«បងចេញធ្វើសឹក ត្រឡប់មកវិញ អូនស្រាតថើបប្រុុសថ្មី» (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 08, 2015
- ប្រធានបទ: ស្នេហា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនសូវខុសគ្នាប៉ុន្មាន ពីចម្រៀង«ពលទោអភ័ព» របស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ដែលច្រៀងរៀបរាប់ ពីការចេញទៅរៀនក្បួនធ្វើសឹក របស់បុរសកំពូលស្នេហ៍ម្នាក់ តែនៅពេលត្រឡប់មកវិញ ស្ត្រីដែលខ្លួនស្រឡាញ់ បានរៀបការ ជាមួយមន្ត្រី ដែលមានថានៈខ្ពស់ ជាងខ្លួនរួចជាស្រេច។ ប៉ុន្តែរឿងខាងក្រោមនេះ វាមិនដូចគ្នាទាំងស្រុងទេ បើប្រៀបធៀប ទៅនឹងសម័យកាលមុន និងពេលនេះ ក៏ដូចជារបៀបរបប នៃការរស់នៅ ក្នុងប្រទេសកម្ពុជា និងនៅបស្ចឹមលោក។
ក្នុងក្ដីសង្ឃឹមថា ខ្លួននឹងធ្វើឲ្យអ្នកផ្ទះខ្លួនទាំងអស់ ទទួលការភ្ញាក់ផ្អើល ជាមួយនឹងការវិលត្រឡប់ មកពីបំពេញបេសកកម្មមួយ របស់កងទ័ព នៅលើកោះហាវ៉ៃ ទាហានអាមេរិករូបនេះ បានទាញទូរស័ព្ទដៃរបស់ខ្លួនចេញមក ដើម្បីថតពេលដែលខ្លួន បានមកដល់ផ្ទះ។ វីដេអូ ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុក កាលពីចុងខែមុន បានបង្ហញថា យុទ្ធជនបានត្រឡប់មកដល់ផ្ទះ ដោយក្ដីសប្បាយរីករាយ ជួបជាមួយកូនស្រីខ្លួន ហើយបានបន្ត ឡើងទៅជាន់ខាងលើទៀតភ្លាម ដើម្បីជួបជាមួយភរិយាខ្លួន... តែរឿងដែលមិននឹកស្មានដល់មួយ បានកើតឡើង នៅនឹងមុខទាហានកំសត់របស់យើង។
នៅក្នុងបន្ទប់គេងរបស់លោក និងភរិយាលោក លោកបានថតរូបភាពឃើញ ប្រពន្ធរបស់លោក ស្រាត អង្គុយនៅលើចានបង្គន់ ហើយកំពុងថើបលិតអណ្ដាតគ្នា ជាមួយបុរសម្នាក់ទៀត។ ទាហានបានស្រែកសួរថា៖ «អេ មានរឿងអីនេះ? អូ ខ្ញុំតាមនាងទាន់ហើយ!» នាងជាភរិយា មិនបានឆ្លើយនឹងសំនួរទេ បែជាសួរត្រឡប់មកវិញ បែបស្លន់ស្លោរថា៖ «ហើយបងឯង មកនេះធ្វើអី?» គ្មានចម្លើយទាំងសងខាង តែទាហានជាស្វាមី បានថ្លែងឡើងថា៖ «នាងកំពុងតែក្បត់ខ្ញុំ»។
ប៉ុន្តែបុរសជាទាហាន មិនបាននៅតទល់ ជាមួយភរិយាទៀតទេ ដោយលោកប្រញាប់ដើរមកបណ្ដេញ បុរសជា«សាហាយ» ចេញឲ្យផុតពីផ្ទះរបស់លោក។ រីឯបុរសចម្លែករូបនោះ បានងាកដើរគេចខ្លួនចេញភ្លាមដែរ ក្រោមការស្រែកសួរ របស់ទាហានដែលដេញ តាមថតខ្លួនដូច្នេះថា៖ «ហ្អែងសំណាងហើយ ដែលអញមិនកាត់ក្ដហ្អែងចោល! អាចុ(...)យ!»។
បើតាមសារព័ត៌មានអង់គ្លេស «Daily Mirror» ដែលបានធ្វើរបាយការណ៍ ពីរឿងនេះយ៉ាងជិតដិតបំផុត បានឲ្យដឹងថា បុរស«សាហាយ»ម្នាក់នោះ ក៏ជាទាហានមួយរូបដែរ។ សារព័ត៌មានបានរៀបរាប់ថា ម្ចាស់វីដេអូចង់ឃើញគ្រួសារខ្លួន ទាំងភរិយា ទាំងកូនស្រី រត់មកអោបខ្លួន បន្ទាប់ពីបានបែកគ្នាមួយរយៈ និងបែរជាត្រឡប់មកផ្ទះវិញ មុនកំណត់បែបនេះ។ តែបើតាមរូបភាព ដែលជួបកូនស្រីដំបូងតែបន្តិច និងភាពប្រញាប់ប្រញាលឡើងជណ្ដើរ ទៅរកបន្ទប់ជាន់ខាងលើនោះ វាទំនងជាទាហាន ជាស្វាមីកំសត់យើង បានដឹងរឿងនេះជាមុន ហើយចង់ត្រឡប់មកឲ្យទាន់ ហេតុការណ៍នេះតែម្ដង៕
» វីដេអូប្រេះឱរ៉ា ដែលថតដោយស្វាមីកំសត់៖