អុញ... ខ្ញុង និង វ៉ាន់ នីឡា ដណ្ដើមបាយគ្នាញ៉ាំ?
- ដោយ: ក. សោភណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 29, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាកំប្លែងទាំងពីរ ដែលស្ថិតនៅក្នុងរូបថត របស់លោកតា វិច ទ័រ នោះ គ្មាននរណាផ្សេង ក្រៅពីតារាល្បីខាងកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងអ្នកនាង វ៉ាន់ នីឡា នោះឡើយ។ រូបថត ដែលទើបនឹងត្រូវបានបង្ហោះ មកលើបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែមីនានេះ បង្ហាញពីសកម្មភាព ទទួលទានអាហារ នៅក្រោយឆាក របស់អ្នកទាំងពីរ ដែលមើលទៅ ដូចជាមានលក្ខណៈមមាញឹក យ៉ាងសម្បើមដៃណាស់។
លោកសុវណ្ណ រិទ្ធី ហៅលោកតា វ៉ិច ទ័រ ដែលជាឪពុករបស់អ្នកនាង វ៉ាន់ នីឡា បានសរសេរ នៅជាមួយ នឹងរូបថតនោះថា៖ «ពិតជាខុសគ្នា រវាងលើឆាក និងក្រោយឆាក។ ក្រោយ ផ្ទាំងអិល អី ឌី ខ្ញុំសុំបង្ហាញជូន បងប្អូន នេះជារូប ក្រោយឆាក ក្នុងកម្មវិធីរាត្រីកំសាន្ត !!!»
រូបភាពមួយនេះ បានធ្វើឲ្យមាន ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ។ ពួកគេបានបញ្ចេញ យោបល់ចម្រុះចូលគ្នា តែភាគច្រើន បានលើកដំកើង នូវសកម្មភាព ទទួលទានអាហារ របស់អ្នកសំដែងខាងលើ ដែលជាវារឿងធម្មតា ព្រោះត្រូវប្រញាប់ឡើងសម្ដែង។ ម្ចាស់គណនីម្នាក់ បានលើកឡើងបែបនេះថា៖ «ពេលបន្ទាន់ ឫក៏ពេលរវល់ នរណាក៏ធ្លាប់បែបនេះដែរ លោកពូ។ ខ្ញុំធ្លាប់សម្តែងរបាំ និង រៀបចំកម្មវិធីសម្តែង រាប់សិបដងហើយ ការឆ្លៀតបរិភោគបន្តិចបន្ទួច និងតាមកៀនៗ តែងតែមាន ។ សប្បាយម្យ៉ាងដែរតើ!»
ដោយឡែក មតិខ្លះទៀត បានលើកឡើងថា វាអាចធ្វើឲ្យអាប់ឱនកិត្តិយ ដល់តារាសម្តែង ដោយសារម្ចាស់មតិទាំងនោះ យល់ថា ក្នុងនាមជាតារា ក៏ដូចជាអ្នកដឹកនាំម្នាក់ដែរ បានធ្វើជាគំរូល្អ ដល់មហាជនទូទៅជាច្រើន យកតម្រាប់តាម។ តែនេះ ពួកនាង បែជាមកញ៉ាំអាហារ នៅខាងក្រោយឆាក ទាំងលួចលាក់ ដែលធ្វើឲ្យបាត់បង់ នូវភាពថ្លៃថ្នូររបស់ខ្លួន ដែលខំរក្សាជាយូរកមហើយ។ អ្នកគាំទ្រម្នាក់ បានសរសេរថា៖ «ហូបបែបហ្នឹង ខូចកាលីបអស់ហើយ»។
យ៉ាងណាក៏ដោយ បើទោះជាមានមតិ បានលើកឡើងព្រមគ្នាបែបនេះក៏ដោយ ក៏អ្នកផលិតកម្មវិធី លោក សុវណ្ណ រិទ្ធី ហៅលោកតា វិច ទ័រ ដែលជាម្ចាស់រូបថត នៅតែបង្ហាញពីទឹកចិត្តអំណរគុណ ដល់អ្នកគាំទ្រទាំងអស់ ហើយលោកស្វាគមន៍ នូវរាល់មតិយោបល់ផ្សេងៗ ពីទស្សនិកជន»៕