អ៊ុយក្រែន៖ វិបត្តិនៅគ្រីមៀ ចូលដល់ដំណាក់កាល«ផ្ទុះអាវុធ»
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អាសឺនី អៀតសឺនីអ៊ុក (Arseni Iatseniouk) បានថ្លែងថា ជម្លោះជាមួយប្រទេសរ៉ូស្សី នៅលើដែនដីគ្រីមៀ បានឈានដល់ដំណាក់កាល ត្រូវប្រើប្រាស់យោធា បន្ទាប់ពីការផ្ទុះអាវុធបានកើតឡើង សំដៅទៅលើបន្ទាយទាហានរបស់អ៊ុយក្រែន។
ទាហានឈរយាម នៅតាមដងផ្លូវ នៅក្នុងតំបន់គ្រីមៀ។ (រូបថត AFP)
វិបត្តិនៅអ៊ុយក្រែន - នៅល្ងាចថ្ងៃអង្គារនេះ ទាហានអ៊ុយក្រែនមួយរូបត្រូវបានសម្លាប់ នៅពេលដែលការប៉ុនប៉ងវាយសម្រុកមួយបានធ្វើទៅលើកងទ័ពអ៊ុយក្រែន នៅទីក្រុង ស៊ីហ្វេរ៉ូប៉ូល (Simféropol)។ នេះបើតាមសេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែន ប្រចាំនៅតំបន់គ្រីមៀ។ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន [...]