ស្លាតាន់ ប្រើក្បាលបុកបាល់ឲ្យចូលទី ឬជាការចៃដន្យ? (vdo)
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី២៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 29, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើកីឡាករល្បីៗ ក្នុងលោក សុទ្ធតែអាចប្រើក្បាលបញ្ជាបាល់ ដូចចិត្តដូច្នេះឬ? អាចប្រើបាន ឬមិនបាន តែវាបានកើតរួចហើយ សម្រាប់កីឡាការល្បីមួយរូប ដែលកំពុងទាត់ឲ្យក្រុមអាជីព PSG នៃរដ្ឋធានីប៉ារីស។
នៅក្នុងការប្រកួត បាល់ទាត់វគ្គជម្រុះ រវាងក្រុមស៊ុយអែត និងក្រុមម៉ុលដាវី ដើម្បីឆ្ពោះទៅ ការដណ្ដើមពានរង្វាន់អ៊ឺរ៉ូ ២០១៦ កាលពីចុងសប្ដាហ៍នេះ កីឡាករអន្តរជាតិ របស់ប្រទេសស៊ុយអែត ស្លាតាន់ អ៊ីប្រាហ៊ីមូវិច (Zlatan Ibrahimovic ) បានរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ដល់ទៅពីគ្រាប់។ តែមួយគ្រាប់ដំបូង ជាគ្រាប់បាល់ដែល អ្នកចាំទីរបស់ក្រុមម៉ុលដាវី ទាត់ចេញមកលើ តែបែរជាទៅប៉ះក្បាលរបស់ ស្លាតាន់ ធ្វើឲ្យបាល់ បានរត់ទៅចូលក្នុងទីរបស់ខ្លួន ធ្វើមិនដឹង។
គ្មាននរណាម្នាក់ អាចយល់បានពីបច្ចេកទេស ដែលកីឡាករស្លាតាន់ បានប្រើ ហើយក៏កាន់តែមិនយល់ដែរ ថាហេតុអ្វី ពេញមួយលំហ នៅលើទីលានបាល់ទាត់ អ្នកចាំទីរបស់ក្រុមម៉ុលដាវី បែរជាជ្រើសរើសយកក្បាល របស់កីឡាករគូប្រកួត ជាគោលដៅទៅវិញ? ជារឿងដែលហួសចិត្តណាស់។ តែលោកអ្នក អាចធ្វើការវិន្និច្ឆ័យ ដោយផ្ទាល់បាន ជាមួយនឹងវីដេអូខាងលើ។