អ៊ឺរ៉ូ២០១២៖ ហ្វ្រង់ស៊័រ ហូឡង់ និង អង់ជឺឡា មែរគែល គំរាមមិនទៅ អ៊ុយក្រែន

ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ François Hollande យល់ថា ចំណាត់ការទៅលើ អតីតនាយករដ្ឋមន្ត្រី ប្រទេស អ៊ុយក្រែន លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ Ioulia Timochenko ជាបញ្ហាមួយ។ លោកប្រធានាធិបតីបារាំង ត្រូវបានគេដឹងថា គាត់នឹងមិនទៅចូលរួម នៅក្នុងការប្រកួតបាល់ទាត់យកពានរង្វាន់ អ៊ឺរ៉ុប នៅឆ្នាំ២០១២ ចាប់ពីថ្ងៃទី ៨មិថុនានោះទេ ដែល លើកនេះ ធ្លាក់ទៅលើ ប្រទេសប៉ូឡូញ និង អ៊ុយក្រែន ជាអ្នករៀបចំ។
Loading...
  • ដោយ: ដារី
  • កែប្រែចុងក្រោយ: May 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តែដើម្បីអោយប្រធានាធិបតី ទៅចូលរួមក្នុង ការប្រកួតយកពានរង្វាន់នេះ ក្រុមជំរើសជាតិបារាំងត្រូវ ទាត់ឈ្នះក្នុងការទាត់ ជំរុះជុំជាមុនសិន។ ហើយដោយសារ តែក្រុមជំរើសជាតិបារាំង ស្ថិតនៅក្នុង ក្រុមទាត់ជំរុះជាមួយនឹងប្រទេសអ៊ុយក្រែន ដូច្នេះបារាំងត្រូវជួបទាត់ជាមួយអ៊ុយក្រែន ចំនួនបីប្រកួត។ ឆ្លើយតបនឹងសំនួររបស់អ្នកកាសែត នៅពេលចេញពី កិច្ចប្រជុំ កំពូលរបស់សហគមន៍អ៊ឺរ៉ុប លោកប្រធានាធិបតី ជាប់ឆ្នោតថ្មី បាននិយាយថា «អ្វិដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ជាបញ្ហាមួយ»។

«បញ្ហា» គឺចង់និយាយសំដៅទៅលើស្ថានភាពរបស់ លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ ដែលត្រូវបានកាត់ទោសអោយជាប់ ពន្ធធនាគារ ចំនួន ៧ឆ្នាំ ក្រោមបទ ថា គាត់បានបំពានលើអំណាច ក្នុងពេលដែលលោកស្រីស្ថិតនៅក្នុងតំណែង។ សហគមន៍អ៊ឺរ៉ុប បានបង្ហាញពីការជំទាស់របស់ខ្លួន ដែលអាជ្ញាធររបស់ប្រទេសអ៊ុយក្រែន បានធ្វើចំណាត់ការទៅលើ លោកស្រី អតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ ដោយឃុំលោកស្រី ទុកនៅក្នុងពន្ធធនាគារ ដើម្បីរងចាំសាវនាការ កាត់ទោស ដែលលោកស្រីបានប្ដឹងឧទរណ៍។ លោកស្រី អ៊ីអ៊ូលីយ៉ា ទីម៉ូឆិនកូ ជាអតីតនាយករដ្ឋមន្ត្រី ដែលមាននិន្នាការ ទៅរកប្រទេសលោកខាងលិច ហើយប្រឆាំងនឹងឥទ្ធិពលនៃប្រទេសរ៉ូស៊ី។ សាវនាការឧទរណ៍កាត់ទោសលោកស្រី ត្រូវបានលើកទៅថ្ងៃទី២៥ មិថុនាវិញ ដោយហេតុមកពីស្ថានភាពសុខភាពរបស់លោកស្រី មិនអំណោយផល ក្រោយពី បានធ្វើកូដកម្មបង្អត់អាហារ២០ថ្ងៃកន្លងមក។

សហគមន៍អ៊ឺរ៉ុប បានទាមទារតាំងពីច្រើនខែមកហើយ អោយដោះលែងអោយមានសេរីភាព លោកស្រី ទីម៉ូឆិនកូ ហើយបាន បរិហា ពីយុត្តិធម៌មួយ មានលក្ខណៈដូចជារៀបចំទុក ត្រូវបានគេធ្វើទៅលើលោកស្រី។ ហើយថ្នាក់ដឹកនាំសឹងតែទាំងអស់ រាប់ទាំងលោក ជូហ្សេ ម៉ានូអែល បារូស្សូ ប្រធានសហគមន៍អ៊ឺរ៉ុបផង បានប្រកាសមិនចូលទៅប្រទេសអ៊ុយក្រែនទេ។

មុនលោកប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ លោកស្រីទេសាភិបាល អង់ជឺឡា មែរគែល​ របស់អាឡឺម៉ង់ បានគំរាមរួចហើយ ថាមិនចូលទៅប្រទេសអ៊ុយក្រែនដូចគ្នា។ ហើយការប្រកែកមិនទៅចូលរួម របស់ថ្នាក់ដឹកនាំអ៊ឺរ៉ុប មិនត្រឹមតែជាបញ្ហាសំរាប់ ប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ តែប្រទេសប៉ូឡូញ ក៏មានការទើសទាល់ខ្លាំងណាស់ដែរ​ ដោយសារតែខ្លួន ជាអ្នកចូលរួម រៀបចំនៅក្នុងការប្រកួតបាល់ទាត់យកពានរង្វាន់ អ៊ឺរ៉ុប ជាមួយអ៊ុយក្រែននេះដែរ៕

Reccueilli par Kessor KOL - Phnom Penh le 22​mai 2012
Source d'info : Reuters

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...