Posts tagged as "A350"

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

យន្ដហោះ​ដឹក​ទំនិញ​ទំហំ​យក្ស​របស់​«Airbus» រាង​ដូច​ត្រី​បាឡែន

មិនមែនជាការស្រមើស្រមៃឡើយ។ នេះ ជាយន្ដហោះដឹកយន្ដហោះ! របស់សហគ្រាសផលិតយន្ដហោះ «Airbus» របស់អ៊ឺរ៉ុប ដែលមានឈ្មោះពេញ «Airbus Beluga XL» និងមានរូបរាង ដូចជាត្រីបាឡែន ដែលហោះហើរនៅក្នុងវេហា។ យន្ដហោះនេះ ត្រូវបានបង្កើតឡើង ដើម្បីដឹកជញ្ជូនសម្ភារៈ ដែលមានទំហំធំៗ ដូចយ៉ាងតួយន្ដហោះ ដែលត្រូវបានតម្លើងរួច ហើយត្រូវបញ្ជូនទៅឲ្យអ្នកបញ្ជាទិញ។

ទំហំខ្លួនរបស់យន្ដហោះ «Beluga XL» មានទទឹងខ្លួន (ពីចុងស្លាបម្ខាង ទៅចុងស្លាបម្ខាងទៀត) ប្រវែង៦០,៣ម៉ែត្រ - បណ្ដោយ ប្រវែង៦៣,១ម៉ែត្រ និងកំពស់ ប្រវែង១៨,៩ម៉ែត្រ (ប្រហែលនឹងផ្ទះល្វែងនៅកម្ពុជា ពី៥ទៅ៦ជាន់)។

ជាមួយនឹងទម្ងន់ខ្លួន ដែលធ្ងន់រួចស្រេចដល់ទៅ ២២៧តោន (២២៧ ០០០ គីឡូក្រាម) នោះ យន្ដហោះដ៏ធំខាងលើ អាចទទួលផ្ទុកបានទំនិញ ឬផលិតផលផ្សេង ដែលមានទម្ងន់ ៥៣តោន (៥៣ ០០០គីឡូក្រាម) [...]

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អ៊ែរប៊ូស (Airbus) ក្រុមហ៊ុនផលិតយន្ដហោះដ៏ធំសម្បើមរបស់អ៊ឺរ៉ុប និងមានទីស្នាក់ការកណ្ដាល នៅក្នុងប្រទេស​បារាំង ទើបនឹងប្រកាសថា ខ្លួនបានបើកសាខារបស់ខ្លួនមួយទៀត នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាដែលក្រុមហ៊ុន​អ៊ែរប៊ូស យល់ឃើញថា មានទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ និងមានឥទ្ធិពលដ៏ខ្ពស់ សម្រាប់ការសាងសង់យាន្ដ​អាកាស​ចរណ៍របស់ខ្លួន។


យន្ដហោះអ៊ែរប៊ូស អា៣៨០ (A380) ជាយន្ដហោះ​ដឹក​អ្នក​ដំណើរ បាន​ច្រើន​ជាងគេក្នុងលោក។ (រូបថត ក្រុមហ៊ុន)

អាកាសចរណ៍ - សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនយក្សផលិតយន្ដហោះរបស់អ៊ឺរ៉ុប បានបញ្ជាក់ឲ្យដឹង​នៅថ្ងៃទី១១ ខែមីនានេះ ថា សាខាថ្មីដែលមានឈ្មោះថា អ៊ែរប៊ូស ឥណ្ឌា នឹងដាក់រួមបញ្ចូលក្រុមការងារយុទ្ធសាស្ត្រ សេវាកម្មបម្រើអតិថិជននិងការលក់ [...]

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី៖ ជោគ​ជ័យ​នៃ​ការ​ហោះ​ហើរ​សាក​ល្បង​​ដំបូង (VDO)

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី៖ ជោគ​ជ័យ​នៃ​ការ​ហោះ​ហើរ​សាក​ល្បង​​ដំបូង (VDO)

ការហោះហើរសាកល្បងលើកដំបូង ដែលមានរយៈពេលបួនម៉ោង បានប្រព្រឹត្តិទៅដោយជោគជ័យ ដើម្បីនឹងអនុញ្ញាត​ឲ្យ​យន្ដហោះថ្មីប្រភេទអា៣៥០ (A350) នេះ របស់ក្រុមហ៊ុនអ៊ែរប៊ូស (Airbus) អាចដាក់ឲ្យដំណើរការបាន នៅចុងឆ្នាំ២០១៤​ខាងមុខ។

យន្ដហោះដឹកអ្នកដំណើរថ្មី របស់ក្រុមហ៊ុនចម្រុះរបស់អ៊ឺរ៉ុប ឈ្មោះហៅថា អ៊ែរប៊ូស បានធ្វើការសាកល្បងជាលើក​ដំបូង​របស់ខ្លួនដោយជោគជ័យ ដោយបានត្រឡប់មកចុះចត នៅព្រលានយន្ដហោះនៃទីក្រុងទូលូស៍កាលពីថ្ងៃសុក្រវេលាម៉ោង ១៤និង៦នាទី។ ការហោះហើរសាកល្បងនេះ មានរយៈពេលបួនម៉ោង ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់ឲ្យដំណើរការ យន្ដហោះទីមួយ នៅចុងឆ្នាំ២០១៤ខាងមុខ។ ចំនួនមនុស្សដែលអាចជិះនៅក្នុងយន្ដហោះនេះ មានចំនួនពី២៧០នាក់​រហូត​ដល់៣៥០នាក់ ហើយវាអាចហោះក្នុងចម្ងាយ១៥០០០គីឡូម៉ែត្រ ដែលសុទ្ធសឹងជាគុណសម្បត្តិយ៉ាងពិសេស [...]

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

យន្ដហោះអ៊ែរប៊ូស អា៣៥០​ចេញថ្មី ឈប់​ប្រើ​អាគុយ​លីចូម ព្រោះ​នៅ​សង្ស័យ

ក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស (Airbus) បានកំណត់បន្ថែមទៀត ពីសុវត្ថិភាពនៃគ្រឿងមាស៊ីន ដែលនឹង ត្រូវបំពាក់អោយអនាគតយន្តហោះ អា៣៥០ (A350) របស់ខ្លួន។ ការកំណត់នេះ បានលប់បំបាត់ចោល នូវអាគុយស្ងួត ដែលធ្លាប់បង្ក អោយមានបញ្ហាសុវត្ថិភាព និងបច្ចេកទេស ទៅលើយន្ដហោះ បេ៧៨៧ (B787) របស់ក្រុមហ៊នផលិត​យន្ដហោះអាមេរិកាំង ប៊ូអ៊ីញ (Boeing) កន្លងមក។

អ្នកនាំពាក្យរបស់អ៊ែរប៊ូស បានពន្យល់ថា «អ៊ែរប៊ូស ទុកចិត្តលើអាគុយស្ងួត របស់ក្រុមហ៊ុនស័ហ្វ (Saft) ថាមានគុណភាព និងច្បាស់លាស់ សម្រាប់យន្ដហោះ អា៣៥០របស់យើង។ ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន មូលហេតុដែលធ្វើអោយមាន ឧប្បត្តិហេតុចំនួនពីរកន្លងមក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...