ដំរី​ធំ​ស្ទុះ​ជួយ​កូន​ដំរី​ដួល​រមៀល​ខ្លួន បង្ក​ភាព​រញ្ជួយ​ចិត្ត (vdo)

សាធារណជន ដែលបានចូលទៅទស្សនា ក្នុងសួនសត្វ ហ្សូរីស (Zürich) ប្រទេសស្វីស ទើបនឹងបានប្រទះ នូវ​ផ្ទាំង​ទស្សនីយភាព​មួយ ដែលមានលក្ខណៈគួរឲ្យរំភើប ក្នុងហទ័យក្រៃលែង។
ដំរីធំទាំងពីរក្បាល ស្ទុះចូលមកជួយកូនដំរីតូច។ (រូបផ្ដិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៤ តុលារ ២០១៤
  • កែប្រែចុងក្រោយ: October 05, 2014
  • ប្រធានបទ: រំភើប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បី​ឲ្យ​ច្បាស់​ជាង​​ចំណង​ជើង​ខាង​លើ គឺហេតុការណ៍​វា​បាន​​កើត​ឡើង នៅ​ក្នុង​ជំរុំ​ចិញ្ចឹម​របស់​ពពួក​សត្វ​ដំរីតែ​ម្ដង។

បន្ទាប់​ពីដីរីតូចមួយ បានដួល​ធ្លាក់​រមៀល​ខ្លួន ដោយ​សារ​ជើង​ខ្លីៗ​របស់វា​លើក​មិន​បាន​ខ្ពស់​ រំពេច​នោះ ស្រាប់​តែ​ដំរី​ធំៗ​ពីរ​ក្បាល​ផ្សេង​ទៀត រត់​ស្រ​ទាំង​សង ចូល​មក​ត្រកង​កូន​ដំរី ហើយ​បាន​យក​ប្រមោយ​របស់​ពួក​វា មក​ត្រដុស​រុញ​កូន​តូច​នេះ ឲ្យ​ចេះ​ដើរ​ទៅ​រក​ផ្លូវ​ជំរាល សម្រាប់​ដើរ​ឡើង​វិញ។

បើសូម្បីតែសត្វ ក៏​ចេះ​ជួយ​យក​អាសារ​គ្នា​ដូច្នេះ​ហើយ ចុះ​ទម្រាំ​មនុស្ស? ប៉ុន្តែ​យ៉ាង​ហោច​ណាស់ ដំរីទាំងនេះ បានធ្វើ​ឲ្យ​សាធារណជន​នៅ​ក្នុង​សួន​សត្វ ទប់​អារម្មណ៍​មិន​រញ្ជួយ​ចិត្ត​មិន​បាន។

ជាការជួយសង្គ្រោះមួយ ដែលបានកើតឡើង សម្រាប់អម្បូរសត្វដំរីប៉ុណ្ណោះ បើទោះជាសត្វដំរី មាន​ខួក្បាល​តូចក៏ដោយ។ អ្នកថែរក្សាសត្វមួយរូប នៃសួនសត្វនោះ បានបញ្ជាក់ថា បេះដូងនិងសតិ ក្នុងការជួយ​យក​អាសារ​របស់សត្វដំរី មានធំជាងសត្វដទៃទៀត៕

សូមអញ្ជើញទស្សនាវីដេអូ ជាចំណងដៃថ្ងៃចុងសប្ដាហ៍ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...