បាល់ទាត់ពិភពលោក៖ បីសាចក្រហមប៊ែលហ្សិក ងើបពីឋាននរក
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 07, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម ប៊ែលហ្សិក ដែលមានរហស្សនាម បីសាចក្រហម ក្នុងយប់ថ្ងៃទី២ ខែកក្កដានេះ ក្រុមជប៉ុន សឹងនឹងបានបង្កការភ្ញាក់ផ្អើល មិនខុសគ្នាប៉ុន្មាន ពីក្រុមកូរ៉េខាងត្បូង ដែលបានចាកចេញ ពីព្រឹត្តិការណ៍ពិភពលោក ដោយបំបាក់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ ២-០ កាលពីប៉ុន្មានថ្ងៃមុន។
គឺនៅត្រឹមតែនាទីទី ៥២ ក្រុមជប៉ុនរកបានគ្រាប់បាល់ទីពីរ បន្ទាប់ពីគ្រាប់បាល់ដំបូងរបស់ខ្លួន ដែលរកបាន កាលពី៤នាទីមុន (នាទីទី៤៨) ទល់នឹងក្រុមបីសាចក្រហម ប៊ែលហ្សិក។ ប៉ុន្តែនៅចំពោះបទពិសោធន៍ របស់កីឡាករប៊ែលហ្សិក ដែលកំពុងទាត់ឲ្យក្រុមធំៗ នៅអ៊ឺរ់ុប និងការថមថយកម្លាំង របស់ក្រុមកីឡាករជប៉ុន ក្រុមបីសាចក្រហម បានរកគ្រាប់បាល់ត្រឡប់មកវិញ ជាបន្តបន្ទាប់ (នៅនាទី ទី ៦៩ និងទី៧៤) និងជាពិសេស គ្រាប់បាល់ចុងក្រោយ នៅនាទីទី ៩០+៤ ដែលបានសម្លាប់ក្ដីសុបិន្ត របស់ក្រុមបាល់ទាត់ជម្រើសជាតិ មកពីទ្វីបអាស៊ីខាងកើត ជាស្ថាពរ។
ជ័យជំនះរបស់ក្រុម ប៊ែលហ្សិក នឹងអនុញ្ញាតឲ្យក្រុមជម្រើសជាតិមួយនេះ ឡើងទៅវគ្គ១ភាគ៤ខាងមុខ ដើម្បីជួបនឹងក្រុម ប្រេស៊ីល ដែលទើបនឹងយកឈ្នះ លើក្រុម ម៉ិចសិក ដោយគ្រាប់បាល់ ២-០ កាលពីប៉ុន្មានម៉ោងមុន៕
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ប៊ែលហ្សិក និងក្រុម ជប៉ុន៖