ទាហ៊ានបារាំងស្លាប់៤នាក់ គម្រោងដកទ័ព បានបញ្ជាក់ ដោយប្រធានាធិបតី

បន្ទាប់ពីការវាយឆ្មក់អត្តឃាតមួយ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានសំលាប់ទាហ៊ានបារាំង៤នាក់ និងរបួសប៉ុន្មាននាក់ផ្សេងទៀត កាលពីថ្ងៃសៅរិ៍ទី៩ ខែមិថុនានេះមក លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានបញ្ជាក់ពីគំរោងរបស់លោក ក្នុងការដកទ័ព ចេញពីប្រទេសអាហ្វហ្គានីស្ថានអោយអស់ នៅចុងឆ្នាំនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បារាំង៖ បន្ទាប់ពីការវាយឆ្មក់អត្តឃាតមួយ ក្នុងប្រទេសអាហ្វហ្គានីស្តង់ បានសំលាប់ទាហ៊ានបារាំង៤នាក់  និង របួសប៉ុន្មាននាក់ផ្សេងទៀត កាលពីថ្ងៃសៅរិ៍ទី៩ ខែមិថុនានេះមក លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានបញ្ជាក់ពីគំរោងរបស់លោក ក្នុងការដកទ័ព ចេញពីប្រទេសនេះ អោយអស់ នៅចុងឆ្នាំនេះ។


ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu

មានវត្តមាននៅខេត្តទីលក្នុងប្រទេសបារាំង ដើម្បីដំណើរទស្សនកិច្ចមួយ និងក្រោយពីបានដឹង ពីមរណភាពរបស់ទាហ៊ាន បារាំងទាំង៤រូប នោះរួចមក លោកប្រធានាធិបតីបារាំង បានដូរកម្មវិធីដែលបានគ្រោងទុកទាំងប៉ុន្មាន ហើយមកធ្វើសេចក្ដី ថ្លែងការណ៍មួយ ទៅកាន់ប្រជាជាតិបារាំង ជាការចូលរួមមរណទុក្ខ សំដែងសមានចិត្តជាមួយ គ្រួសាររបស់យុទ្ធជនដែល ពលី ដើម្បីបុព្វហេតុរួម របស់ប្រទេសបារាំង។

ទាហ៊ានទាំងបួននាក់ រួមនឹងអ្នកបកប្រែជនជាតិអាហ្វហ្គង់ម្នាក់ផង បានស្លាប់ នៅក្នុងការវាយឆ្មក់អត្តឃាតមួយរបស់ពួក ឧទាម ដែលស្ថិតនឹងពួកតាលីបង់ នៅក្នុងខេត្ត កាពីស្សា (Kapisa) នៃប្រទេសអាហ្វហ្គានីស្តង់។ ទាហ៊ានប្រាំនាក់ផ្សេង ទៀត បានរងរបួស ដែលក្នុងនោះ​ មានបីនាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនចេញជាបន្ទាន់ ទៅសំរាកព្យាបាលនៅ មន្ទីពេទ្យយោធា នាទីក្រុងកាប៊ុល។

នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោកប្រធានាធិបតី បានបញ្ជាក់បន្ថែម ពីគម្រោងដែលលោកបានសន្យា ថានឹងត្រូវដក ទាហ៊ានបារាំង ចេញពីប្រទេសអាហ្វហ្គានីស្តង់ ចាប់អនុវត្តពីខែកក្កដានេះ និងត្រូវដកអោយអស់នោចុងឆ្នាំ២០១២។ ដើម្បីបង្ហាញនូវភាពប្រកៀកស្មា រវាងប្រជាជាតិ និងកងទ័ព រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង នឹងទៅដល់ទីក្រុងកាប៊ុល នៅថ្ងៃអាទិត្យមួយថ្ងៃបន្ទាប់ តាមជើងយន្ដហោះ។ លោកប្រធានាធិបតី ក៏បានដាក់បញ្ជា អោយយន្ដហោះពិសេសមួយ ចេញដំណើរ ទៅទទួលត្រឡប់មកកាន់ប្រទេសបារាំងវិញ និងអោយបានឆាប់ជាទីបំផុត នូវទាហ៊ានរបួសទាំងប្រាំនាក់ និងសាកសពទាហ៊ានដែលបានពលី។

លោកបានបន្តថា «ខ្ញុំសូមសំដែង នូវការគោរពដឹងគុណរបស់ខ្ញុំផ្ទាល់ និងរបស់ប្រជាជាតិយើងទាំងមូលផង ចំពោះយុទ្ធជន របស់យើង។ ខ្ញុំសូមសសើរដោយស្មោះ ចំពោះការស្ម័គ្របូជា និងភាពក្លាហាន របស់ពួកគាត់។ ហើយខ្ញុំសូមផ្ញើរជូនដល់ គ្រួសារ នៃក្រុមទាហ៊ានរងគ្រោះ នូវសាមគ្គីធម៌ និងការជួយរលែកទុក្ខ នៃប្រជាជនបារាំង។ ប្រជាជាតិបារាំង នឹងនៅរួមជា ធ្លុងមួយ នៅចំពោះមុខវិញ្ញាសារមួយ ដែលមិនមែនជារឿងថ្មីនេះ។ វាក៏ដូចជាការរំលឹកគុណផងដែរ ទៅដល់ទាហ៊ាន របស់យើងទាំងអស់ ដែលបានពលីចំនួន ៨៧នាក់ រួចមកហើយ តាំងពីឆ្នាំ២០០១៕»

--------------------------------------------------------
ដោយ ៖ សេកមនោកុមារ - ប៉ារីស ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១២

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...