តារា​ហ្វេសប៊ុក​មួយ​រូប​ ដុត​រូបថត​ ជួន សុវណ្ណ ព្រមាន ហ៊ុន សែន

បើថាសម្បើម ក៏ដូចជាមិនសម្បើម ព្រោះតារាហ្វេសប៊ុករូបនេះ កន្លងមកតែងរងនូវការរិះគន់ ពីសំណាក់អ្នកលេង​បណ្ដាញ​សង្គមហ្វេសបុក ដោយហេតុតែគាត់មិនមានជំហរច្បាស់លាស់។ ប៉ុន្តែបើទោះជាពេលកន្លងមក យុវជនរូបនេះបានត្រឹមតែ​និយាយស្ដី រិះគន់ឬត្មះដៀលតែតាមសំណេរនោះ តែពេលនេះ​ តារាហ្វេសប៊ុកមួយនេះ បានលេងមួយក្បាច់យ៉ាងចាស់ដៃ ដាក់ស្នងការរាជធានី លោក ជួន សុវណ្ណ ដែលបានដឹកនាំកងកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបបាតុកម្មកម្មករ កាលពីថ្ងៃ​១២ខែ​វិច្ឆិកាកន្លងទៅ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើថាសម្បើម ក៏ដូចជាមិនសម្បើម ព្រោះតារាហ្វេសប៊ុករូបនេះ កន្លងមកតែងរងនូវការរិះគន់ ពីសំណាក់អ្នកលេង​បណ្ដាញ​សង្គមហ្វេសបុក ដោយហេតុតែគាត់មិនមានជំហរច្បាស់លាស់។ ប៉ុន្តែបើទោះជាពេលកន្លងមក យុវជនរូបនេះបានត្រឹមតែ​និយាយស្ដី រិះគន់ឬត្មះដៀលតែតាមសំណេរនោះ តែពេលនេះ​ តារាហ្វេសប៊ុកមួយនេះ បានលេងមួយក្បាច់យ៉ាងចាស់ដៃ ដាក់ស្នងការរាជធានី លោក ជួន សុវណ្ណ ដែលបានដឹកនាំកងកម្លាំងសមត្ថកិច្ច ទៅបង្ក្រាបបាតុកម្មកម្មករ កាលពីថ្ងៃ​១២ខែ​វិច្ឆិកាកន្លងទៅ។ ជាឆាកល្ខោន ឬជាឆន្ទះពិត នឹងអាចដឹងនៅពេលក្រោយ។


យុវជននៅលើហ្វេសប៊ុក ផែ សុវណ្ណរិទ្ធ លើករូបលោក ហ៊ុន សែន គម្រាមដុត។ (រូបថតផ្តិតពីអេក្រង់វីដេអូ)

តារាហ្វេសប៊ុក - បើទោះជាបណ្ដាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក មិនបានចាក់ផ្សាយពីព្រឹត្តិការណ៍ ឬក៏បានចាក់ផ្សាយដែរ តែច្បិចយកតែកន្លែងល្អរបស់អាជ្ញាធរ ឬកន្លែងអាក្រក់របស់បាតុករ នោះក៏ដោយ តែបណ្ដាញស្ថានីយ៍ទូរទស្សន៍បរទេស ជាពិសេសនៅអ៊ឺរ៉ុប និងបណ្ដាសារព័ត៌មានឯករាជ្យក្នុងស្រុកមួយចំនួន មិនបានងាកភ្នែកផុតចេញពីការវាយដុំច្រំធាក់ ប្រៀប​ពលរដ្ឋដូចទៅនឹងសត្វធាតុ របស់កងកម្លាំងសមត្ថកិច្ចនោះ ដែលបានធ្វើយ៉ាងកម្រោលនោះដែរ។ រូបភាពទាងអស់នេះ ត្រូវ​បានយកទៅផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមបណ្ដាញអាំងធើណែត ជាពិសេសគេហទំព័រចែកផ្សាយវីដេអូ យូធូប និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក នោះជាដើម។

តើនរណាមួយ ដែលបានទស្សនារូបភាពនោះហើយ មិនព្រឺក្បាលនឹងយុទ្ធសាស្ត្របង្ក្រាប បែប«ព្រៃផ្សៃ» ពីសំណាក់​កង​កម្លាំង​សមត្ថកិច្ច​ទាំងនោះ? នៅក្នុងវីដេអូមួយ ដែលផ្សាយនៅថ្ងៃបាតុកម្មទី១២ខែវិច្ឆិកា ដោយគេហទំព័រដើមអំពិល ដែល​មាននិន្នាការស្និតនឹងរដ្ឋាភិបាលលោកហ៊ុន សែន គេឃើញលោក ជួន សុវណ្ណខ្លួនលោក បានលើកដៃបញ្ជាជាមួយនឹង សម្រែកមួយយ៉ាងដូច្នេះថា «វ៉ៃ»។ ហើយកងកម្លាំងទាំងអស់ដែលនៅក្រោមបង្គាប់ បានធ្វើតាមលោកបានដូចចិត្ត ដោយ​បានប្រែក្លាយ​បាតុកម្ម​ដោយសន្តិវិធីរបស់កម្មករ ទៅជាហេតុការណ៍មួយដ៏សោកសៅ ជាមួយនឹងតុល្យភាពធ្ងន់ធ្ងរ៖ មនុស្ស​ម្នាក់​ស្លាប់ ច្រើននាក់រងរបួស ដោយសារគ្រាប់កាំភ្លើងពិត បូកផ្សំនឹងទារុណកម្មវាយដុំច្រំធាក់ និងច្រើននាក់ផ្សេង​ទៀត (ក្នុង​នោះមានព្រះសង្ឃផង) ត្រូវបានចាប់ឃាត់ខ្លួន។

យុវជន ផែ សុវណ្ណរិទ្ធ ដែលកន្លងមកត្រូវបានគេស្គាល់ថា ជាអ្នកលេងហ្វេសប៊ុកមានជំហរមិននឹងដ៏ល្បីម្នាក់ ទំនងជា​បាន​ទស្សនារូបភាពពិតទាំងនោះ ហើយទប់អារម្មណ៍ខ្លួនឯងលែងបានតទៅទៀត។ នៅក្នុងវីដេអូមួយដែល យុវជនរូបនេះ​ទើប​នឹងចុះផ្សាយនៅម៉ោង ០១រសៀលថ្ងៃទី១៥ខែវិច្ឆិការនេះ លើទំព័រហ្វេសប៊ុករបស់ខ្លួន បានព្រលះយ៉ាងចាស់ដៃ ត្រឡប់ទៅ​ថ្នាក់ដឹកនាំនគរបាល ជាពិសេសលោកជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ដែលបានដឹកនាំការចុះបង្ក្រាប់បាតុកម្មនោះ។ យុវជនរូបនេះ បានយករូបថតរបស់លោក ជួន សុវណ្ណ យកបង្ហាញហើយបានប្រើដែកកេះហ្គាសកេះបញ្ឆេះ ដុតរូប​នោះឲ្យ​ទៅ​ជា​ផេះផង់។

«សុំ ...សម្ដេចព្រះនរោត្ដម សីហនុ ឲ្យយកលោក ជួន សុវណ្ណ ទៅផង»

យុវជន បាននិយាយនៅក្នុងវិដេអូនោះ ទាំងញ័រមាត់ថា «ខ្ញុំឈឺចាប់ណាស់។ ថ្ងៃនេះ ខ្ញុំផែ សុវណ្ណរិទ្ធ ខ្ញុំដុតរូប លោក ជួន សុវណ្ណ ប្រាប់ថា យុវជនខ្មែរមិនកំសាកទេ។ ជនជាតិខ្មែរទាំងអស់ ឆ្អែតហើយ ដល់ករហើយ។ ពួកគាត់មិនខ្លាចលោកទេ។ (...) ហើយខ្ញុំក៏មិនខ្លាចដែរ។»  ផែ សុវណ្ណរិទ្ធ បានផ្ដាំផ្ញើរទៀតថា «ហើយកំទេចផេះផង់នេះ សុំថ្វាយជូន​ព្រះបរមរតន​កោដ សម្ដេច​ព្រះនរោត្ដម សីហនុ ឲ្យយកលោក ជួន​ សុវណ្ណទៅផង»។

ឆ្ងាយជាងនេះ ទៅទៀត យុវជនផែ សុវណ្ណរិទ្ធ ថែមទាំងបានយករូបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​តែង​តាំងដោយ​រដ្ឋសភាឯកបក្ស មកគម្រាបចង់ដុតនោះថែមទៀត។ យុវជនបាននិយាយផ្ដាំទៅលោក ហ៊ុន សែន ឲ្យ«ភ្ញាក់ខ្លួន»ថា «តើ​ឥឡូវនេះ លោក (ហ៊ុន សែន) អាយុប៉ុន្មានហើយ ? លោកអាយុជាង ៦០ឆ្នាំហើយ។ សុខភាពលោក កាន់តែខ្សោយហើយ លោករស់បានប៉ុន្មានឆ្នាំទៀត។»

កន្លងមក យុវជន ផែ សុវណ្ណរិទ្ធ នេះ ត្រូវបានអ្នកលេងបណ្ដាញហ្វេសប៊ុក ដូចគ្នា ធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយសារ​តែ​យុវជនមានជំហរមិនច្បាស់លាស់ ម្ដងឃើញពាក់អាវគណបក្សសង្គ្រោះជាតិ ម្ដងឃើញពាក់អាវគណបក្ស​ប្រជាជន​កម្ពុជា ហើយពេលខ្លះបានប្រើពាក្យធ្ងន់ៗ ជេរប្រមាថលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្ស​ប្រឆាំង​នោះ​ផង។ នៅក្រោយពេលផ្សាយវីដេអូនេះរួច អ្នកលេងហ្វេសប៊ុកមួយចំនួនដែលនៅតែមិនទុកចិត្ត បាននិយាយថា «នេះជាការសម្ដែង​យ៉ាង​ប៉ិន​ប្រសព្វ» របស់យុវជនរូបនេះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងអាចបម្រើឲ្យកលឧបាយអ្វីផ្សេង។ ប៉ុន្តែតារា​ហ្វេសប៊ុក ដែលមានមនុស្សចូលចិត្ត​ទំព័រ​ហ្វេសប៊ុក របស់ខ្លួនជាង១៥៦ពាន់នាក់រូបនេះ បានសរសេរតបវិញថា «អ្នកខ្លះ​ថា​ខ្ញុំសំដែង តិចទៀតពេលខ្ញុំជាប់គុក រឺក៏ស្លាប់ ជាការសំដែងដែរឺ ?»

សូមទស្សនាវីដេអូនេះ ទាំងស្រុងដូចតទៅ៖

-------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...