ការ​វាយ​ប្រហារ​ពី​សំណាក់​​ត្រី​ឆ្លាម​ឆ្នាំ​២០១៥ បំបែក​ឯកត្តកម្ម

ការវាយប្រហារ ដែល​មានចំនួន​មិនតិចជាង ៩៨ ដងឡើយ ត្រូវបានកត់ត្រានៅក្នុងបញ្ជី នៃការវាយប្រហារ ពី​សំណាក់​ត្រី​ឆ្លាម នៅជុំវិញពិភពលោក ដែលជាចំនួនមួយ មានការកើនឡើងខ្លាំង បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនៗ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១០ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 11, 2016
  • ប្រធានបទ: គ្រោះសមុទ្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការិយាល័យទទួលបន្ទុក ចុះបញ្ជីជាអន្តរជាតិ ពីការវាយប្រហារពីសំណាក់ត្រីឆ្លាម (International Shark Attack File - ហៅកាត់ ISAF) បានធ្វើការសិក្សា ទៅលើការវាយប្រហារនានា បង្កឡើងដោយត្រីឆ្លាម ក្នុង​ពិភពលោក នាអំឡុងឆ្នាំ២០១៥កន្លងមកនេះ។ ការវាយប្រហារ ត្រូវបានចុះបញ្ជីយ៉ាងហោច ៩៨ដង ដែល​ច្រើន​ជាង​ការ​វាយ​ប្រហារ ក្នុងឆ្នាំ២០១៤ ដល់ទៅ២៦ដង។ នៅក្នុងចំណោម ការវាយប្រហារ ទាំង៩៨ករណីនោះ មាន៖

- ៤៩% ជាការវាយប្រហារ ទៅលើអ្នកជ្រមុជទឹក
- មានមនុស្ស ៥៨ នាក់បានរងរបួស និងម្នាក់ស្លាប់ នៅសហរដ្ឋអាមេរិក។ ការវាយប្រហារចំនួន ១៨ដង បាន​កើតឡើង នៅប្រទេសអូស្ត្រាលី និង ៨ដង នៅប្រទេសអាហ្វ្រិកខាងត្បូង។ បើនិយាយសរុបទាំងអស់ មាន​មនុស្ស​៦នាក់ បានស្លាប់ ក្រោមការវាយប្រហារ របស់ត្រីឆ្លាម។

បើតាមរបាយការណ៍ របស់ទូរទស្សន៍អាមេរិក «CNN» បានឲ្យដឹងថា តួលេខខាងលើនេះ បានធ្វើឲ្យគេជឿ ថា​ត្រី​ឆ្លាមកាន់តែមានសាហាវខ្លាំងឡើង ហើយបានប្រាប់ឲ្យមនុស្ស ត្រូវតែប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង។  បើ​ប្រៀប​ធៀប​ទៅនឹងតួលេខ តាំងពីរាប់សិបឆ្នាំមកនោះ ធ្វើឲ្យគេដឹងដែរថា តួលេខគ្រោះថ្នាក់ នាឆ្នាំ២០១៥នេះ បាន​កើន​ឡើង បណ្ដាលមកពីចំនួនអ្នកមុជទឹកសមុទ្រ នៅតាមស្ថានីយលំហែកាយ មានចំនួនកាន់តែច្រើន។

ការវាយប្រហារមានចំនួន កាន់តែច្រើនឡើង បើធៀបទៅនឹងឆ្នាំ២០១៤ ត្រូវបានពន្យល់បន្ថែមថា បណ្ដាល​មក​ពីការឡើងកម្ដៅ នៅក្នុងអាកាសធាតុ។ គួររបញ្ជាក់ថា ត្រីឆ្លាមបានធ្វើបម្លាស់ទី ជាច្រើនដង នៅក្នុងមួយឆ្នាំៗ ជា​ពិសេស​ចូល​ចិត្ត ទៅរកតំបន់ណា ដែលមានទឹកក្ដៅ។

វិធានការមួយចំនួន នៅពេលជួបគ្រោះ...

ដោយសារ ការកើនឡើង នៃចំនួនប្រជាជន​ក្នុងពិភពលោក និងកម្មវិធីជាច្រើន ដែលចង់ឲ្យមាន ការ​ការពារ​ត្រី​ឆ្លាម​នោះ ចំនួននៃការវាយប្រហារ របស់សត្វត្រីដ៏សាហាវនេះ នឹងត្រូវកើនឡើងទៀត នៅក្នុងឆ្នាំ​ខាង​មុខ​នេះ។

ហើយដើម្បីបញ្ជៀស នូវគ្រោះថ្នាក់ជាមួយត្រីឆ្លាម គេគប្បីគោរពតាមបម្រាមមួយចំនួន ដូចជា កុំហែលទឹក នៅ​ពេល​ព្រឹកព្រហាម ឬនៅពេលព្រះអាទិត្យលិច - កុំហែលទឹក នៅក្នុងតំបន់ ដែលសម្បូរដោយអ្នកនេសាទត្រី និង​សម្បូរដោយសត្វស្លាបសមុទ្រ មករកចំណីរបស់ពួកវា - នៅពេលមុជទឹក គប្បីដោះគ្រឿងអលង្កា ដ៏ភ្លឺ​រលោង​ចែង​ចាំង​ចេញ។ នៅពេលជួបគ្រោះ ដោយការវាយប្រហារ របស់ត្រីឆ្លាម ចូរព្យាយាមវាយច្រមុះរបស់វា (បើអាច ចូរប្រើ​វត្ថុរឹងវាយ) ឲ្យខ្លាំង - ប្រើដៃចាប់បោចស្រកី ឬរុកភ្នែករបស់វា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...