ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ

ស្ត្រី«មនុស្សព្រៃ» ដែលបង្កភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគេរកឃើញនាងដំបូង​ ដោយគ្មានសម្លៀកបំពាក់ និងរូបកាយដ៏កខ្វក់ កាលពីជិត១០ឆ្នាំកន្លងទៅនោះ បានវិលត្រឡប់ ទៅរួមរស់ជាមួយ​ គ្រួសារបង្កើតរបស់នាងវិញហើយ កាលពីចុងសប្ដាហ៍មុននេះ។
ស្ត្រី«មនុស្សព្រៃ» បាន​ត្រឡប់​ទៅ​ជួបជុំ​គ្រួសារ​ខ្លួន​វិញ​ហើយ
ស្ត្រីមនុស្សព្រៃ នាង រចំ ភ្ញៀង ពាក់អាវបៃតង អង្គុយលើអង្រឹង។ (រូបថតអាដហុក)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 17, 2016
  • ប្រធានបទ: មនុស្សព្រៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងបានឲ្យនាង ត្រឡប់ទៅ​ជាមួយ​ឪពុក​ជាតិ​វៀតណាម​របស់​នាង​វិញហើយ។ គ្រួសារទាំងសងខាង សុទ្ធ​តែ​បាន​បង្ហូរទឹកភ្នែក ដោយឃើញនាង បានជួបជុំជាមួយគ្រួសារខ្លួនវិញ។» នេះជាការលើកឡើង របស់លោក រចំ ខាំភី ដែលបានចាត់ទុកស្ត្រី«មនុស្សព្រៃ» ថាជាបងស្រីរបស់ខ្លួន ឈ្មោះ រចំ ភ្ញៀង ដែលបានបាត់ខ្លួន តាំង​ពី​១៨ឆ្នាំ​មុន។

ឪពុក​របស់លោក រចំ ខាំភី គឺលោក សល់ លូ បានជឿជាក់ កាលពីពេលលោកនៅមានជីវិតថា ស្ត្រី​«មនុស្ស​ព្រៃ» ថា​ជា​កូនស្រីច្បងរបស់លោក ដែលបានបាត់ខ្លួន នៅពេលដែលនាងតូច បានចេញទៅឃ្វាលក្របី ក្នុង​ទសវត្សន៍​ឆ្នាំ៨០។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីដើមឆ្នាំ២០០៧ ខណៈពេលស្ត្រី​«មនុស្សព្រៃ» ដែលមាន​រូបរាង​ប្រឡាក់កខ្វក់ និងគ្មានខោអាវជាប់ខ្លួន បានចេញពីព្រៃ ហើយបានចូលមកលួច​ចំណីអាហារអ្នកស្រុក នៅ​ក្នុង​ខេត្តរតនគីរី។ សាក្សីដែលបានឃើញនាងដំបូង បាននិយាយថា ស្ត្រី«មនុស្សព្រៃ»​ដែលមាន​អាយុ​ប្រមាណ​ជាង​២០ឆ្នាំរូប​នេះ បានដើរវាជើងបួន ដូចជាសត្វស្វាដូច្នេះ។

ប៉ុន្តែរូបភាព និងព័ត៌មានទាំងឡាយ ដែលត្រូវបានគេបង្ហោះ នៅតាមបណ្ដាញសង្គម បានឮទៅដល់ឪពុក​បង្កើត និងគ្រួសារពិតប្រាកដ​របស់នាង នៅក្នុងប្រទេសវៀតណាម ដែលរស់នៅមិនឆ្ងាយប៉ុន្មាន ពីព្រំដែន​កម្ពុជា។ ក្រុមគ្រួសារជាតិវៀតណាម បានអះអាងថា ស្ត្រី«មនុស្សព្រៃ»រូបនេះ ដែលមានសតិ«មិនគ្រប់» តាំង​ពី​ក្មេង​វ័យ​មកនោះ ទើបតែបានបាត់ខ្លួនពីផ្ទះ ក្នុងឆ្នាំ២០០៦នេះប៉ុណ្ណោះ ពោលគឺបាត់ខ្លួន១ឆ្នាំ មុនពេលគេ​ឃើញ​នាង ចូលមកលួចចំណីអាហារអ្នកស្រុក ក្នុងឆ្នាំ២០០៧។

ក្រុមគ្រួសារពិតរបស់ស្ត្រី ដែលធ្លាប់មានឈ្មោះ «រចំ ភ្ញៀង» បាននាំកូនស្រីទៅរស់នៅ ក្នុងទឹកដីវៀតណាម​វិញ ជាមួយនឹងតំណក់ទឹកភ្នែក ពីសំណាក់គ្រួសារទាំងសងខាង។ ប៉ុន្តែក្រុមគ្រួសារពិត បានជូនសរគុណ នៃការ​ចិញ្ចឹម​បីបាច់​កូន​ស្រីខ្លួន ទៅឲ្យគ្រួសារខ្មែរ ជាទឹកប្រាក់​ប្រមាណជា ១៥០០ដុល្លារ (ត្រូវជា១៣០០អ៊ឺរ៉ូ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...