វ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ស្រ្តីទីមួយបារាំង មានការទាក់ទាញ ពីអ្នកកាសែត

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 08, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឃោសនារកសំលេងឆ្នោតរបស់ លោកហ្វ្រង់ស៊័រ ហូឡង់ កន្លងមក មិនសូវមាននរណានិយាយពី លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ Valérie Trierweiler ដែលជាគូកំណាន់អស់រយះពេលជាងច្រើនឆ្នាំមកហើយ របស់ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសបារាំងមួយនេះទេ។

គេមានការចាប់អារម្មណ៍ថា ប្រសិនបើ លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដាក់ងារអោយគាត់ថា ជា បុរសធម្មតា ម្នាក់នោះ គូកំណាន់របស់គាត់ លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ បែជានឹងក្លាយជា ស្ត្រីទីមួយបារាំង លើកដំបូងម្នាក់ ដែលខុសធម្មតាពីទំលាប់រាល់ដង។ កាសែតមួយរបស់អង់គ្លេស le Daily Mail បានធ្វើការអត្ថាធិប្បាយថា «ក្នុងវ័យ៤៧ឆ្នាំ លោកស្រីគូកំណាន់របស់លោកហ្វ្រង់ស៊័រ ហូឡង់ នឹងក្លាយជា ស្ត្រីទីមួយបារាំង ដែលមិនបានរៀបការ ជាមួយនឹង ប្រធានាធិបតីរបស់ប្រទេសនេះ»។

បណ្ដាញទូរទស្សន័CBSបានធ្វើការកែតំរូវថា «លោកស្រីនឹងមិនអាចត្រូវគេហៅថា ជា ស្ត្រីទីមួយបានទេ បើលោកស្រីនៅ ត្រឹមតែជា គូកំណាន់របស់លោកហ្រ្វង់ស៊័រ ហូឡង់។» កាសែតដដែលបានរំលឹកថា វាមិនខុសប៉ុន្មានពី សហរដ្ឋអាមេរិច ប៉ុន្មានទេ ដែលថានះនេះ មិនមានបញ្ជាក់ច្បាស់ ដោយច្បាប់ទំលាប់ណាមួយ នៅប្រទេសបារាំងនោះទេ។ ប៉ុន្តែនៅសហរដ្ឋ អាមេរិច ការភ្ជាប់ទំនាក់ទំនងតាមលក្ខណៈជាផ្លូវការ គួរតែត្រូវធ្វើ សំរាប់ប្រធានាធិបតីរបស់ប្រទេស ផ្ទុយពីនៅប្រទេស បារាំង ដែលទំនាក់ទំនងបែបនេះ វាជាទំលាប់ធម្មតាមួយដែលអាចទទួលយកបាន។

រីឯខាងទីភ្នាក់ងារពត៌មានបារាំងប្រចាំនៅសហរដ្ឋអាមេរិចវិញ បាននិយាយយ៉ាងម៉ត់ចត់ឡើងថា ស្ថានភាពបែបនេះរបស់ គូកំណាន់ប្រធានាធិបតី លោកហ្រ្វង់ស៊័រ ហូឡង់ អាចជាបញ្ហាមួយ សំរាប់នៅបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាមនិយមតឹង ប៉ែកខាងឈូងសមុទ្រពែក្ស។ លោកអតីតប្រធានាធិបតី លោកនីកូឡា សាកូហ្សី Nicolas Sarkozy ធ្លាប់មានបញ្ហានេះ ដោយគាត់បានចេញទៅធ្វើទស្សនកិច្ចតែឯង ក្នុងបណ្ដាប្រទេសទាំងនោះ នៅពេលដែលគាត់មិនទានរៀបការជាមួយ លោកស្រីកាឡា ប្រ៊ុយណី Carla Bruni។

ជីវិតដ៏សកម្មរបស់លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ

លោកស្រីជាអ្នកកាសែតប្រចាំ ទស្សនាវដ្ដីបារាំងមួយឈ្មោះ Paris Match។ លោកស្រីបានបញ្ជាក់ថា លោកស្រីនឹង បន្ដការងារចិញ្ចឹមជីវិតនេះបន្ដទៅទៀត។ ការនេះបានពន្ញាក់អារម្មណ៍ បណ្ដាជនអាមេរិចកាំង ដែលបណ្ដញទូរទស្សន៍ CBS​ បានលើកបង្ហាញពី លោកស្រី បារ៉ាក់ អូបាម៉ា ថាបានធ្វើខ្លួនជា ស្ត្រីមេផ្ទះគំរូម្នាក់ នៅសេតវិមាន ដូចការដាំដុះក្នុងសួនច្បារ និងធ្វើការផ្សព្វផ្សាយពីរបបចំណីអាហារ។ល។

រីឯកាសែតអង់គ្លេសLe Guardian បានរំពឹងថា រក្សាទុកតួនាទីការងារនិងប្រាក់ខែរបស់ខ្លួន វានឹងអាចជាបដិវត្តន៍ នៃថានះជា ស្រ្តីទីមួយ។ កាសែតក៏បាននិយាយផងដែរថា លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ ប្រហែលជានឹងបោះបង់ចោលការងារ ជា អ្នកកាសែត មកបំរើការក្នុងវិស័យវប្បធម៌វិញ ដើម្បីជៀសវាងទំនាស់ផលប្រយោជន៍ ដែលអាចកើតមាន រវាងវិជ្ជាជីវះរបស់ គាត់ និងនយោបាយរបស់គូកំណាន់របស់ខ្លួនគឺលោកហ្រ្វង់ស៊័រ ហូឡង់។

ជាស្ត្រីសកម្ម និងទាន់សម័យម្នាក់ ដែលបានរួមរស់ជាគួជីវិតជាមួយលោកហ្រ្វង់ស៊័រ ហូឡង់ តាំងពីឆ្នាំ២០០៧មកហើយនោះ លោកស្រីវ៉ាឡេរី ទ្រីអ៊័រវ៉ៃល័រ បានបង្ហើបតាមកាសែត The Huffington Post ថា​ នឹងសម្របសម្រួលទៅតាម របៀបរបប ការទូត ដែលតំរូវអោយលោកស្រីធ្វើ ក្នុងថានះជា ស្រ្តីទីមួយ។ លោកស្រីបានបន្ដថា លោកស្រីមិនដែលគេងយល់សប្ដិថា នឹងចង់បានថានះនេះទេ ដោយមានការភ័យខ្លាចនឹងការបាត់បង់សិរីភាពរបស់លោកស្រី៕

ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២
Crédit Photo : AP

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...