កាណាដា៖ នៅ​ពេល​កូន​ភ្នំ​ទឹក​កក​បែក បង្ក​រលក​យក្ស... (vdo)

ហេតុការណ៍នេះ កើតឡើងនៅក្នុងឆ្នេរសមុទ្រ «King's Point» ស្ថិតក្នុងខេត្ត «Terre-Neuve-et-Labrador.» ផ្នែកឦសាននៃប្រទេស​កាណាដា។
ទិដ្ឋភាពនៃការរលាយកូនភ្នំទឹកកក ហើយបាក់ធ្លាក់ជាបំណែកៗ បង្កឲ្យមានរលកធំៗបោកចូលមកច្រាំង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 10, 2015
  • ប្រធានបទ: បាតុភូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើលោកអ្នកភ័យបារម្ភ នឹងរលក ឬខ្លាចកូនភ្នំទឹកកកក នោះប្រាកដហើយថា វីដេអូនេះមិនល្អមើល សម្រាប់​លោកអ្នកទេ។ វីដេអូនេះ ត្រូវបានយកមកបង្ហោះ នៅថ្ងៃទី៥ ខែសីហា បង្ហាញពីកូនភ្នំទឹកកកក បានមក​បំបែក​ខ្លួន នៅក្បែរឆ្នេរ ហើយបានបង្ក ឲ្យមានរលកធំៗជាច្រើន។ ហេតុការណ៍បានកើតឡើង នៅភាគឦសាន នៃ​ប្រទេសកាណាដា ក្នុងខេត្ត«Terre-Neuve-et-Labrador»។

ហេតុការណ៍នេះ មិនមែនចម្លែកខុសពីធម្មតានោះទេ តែគេអាចពន្យល់បានថា កូនភ្នំទឹកកកនេះ បាន​អណ្ដែត​មកជិតឆ្នេរ ហើយចាប់ផ្ដើមរលាយ និងបន្ទាប់មកបានក្រឡាប់ បង្កឲ្យកូនភ្នំនេះ បានបែកខ្លួនជាបំណែកៗ ហើយ​បានធ្លាក់ទៅក្នុងទឹក។ ដោយសារតែបំណែកធំៗ នៃដុំទឹកកកទាំងនេះ ធ្លាក់ចុះទៅលើទឹក ដូច្នេះហើយ​ទើប​បង្ក ឲ្យមានរង្វង់រលកធំៗ បានប្រដេញគ្នាចេញពីកន្លែង ដែលផ្ទាំងទឹកកកស្ថិតនៅ។ រលកទាំងនោះ បានរត់​សំដៅ​មកឆ្នេរ តែមិនបានបង្ក ឲ្យមានការខូចខាតអ្វីទេ។

វិទ្យសម្លេងកាណាដា បានផ្សាយឲ្យដឹងថា កូនភ្នំទឹកកកនេះ បានរំកិលខ្លួនចេញពីទីតាំងដើមរបស់វា ដែលស្ថិត​នៅផ្នែកខាងលិច នៃ«Groenland» ហើយបានអណ្ដែតមកដល់ ខេត្ត«» ដែលមានចំងាយសរុបប្រមាណជា ១៨០០ ម៉ៃយ៍ និងបានប្រើពេលពី២ទៅ៣ឆ្នាំ។ កូនភ្នំទឹកកកនេះ បានរលាយអស់ភាគច្រើនហើយ ពោលវា​បាន​រលាយខ្លួន ប្រមាណជា៨៥% ពីទំហំដើមរបស់វា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...