អតីត​ស្ដេច​បាល់ទាត់ មារ៉ាដូណា ទះ​កំភ្លៀង​អ្នក​ការសែត (vdo)

អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា (Maradona) ប្រចាំទស្សវត្តន៍ឆ្នាំ៨០ មិនសូវជាគ្មានរឿង ដែលធ្វើឲ្យគេ​មិន​និយាយពីគាត់នោះណាស់។ ប៉ុន្តែលើកនេះ ដើម្បីឲ្យអ្នកសារព័ត៌មាន បាននិយាយពីលោកជាបន្តទៀត តារា​បាល់ទាត់ចូលនិវត្តន៍ជាតិអាហ្សង់ទីន បានព្យាយាមប្រើវិធីសាស្ត្រដ៏ពិសេសមួយ នោះគឺ«ទះកំភ្លៀង»អ្នកការសែត ដើម្បីឲ្យអ្នកការសែតឈប់សួរលោក ពីរឿងរំខានចិត្ត។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ សីហា ២០១៤
  • កែប្រែចុងក្រោយ: August 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា (Maradona) ប្រចាំទស្សវត្តន៍ឆ្នាំ៨០ មិនសូវជាគ្មានរឿង ដែលធ្វើឲ្យគេ​មិន​និយាយពីគាត់នោះណាស់។ ប៉ុន្តែលើកនេះ ដើម្បីឲ្យអ្នកសារព័ត៌មាន បាននិយាយពីលោកជាបន្តទៀត តារា​បាល់ទាត់ចូលនិវត្តន៍ជាតិអាហ្សង់ទីន បានព្យាយាមប្រើវិធីសាស្ត្រដ៏ពិសេសមួយ នោះគឺ«ទះកំភ្លៀង»អ្នកការសែត ដើម្បីឲ្យអ្នកការសែតឈប់ដេញដោលលោក ពីរឿងរំខានចិត្ត។


អតីតៈតារាបាល់ទាត់ ម៉ារ៉ាដូណា នៅពេលទះកំភ្លៀងអ្នកការសែត។ (រូបថតផ្តិតពីវីដេអូ)

បាល់ទាត់ - អតីតកំពូលកីឡាករដ៏ល្បីឈ្មោះ ម៉ារ៉ាដូណា បានត្រឡប់មកជាថ្មី នៅលើទំព័រសារព័ត៌មាននានា ក្នុង​ពិភពលោកឡើងវិញ។ ជាមួយនឹងទម្លាប់របស់លោក ដែលតែងតែធ្វើឲ្យផ្ទុះជាសង្គ្រាមពាក្យសម្ដី តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយនោះ នៅលើកនេះ តារាបាល់ទាត់បានបង្ហាញមហិទ្ធិរិទ្ធរបស់លោក ជាមួយនឹងវិធីសាស្ត្រដ៏ពិសេស នោះគឺ​«ទះកំភ្លៀង»អ្នកការសែត នៅជាសាធារណៈ បង្កឲ្យមានជារឿងអាស្រូវថ្មីឡើង។

នៅក្នុងឱកាសដំណើរកំសាន្ត ជាលក្ខណៈគ្រួសាររបស់លោក អ្នកសារព័ត៌មានជាច្រើន បានព្យាយាមដេញតាម​រថយន្ដរបស់លោក ហើយមានអ្នកសារព័ត៌មានមួយចំនួន បានចូលទៅជិតលោក ដើម្បីចោទជាសំនួរទៅកាន់លោក។ ដំបូងឡើយ អតីតៈកីឡាករបាល់ទាត់ បានឆ្លើយទាំងមិនសូវសប្បាយចិត្តពីក្នុងរថយន្ដ ជាមួយអ្នកសារព័ត៌មានថា៖ «ជា​ពេលវេលាដំបូង ដែលខ្ញុំត្រូវរីករាយជាមួយកូនចៅរបស់ខ្ញុំ។ ខ្ញុំសុខសប្បាយធម្មតាទេ តែសូមបញ្ឈប់មករំខានខ្ញុំ និង​គ្រួសារខ្ញុំ។»

រំពេចនោះ មានអ្នកសារព័ត៌មានមួយរូប បានហៅលោកពីចម្ងាយ នូវឈ្មោះហៅក្រៅមួយ ដូចដែលគេ​ធ្លាប់ហៅ​កន្លង​មកថា «ឌីយ៉េហ្គីតូ (Dieguito)»។ លឺសូរការហៅនេះ លោក ម៉ារ៉ាដូណា បានដើរចេញពីរថយន្ដ សំដៅ​មកក្បែរអ្នក​ការសែតរូបនោះ រួចឆ្លើយ​ទាំងមួរហ្មងថា៖ «ខ្ញុំអាយុ៥៣ឆ្នាំហើយ។ ខ្ញុំលែងជា ឌីយ៉េហ្គីតូ ទៀតហើយ។ ឈ្មោះខ្ញុំ គឺ ឌីយ៉េហ្គូ អាមេនដូ ម៉ារ៉ាដូណា (Diego Armando Maradona)។»

តែនៅលើកនេះ លោក ម៉ារ៉ាដូណា មិន​និយាយច្រើនទៀតទេ។ លោកបានលើកដៃ ទះអ្នក​សារព័ត៌មាននោះ មួយ​កំភ្លៀង នៅកណ្ដាលហ្វូងមនុស្ស រួចទើបចូលទៅក្នុងរថយន្ដវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...