ភ័យ​រត់​លោះ​ព្រលឹង ព្រោះ​ឆ្កែ​តុប​តែង​ជា​ពីង​ពាង​យក្ស (vdo)

ឈុតឆាក ដែលបានបង្កើតឡើង តែបានត្រូវលួចថតជាសម្ងាត់ ច្រើនតែបង្កប់ទៅដោយសំណើច ជាពិសេស​នៅ​ពេល​ដែល​គេបានឃើញ តួអង្គដែលស្ថិតនៅក្នុងឈុតឆាក បានសម្ដែងប្រតិកម្ម តាមបែបធម្មជាតិពិតៗ។ នេះជាអ្វីដែលបាន​កើត​ឡើង នៅក្នុងឈុតឆាកមួយ ដែលតួឯកជាសត្វឆ្កែ ស្លៀកពាក់ជាពីងពាងធំ ដើរបន្លាចមនុស្ស។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៦ តុលា ២០១៤
  • កែប្រែចុងក្រោយ: September 06, 2014
  • ប្រធានបទ: សំណើច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលិតកម្ម SA Wardega ដែលមានជំនាញខាង ធ្វើឲ្យផ្ទុះសំណើច ដោយការលួចថតនោះ បានបង្កើតគំនិត​ថ្មី​មួយ ដោយបានស្លៀកពាក់ តុបតែងឲ្យឆ្កែសម្បុរខ្មៅមួយក្បាល ឲ្យដូចជាពីងពាងដ៏ធំមួយ ហើយបានយកឆ្កែ​នោះ ឲ្យដើរបន្លាចគេឯងពេញកន្លែងដែលស្ងាត់ៗ។ វីដេអូនៃឈុតឆាកនេះ គ្រាន់តែដាក់នៅលើគេហទំព័រ​វីដែអូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តែមានមនុស្សចុចចូលទៅទស្សនាប្រមាណជាង ២៥លានដងទៅហើយ។

វីដេអូដ៏មានប្រជាប្រិយ បានធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចទប់មិនបាន ព្រោះឆ្កែស្លៀកពាក់ជាពីងពាងយក្ស បាន​ដើរ​បន្លាចគេឯង ពេញវាល ក្នុងនោះចាប់ផ្ដើមពីយុវជនម្នាក់ ដែលបានឃើញ ពីងពាងដ៏ធំបែបនេះ ក៏​បានទម្លាក់ចោលនូវទំនិញរបស់ខ្លួន ដើម្បីរត់យកព្រះអាយុ។​ រីឯនារីពីរនាក់ទៀត បានស្ទុះរត់បន្ទាប់​ពីបាន​ឃើញ បុរសម្នាក់ធ្វើជាដេកស្ដូកស្ដឹង ព្រោះឆ្កែពីងពាងយក្ស កំពុងខាំស៊ីពីលើ។ ចំណែកឯបុរសម្នាក់ទៀត មិន​បានគិតពីដំបូងឡើយថា នេះអាចជាពីងពាងយក្សនោះទេ តែផ្ទុយទៅវិញ បែរជាបានយក​ទូរស័ព្ទរបស់​ខ្លួន មកថតបំណែកសាកសព ដែលបង្កើតធ្វើឡើង ដូចជាសំណល់អាហារ របស់ពីងពាង។

សម្រាប់អ្នកទាំងអស់នោះ ព្រឹត្តិការណ៍ពីងពាងយក្ស ជាហេតុការណ៍ដ៏អាក្រក់ ដែលធ្វើឲ្យពួកគេភ័យ។ តែ​សម្រាប់ទស្សនិកជនវិញ ដូចជារូបលោកអ្នកជាដើម កំពុងតែសើចក្អាកក្អាយសម្បើមណាស់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...