ពេលដែលស្លាតាន់ និងប៊ែកខាំ ភ្នាល់គ្នាមុនជំនួប ស៊ុយអែដ-អង់គ្លេស...

ម្ខាងភ្នាល់ចូលទទួលទាន ក្នុងភោជនីយដ្ឋាន និងម្ខាងទៀត ភ្នាល់ចូលទិញសម្ភារៈ នៅក្នុងហាង «IKEA»។ អតីតកំពូលតារាបាល់ទាត់ ជាជនជាតិអង់គ្លេស និងកំពូលតារាងបាល់ទាត់ ជាជនជាតិស៊ុយអែដម្នាក់ទៀត បានប្រកាសភ្នាល់គ្នា នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច និងបានបង្កបរិយាកាស​រីករាយ​ខ្លាំងឡើង នៅមុនជំនួប រវាងក្រុមបាល់ទាត់ មកពីប្រទេសទាំងសងខាង។
ពេលដែលស្លាតាន់ និងប៊ែកខាំ ភ្នាល់គ្នាមុនជំនួប ស៊ុយអែដ-អង់គ្លេស...
ពីឆ្វេងទៅស្ដាំ៖ កីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច និងកីឡាករ ដេវីដ ប៊េកខាំ នៅពេលអ្នកទាំងពីរទាត់ឲ្យក្រុម ប៉ារីស ក្នុងចុងឆ្នាំ២០១២។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 07, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅតែប៉ុន្មានម៉ោង មុនជំនួបរវាងក្រុមជម្រើសជាតិ អង់គ្លេស និង ស៊ុយអែដ ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក អតីតកំពូលតារាបាល់ទាត់ ជាជនជាតិអង់គ្លេសនោះ គឺលោក ដេវីដ ប៊េកខាំ (David Beckham)  និងកំពូលតារាងបាល់ទាត់ ជាជនជាតិស៊ុយអែដម្នាក់ទៀត គឺលោក ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) បានធ្វើការឆ្លងឆ្លើយគ្នា ដ៏គួរឲ្យសប្បាយរីករាយ នៅលើបណ្ដាញសង្គមទ្វីសធើរ។

កីឡាករ ស្លាតាន់ បានចាប់ផ្ដើមការភ្នាល់គ្នានោះ ដោយសរសេរជាដំបូងឡើងថា៖ «យ៉ូ ដេវីដ ប៊េកខាំ! ប្រសិនជាអង់គ្លេសឈ្នះការប្រកួត (ខាងមុខនេះ) ខ្ញុំនឹងអញ្ជើញអ្នកឯង ឲ្យទៅទទួលទានអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋានណាមួយ ដែលជាជម្រើសរបស់អ្នកឯង នៅក្នុងពិភពលោក។ តែប្រសិនជា ស៊ុយអែដ បានប្រកួតឈ្នះវិញ គឺអ្នកឯង ដែលត្រូវចេញលុយ ចំពោះសម្ភារៈទាំងឡាយ ដែលខ្ញុំចង់ទិញ នៅក្នុងហាង "IKEA"។ អូខេ?»។

មួយសន្ទុះក្រោយមក លោក ដេវិដ ប៊េកខាំ បានឆ្លើយតបមកវិញថា៖ «ស្លាតាន់! បើ ស៊ុយអែដ ឈ្នះនោះ ខ្ញុំនឹងទៅហាង "" ជាមួយអ្នកឯង ដោយផ្ទាល់ ដើម្បីចេះលុយ ឲ្យអ្នកឯងទិញសម្ភារៈណាក៏ដោយ ដែលអ្នកឯងពេញចិត្ត សម្រាប់បំពាក់ក្នុងផ្ទះថ្មីរបស់អ្នកឯង នៅក្រុង ឡូសអេនជឺឡេស។ តែនៅពេលដែល អង់គ្លេស មានជ័យជំនះនោះ ខ្ញុំចង់ឃើញអ្នកឯង នៅកីឡដ្ឋាន "Wembley" (ក្បែររាជធានី ឡុងដ៍) ដោយពាក់អាវ របស់ក្រុមជម្រើសជាតិ អង់គ្លេស និងបរិភោគ ត្រី និងគ្រឿងបំពង នៅពាក់កណ្ដាលម៉ោងដំបូង។»។

សព្វថ្ងៃនេះ កីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវិច កំពុងទាត់ឲ្យក្រុម «Los Angeles Galaxy» (សហរដ្ឋអាមេរិក) ដែលអតីតកីឡាករ ដេវីដ ប៊េកខាំ ធ្លាប់ទាត់ឲ្យ អស់រយៈពេល៥ឆ្នាំ។ កីឡាករទាំងពីរ បានលេងជាមួយគ្នា នៅចុងឆ្នាំ២០១២ ក្នុងក្រុមប៉ារីសស៊ាំងហ្សែរម៉ាំង (បារាំង) នៅមុនពេលកីឡាករ ប៊េកខាំ ចូលនិវត្តនិ៍ ពីជីវិតជាកីឡាកររបស់ខ្លួន។ 

សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨នេះ កីឡាករ ស្លាតាន់ ដែលអះអាងដោយមោទនភាព ចំពោះក្រុមជម្រើសជាតិ ស៊ុយអែដ ថា នឹងមានសំណាងច្រើនណាស់ ក្នុងការឈ្នះយកពានរង្វាន់ យកមកកាន់នៅក្នុងដៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...