អ៊ឺរ៉ូ២០១២៖ ហូឡង់ចាញ់ដាណឺម៉ាក ០-១ រីឯអាឡឺម៉ង ឈ្នះព័រទុយហ្គាល់ ១-០

ដាណឺម៉ាកបានកន្ត្រាក់អារម្មណ៍ ពិភពបាលទាល់អ៊ឺរ៉ុប អោយបានដឹងពីសមត្ថភាពរបស់ខ្លួន ដោយបានបំបាក់ ហូឡង់ ជាជើងឯកទី២ពិភពលោក​ ក្នុងការជួបប្រកួត ដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ២០១២ កាលពីថ្ងៃសៅរិ៍ទី០៩ ខែមិថុនានេះ ជាមួយនឹងពិន្ទុ ១ទល់នឹង០។ ក្នុងការជួបប្រកួតមួយទៀត ក្រោយនេះបន្តិចក្នុងថ្ងៃដដែល អាឡឺម៉ង់ក៏បានរក្សានូវកំលាំងរបស់ខ្លួន ក្នុងពិភពបាល់ទាត់ ដោយបានយកឈ្នះ ព័រទុយហ្គាល់ ក្នុងពិន្ទុ ១ទល់នឹង០ ដែរ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: June 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដាណឺម៉ាក បានកន្ត្រាក់អារម្មណ៍ ពិភពបាលទាល់អ៊ឺរ៉ុប អោយបានដឹង ពីសមត្ថភាពរបស់ខ្លួន ដោយបានបំបាក់ ហូឡង់ ជាជើងឯកទី២ពិភពលោក​ ក្នុងការជួបប្រកួត ដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ២០១២ កាលពីថ្ងៃសៅរិ៍ទី០៩ ខែមិថុនានេះ ជាមួយនឹងពិន្ទុ ១ទល់នឹង០។ ក្នុងការជួបប្រកួតមួយទៀត ក្រោយនេះបន្តិចក្នុងថ្ងៃដដែល អាឡឺម៉ង់ក៏បានរក្សានូវកំលាំង របស់ខ្លួន ក្នុងពិភពបាល់ទាត់ ដោយបានយកឈ្នះ ព័រទុយហ្គាល់ ក្នុងពិន្ទុ ១ទល់នឹង០ ដែរ។


ការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាង ហូឡង់និងដាណឺម៉ាក / Crédit Photo: uefa.com

នៅក្នុងពាក់កណ្ដាលម៉ោងដំបូង នៅនាទី ទី២៤ កីឡាករដាណឺម៉ាក ឈ្មោះ ស្តេកឺលេនប៊ួរ (Stekelenburg) បានឈូស បាល់ ដែលនៅនឹងជើងរបស់ខ្លួន អោយចូលទៅក្នុងទីរបស់ ក្រុមហូឡង់ ហើយបានធ្វើអោយក្រុមរបស់ខ្លួន មានពិន្ទុ នាំមុខ ហូឡង់តាំងពីពេលនោះមក។ បើទោះជានៅខាងហូឡង់ បានបង្កើនល្បឿនប្រយុទ្ធរបស់ខ្លួន ដើម្បីដណ្ដើមពិន្ទុ យកមកវិញ ក៏រហូតដល់ចុងបញ្ចប់នៃការប្រកួត ហូឡង់នៅតែមិនអាចធ្វើអ្វីដាណឺម៉ាកបានដដែល។ ខ្សែរការពាររបស់ ដាណឺម៉ាក ប្រៀបបាននឹងជញ្ជាំង បេតុងយ៉ាងរឹងមាំមួយ នៅនឹងខាងមុខទីរបស់ខ្លួន ជាហេតុធ្វើអោយ ហូឡង់មាន ភាពលំបាក  ហើយគ្មានឱកាសច្រើនទេ ដើម្បីស៊ុតបញ្ចូលទីគូប្រជែងរបស់ខ្លួន។

ដាណឺម៉ាកធ្លាប់ទទួលបាន​ ជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប កាលពីឆ្នាំ១៩៩២។ នៅម្ភៃឆ្នាំក្រោយមក ប្រទេសនេះនៅតែចិញ្ចឹម ចិត្ត និងរក្សាសិទ្ធក្នុងការ សំលឹងរកពានរង្វាន់នេះជាថ្មីម្ដងទៀ​ត ខណៈដែលខាងហូឡង់ឯណោះវិញ នឹងត្រូវផាត់ចេញ ពីការដណ្ដើមពានរង្វាន់ ឆ្នាំនេះប្រសិនបើប្រទេសនេះប្រកួតចាញ់ ការប្រកួតណាមួយទៀត នៅក្នុងជុំជំរុះនៃក្រុមB។

ចំណែកឯការប្រកួតរវាង អាឡឺម៉ង់ និងព័រទុយហ្គាល់វិញ គេអាចនិយាយបានថា ជាការប្រកួតមួយដែលមានភាព តឹងតែងជាទីបំផុត ហើយអាឡឺម៉ង់បានឈ្នះទាំងប្រផិតប្រផើយ​​  បើទោះជាគេដឹងគ្រប់ៗគ្នាថា ក្រុមអាឡឺម៉ងជាក្រុមមួយ ដែលមានបទពិសោធន៍ និងចេះគ្រប់គ្រង ក្រឡាបាល់បានយ៉ាងល្អ នោះក៏ដោយ។


កីឡាដ្ឋាននៃការប្រកួតបាល់ទាត់ អ៊ឺរ៉ូ ២០១២ រវាងអាឡឺម៉ង់និងព័រទុយហ្គាល់ / Crédit Photo: uefa.com

ក្រុមបាល់ទាត់របស់ ព័រទុយហ្គាល់ បានរៀបចំខ្សែរការពាររបស់ខ្លួន យ៉ាងរឹងមាំ ហើយមិនមានចន្លោះប្រហោង ច្រើន ប៉ុន្មានឡើយ។ ការស៊ុតបញ្ចូលទីរបស់កីឡាករអាឡឺម៉ង់ ឈ្មោះម៉ារីយ៉ូ ហ្គោម៉េ (Mario Gomez) នៅនាទីទី៧២ដោយ ប្រើក្បាលបញ្ជូនបាល់ ដែលបំរើមកពីស្លាបខាងស្ដាំនោះ អាចនិយាយបានថា ជាបច្ចេកទេសដ៏ល្អបំផុតមួយ ដែលបាន សង្គ្រោះក្រុមជំរើសជាតិរបស់ខ្លួន អោយចេញផុតពីពិន្ទុស្មើជាមួយនឹង ព័រទុយហ្គាល់។   ខ្សែរប្រយុទ្ធរបស់ព័រទុយហ្គាល់ បានបង្កើនល្បឿន និងរកបាននូវចន្លោះប្រហោង របស់ខ្សែរការពារអាឡឺម៉ង់ ហើយបានប្រឹងប្រែងទាត់បញ្ចូលបាល់ បានជាច្រើនគ្រាប់ នៅ១៥នាទី ចុងបញ្ចប់នៃការប្រកួត។ តែជាសំណាងអាក្រក់ គ្មានបាល់ណាមួយបានចូលទៅក្នុង សំណាញ់ទីរបស់ អាឡឺម៉ង់ទេ ដែលជាលទ្ធផល វា​បានធ្វើអោយព័រទុយហ្គាល់ សើចមិនចេញ ខណ់ៈការប្រកួតបាន បញ្ចប់ទៅហើយនោះ។

អ្នកវិភាគបាល់ទាត់ភាគច្រើន បានបន្ទោសក្រុមព័រទុយហ្គាល់ ដែលមិនបានប្រើឱកាសរបស់ខ្លួន កាលពីនៅពាក់ កណ្ដាលម៉ោងដំបូង ហើយទុករហូតទាល់តែអាឡឺម៉ង់ បាននាំមុខមួយគ្រាប់មុន ទើបភ្ញាក់ខ្លួនស្ទុះស្ទារឡើងវាយសំរុក។ តែទោះជាយ៉ាងណាក៏ដោយ ក៏ពិន្ទុចុងក្រោយបានចេញមករួចហើយ ហើយព័រទុយហ្គាល់ មិនត្រូវប្រកួតចាញ់ទេ នៅក្នុងការប្រកួតលើកក្រោយៗ ជាមួយហូឡង់ ឬដាណឺម៉ាក បើព័រទុយហ្គាល់មានបំណងចង់ឡើងទៅ ១ភាគ៤ ផ្ដាច់ព្រ័ត្រនោះ។

នៅថ្ងៃនេះ ក្នុងជុំជំរុះរបស់ក្រុមBនេះ ដាណឺម៉ាក និងអាឡឺម៉ង មាន៣ពិន្ទុ នាំមុខគេ។ ហើយបើក្រុមជំរើសជាតិ ណាមួយ ក្នុងចំណោមក្រុមទាំងពីរ បានប្រកួតឈ្នះតែមូយលើកទៀតនោះ ក្រុមនោះនឹងច្បាស់ជាបានឡើងទៅ ១ភាគ៤ ផ្ដាច់ព្រ័ត្រ ដោយមិនចាំបាច់ នៅរងចាំមើលពិន្ទុមួយប្រកួតទៀតនោះទេ៕

----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៩ ខែមិថុនា ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...