ទីក្រុងប៉ារីស ក្រាលព្រំក្រហមទទួល អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំងភូមា

មេដឹកនាំប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី បានទទួលដោយ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ នៅវិមានអេលីហ្សេ កាលពីថ្ងៃអង្គារទី២៦មិថុនា។ លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តទស្សនាកិច្ច របស់ខ្លួន នៅទីក្រុងប៉ារីស ជាមួយនឹងរបៀបវីរះ យ៉ាងណែនចង្អៀតមួយ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានទទួលដោយ លោកប្រធានាធិបតីបារាំង  ហ្វ្រង់ស័រ ហូឡង់ នៅវិមាន អេលីហ្សេ កាលពីថ្ងៃអង្គារទី២៦មិថុនា។ លោកស្រី អ៊ុងសាន ស៊ូជី នឹងបន្តទស្សនាកិច្ច របស់ខ្លួន នៅទីក្រុងប៉ារីស ជាមួយ នឹងរបៀបវីរះដ៏ណែនចង្អៀតមួយ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ។


លោកស្រី អ៊ុងសាន ស៊ូជី និង លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃ២៦មិថុនា។ Photo: elysee.fr

ក្នុងឱកាសទស្សនកិច្ច នៅទ្វិបអ៊ឺរ៉ុប របស់មេដឹកនាំប្រឆាំងភូមា ដ៏ល្បីឈ្មោះ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ជាពិសេសនៅទីក្រុងប៉ារីសនេះ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានលើកអះអាងពី ការគាំទ្ររបស់បារាំង លើនយោបាយបើកចំហរ ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសភូមា បន្ទាប់ពីបានប្រកាន់យកអំណាច់ ផ្ដាច់ការ អស់ជាង១០ឆ្នាំកន្លងមក។

ដោយ បន្ទាប់ពីជាប់ឃុំនៅក្នុងផ្ទះ អស់១៥ឆ្នាំ លោកស្រីដែលទើបតែបានជាប់ឆ្នោតជាតំណាងរាស្ត្ររូបនេះ គឺជានិមិត្តរូបមួយ ក្នុងការតស៊ូមតិតាមបែបអហឹង្សា របស់ពិភពលោក។ លោក ហ្វ្រង់ស័រ ហូឡង់ បានស្វាគមន៍លោកស្រី ដោយ បានអោយ តំលៃថា ជាមនុស្សដែលមិនរាថយ សូម្បីបន្តិចណាឡើយ នូវជំហ៊ានដែលត្រូវដើរ ទៅរកមាគ៌ាសេរីភាព។

ប្រធានធិបតីបារាំង នឹងអាចទទួល លោក ថេន សេន

ក្រុមដឹកនាំយោធា ដែលបានគ្រប់គ្រងប្រទេស តាំងពីឆ្នាំ១៩៦២ បានផ្ទេរអំណាចអោយ ទៅរដ្ឋាភិបាលស៊ីវិលវិញ កាលពី ខែមិនាឆ្នាំ២០១១កន្លងទៅ ប៉ុន្តែអ្នកដែលឡើងមកកាន់ជាប្រមុខរបស់ប្រទេស គឺលោក ថេន សេន (Thein Sein) ជាអតីត ឧត្តមសេនីយ៍ម្នាក់ ដែលនៅតែរងឥទ្ធិពលពីខាងយោធានៅឡើយ។

លោកប្រធានាធិបតីបារាំង បញ្ជាក់ថា «បើគាត់ (លោក ថេន សេន) ចង់មកទីនេះ (ប្រទេសបារាំង) គាត់នឹងមកបាន។» ជាមួយបញ្ហា ដែលទាក់ទងនឹងអ្នកទោសនយោបាយ សិទ្ធរបស់សហជីប និងរបស់ក្រុមជនជាតិភាគតិច លោកហ្រ្វង់ស័រ ហូឡង់ បានលើកឡើងថា «ប្រទេសបារាំង គាំទ្រនូវរាល់អ្នកទាំងឡាយណា ដែលជំរុយអោយមានការផ្លាស់ប្ដូរនៅភូមា ដើម្បី ឆ្ពោះទៅលិទ្ធិប្រជាធិបតេយ្យ ដ៏ពេញលេញនិងត្រឹមត្រូវមួយ។»

សេចក្ដីស្រឡាញ់ចំពោះប្រទេសបារាំង

ការបោះឆ្នោតធំនៅប្រទេសភូមា មានគំរោងធ្វើជាថ្មីទៀត ក្នុងឆ្នាំ២០១៥ខាងមុខ ហើយលោកស្រីមានក្ដីសង្ឃឹមថា លោកស្រី នឹងអាចដឹកនាំប្រទេសនៅក្នុងថ្ងៃណាមួយ។ លោកស្រីមានប្រសាសន៍ថា «ការអភិវឌ្ឃន៍ មិនអាចធ្វើទៅរួច ដោយអាស្រ័យ ទាំងស្រុង លើលិទ្ធិប្រជាធិបតេយ្យនោះទេ តែការអភិវឌ្ឃន៍ ត្រូវជួយពង្រឹកលទ្ធិប្រជាធិបតេយ្យ។»

លោកស្រីបាននិយាយ​ ពីសេចក្ដីស្រឡាញ់របស់គាត់ ចំពោះប្រទេសបារាំង ដោយបានលើកពី«គំនិតបដិវត្ត» របស់ វិចទ័រ ហ៊ុយហ្គោ (Victor Hugo)។ លោកស្រីបានពោលយ៉ាងដូច្នេះថា «ខ្ញុំសាកល្បងអានខ្លះៗ ភាសាបារាំង ជារៀងរាល់ថ្ងៃ» ក្នុង ខណៈដែលោកប្រធានាធិបតីបារាំង បានប្រគល់ជូនលោកស្រីនូវកំរងសៀវភៅ របស់ ហ្សស ស៊ីមើណុន (Georges Simenon) និងរូបចំលាក់បញ្ឈរ ធ្វើអំពីកែវភ្លឺរលោងមួយ ដែលជាស្នាដៃរបស់ វិចិត្រករ អេទីជេន (Etienne)។  លោកស្រី អ៊ុងសាន ស៊ូជី បានជូនលោក ហ្រ្វង់ស័រ ហូឡង់ ជាការតបស្នងវិញ នូវផ្ទាំងគំនូរមួយ ដែលនិយាយពីទេសភាពនៃប្រទេសលោកស្រី៕

---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២
ជាមួយនឹងប្រភពពត៌មាន៖ ទីភា្នក់ងារសារពត៌មានបារាំង AFP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...