ទុក បាន ៨Go។ ផលិតផលនេះ មាននៅខាងមុខ កូនម៉ាស៊ីតថតរូបមួយ សំរាប់ការប្រជុំដែលអាចភ្ជាប់រូបភាព (vidéo conférence)។ តែគួរអោយស្ដាយ «ណេស៊ុស ៧​» អាចភ្ជាប់​ទៅបណ្ដាញអាំងទែណែត​ តែជាមួយនឹង វីហ្វី (Wi-Fi) ប៉ុណ្ណោះ និងមិនមានប្រអប់ សំរាប់ទទួល កាតបន្ទុក អេសដេ (SD) បន្ថែមទេ។


«ណេស៊ុស ៧​» មើលពីខាងមុខ និងខាងក្រោយ។

ទោះជាវាលក់ក្នុងតំលៃថោកក៏ដោយ ក៏ហ្គូហ្គ័ល និងអាស៊ុស មិនបានខ្ជីខ្ជា ពីចំនុចខ្លាំងរបស់ «ណេស៊ុស ៧​» ជាមួយនឹង ប្រសេស៊័រ Tegra 3 quad-core និងកាតសំរាប់បញ្ជារូបភាព (carte graphique) យ៉ាងខ្លាំងមួយនោះទេ។

ជាការពិតហើយ ដែលប្រព័ន្ធបញ្ជាកម្មវិធី នៅក្នុង «ណេស៊ុស ៧​»  ត្រូវបានហ្គូហ្គ័ល ដាក់អោយដើរជាមួយនឹង អង់ដ្រ័រ (Android) តែវាបានបន្ថែមមកជាមួយ នូវការវិវត្តថ្មីៗ ជាច្រើនទៀត ដែលខុសគ្នាខ្លាំង បើប្រៀបធៀបទៅ គីនដ័ល ហ្វាយ័រ (Kindle Fire) របស់ក្រុមហ៊ុន អាមាហ្សុន។

សំរាប់ផលិតផល «ណេស៊ុស ៧​» ដែលមានសមត្ថភាព អាចផ្ទុក បាន ១៦Go នឹងមានតំលៃថ្លៃជាងបន្ដិច គឺ២៤៩ដុល្លា។

សូមអញ្ជើញ ទស្សនាខ្សែរវីដេអូ ដែលនឹងបង្ហាញពីផលិតផល នៅក្នុងដៃអ្នកប្រើប្រាស់ម្នាក់៖

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២
ជាមួយនឹងប្រភពពត៌មាន៖ ទីភា្នក់ងារសារពត៌មានបារាំង AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...