ភ្ញាក់​ព្រើត! ចូល​បង្គន់ ប្រទះ​ពស់​ថ្លាន់​ពីរ​ក្បាល​នៅ​ក្នុង​ចាន​បង្គន់

នៅប្រទេសអូស្ត្រាលី ពស់ថ្លាន់ពីរក្បាល់ ត្រូវបានចាប់យកចេញ ពីសម្បុកបណ្ដោះអាសន្នរបស់ពួកគេ។ សម្បុក​បណ្ដោះ​អាសន្ន​នោះ គឺ​«ចាន​បង្គន់» សម្រាប់បន្ទោរបង់នេះតែម្ដង។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 09, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិធានការចាំបាច់ ដើម្បីចូលបង្គន់ ធ្វើការបន្ទោរបង់ (ជាពិសេស បន្ទោរបង់«អាធំ») ប្រកបដោយសុវត្ថិភាព នៅ​ប្រទេសអូស្ត្រាលី នោះគឺត្រូវបើកភ្នែកមើល ថានៅក្នុងចានបង្គន់មានអ្វី! ព្រោះហេតុការណ៍នេះ បានកើត​ឡើង​ទៀតហើយ នៅក្នុងក្រុង «Townsville» ភាគឦសាននៃកោះអូស្ត្រាលី ពស់ថ្លាន់ពីរក្បាល បានចូលទៅសំងំ​កាច់​សម្បុក ក្នុងចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) នៃគេហដ្ឋាន​របស់យុវនិស្សិតមួយរូប។

ជាសំណាងល្អដែរ ដែលយុវនិស្សិតរូបនោះ ចេះរបៀបចាប់ពស់ ហើយបានទាញយកសត្វល្មូនទាំងពីរក្បាល ចេញ​ពីចានបង្គន់ និងក្នុងធុងទឹក (របស់ចានបង្គន់) ដោយសុវត្ថិភាព។ យុវជន «Elliot Budd» ដែលមាន​ជំនាញ​ខាងគ្រប់គ្រងសួនសត្វ បានរំលឹកករណីនេះ ប្រាប់គេហទំព័រអាមេរិក «Mashable» ថា លោកបាន​ចាប់​ទាញ ដោយដៃទទេ នូវពស់ថ្លាន់ទាំងពីរក្បាល មួយប្រវែង៣ម៉ែត្រ និងមួយទៀត ប្រវែង ២,៤០ម៉ែត្រ ចេញ​ពី​ចាន​បង្គន់​របស់ខ្លួន។

កញ្ច្រែងដាក់ខោអាវប្រើរួច ឬចានលាងដៃ...

ដើម្បីទាញយកពស់ទីមួយ ចេញពីធុងទឹករបស់ចានបង្គន់បាន និស្សិត «Elliot Budd» ចាំបាច់ត្រូវដោះ​ប្រដាប់​ប្រដា ដែលបំពាក់នៅក្នុងធុងទឹកនោះចេញ។ ចំពោះពស់ថ្លាន់ទីពីរវិញ យុវនិស្សិតត្រូវការពេល រហូតដល់ទៅ​ជាង​១៥នាទី ដើម្បីបង្ខំឲ្យសត្វនេះ យល់ព្រមពន្លាខ្លួន ចេញពីចានបង្គន់។ យុវនិស្សិតបានថ្លែងដែរថា បើគ្មាន​ជំនាញ​ក្នុងចាប់សត្វនេះទេ សូមកុំសាកល្បងធ្វើ ដោយខ្លួនឯងឲ្យសោះ។

ករណីនេះ មិនមែនទើបនឹងកើតឡើង ជាលើកដំបូងទេ។ និស្សិត «Elliot Budd» បានពន្យល់ថា វាបានកើត​ឡើង សឹងជារៀង២ឆ្នាំម្ដង។ ហើយក៏មិនចាំបាច់ តែនៅក្នុងចានបង្គន់នោះដែរ តែកន្លែងផ្សេងទៀត ដូចជា​ក្រោម​ដំបូល​ផ្ទះ ចំណតរថយន្ដ អាងងូតទឹក កញ្ច្រែងដាក់ខោអាវប្រើរួច ឬចានលាងដៃ ក្នុងផ្ទះបាយជាដើម សុទ្ធតែ​ជា​កន្លែង ដែលសត្វពស់ថ្លាន់ ចូលទៅកាច់សម្បុក។ ជាពិសេស នៅក្នុងតំបន់នោះ ដែលមានធាតុអាកាស​​ក្ដៅ​ស្អុះ​ស្អាប់ សត្វពស់ពិតជាត្រូវការទីកន្លែង ដែលមានសំណើមនោះណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...