បាល់ទាត់៖ កីឡាដ្ឋានវែមប្លី នឹង​បំពាក់​ប្រព័ន្ធ​​​ត្រួត​​ពិនិត្យ​​​បញ្ចូល​​ទី ដើម្បី​ប្រើ​ជា​ផ្លូវ​ការ

លោក អាឡិច ហន (Alex Horne) លេខាធិការសមាគមបាល់ទាត់ មានជំនឿចិត្តថា ការបន្ថែមនូវបច្ចេកវិជ្ជា ប្រព័ន្ធប្រតិបត្តិការមួយនេះ ក្នុងកីឡាដ្ឋានវែមប្លី (Wembley) នឹងគ្មានឧប្បត្តិហេតុអ្វីកើនឡើងទៀតទេ។ ការដាក់តម្លើង នូវប្រព័ន្ធត្រួតពិនិត្យនេះ ដោយសារតែមានការអនុញ្ញាតផង ពីសហព័ន្ធបាល់ទាត់អន្តរជាតិ ហ្វីហ្វា (FIFA)។ អេហ្វអេ (FA) និងព្រីមែលីក (Premier League) កំពុងតែចាប់អារម្មណ៏ពីប្រព័ន្ធមួយនេះ ហើយនឹងពិភាក្សាជាមួយក្រុមហ៊ុន ហាក់អាយ (Hawk-Eye) ដើម្បីផ្តល់ជូនអាជ្ញាប័ណ្ណ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធ​​ត្រួត​ពិនិត្យ​ទាត់​បញ្ចូល​ទី (Goal-line technology) នឹងដាក់ឲ្យប្រើប្រាស់ ក្នុងការប្រកួតពានរង្វាន់ ខំម៉ាញូននីធីសៀល (Community Shield) នាឆ្នាំនេះ និងមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៏ផង។

លោក អាឡិច ហន (Alex Horne) លេខាធិការសមាគមបាល់ទាត់ មានជំនឿចិត្តថា ការបន្ថែមនូវបច្ចេកវិជ្ជា ប្រព័ន្ធ​ប្រតិបត្តិការមួយនេះ ក្នុងកីឡាដ្ឋានវែមប្លី (Wembley) នឹងគ្មានឧប្បត្តិហេតុអ្វី កើនឡើងទៀតទេ។ ការដាក់តម្លើង នូវប្រព័ន្ធត្រួតពិនិត្យនេះ ដោយសារតែមានការអនុញ្ញាតផង ពីសហព័ន្ធបាល់ទាត់អន្តរជាតិ ហ្វីហ្វា (FIFA)។

អេហ្វអេ (FA) និងព្រីមែលីក (Premier League) កំពុងតែចាប់អារម្មណ៏ពីប្រព័ន្ធមួយនេះ ហើយនឹងពិភាក្សាជាមួយ​ក្រុមហ៊ុន ហាក់អាយ (Hawk-Eye) ដើម្បីផ្តល់ជូនអាជ្ញាប័ណ្ណ។

លោក ហន បាននិយាយថា «យើងកំពុងតែស្ថិតក្នុងការពិភាក្សា ជាមួយនឹងព្រីមែលីក ដូច្នេះវាប្រហែលជា អាចឲ្យដំណើរ​ការក្នុងក្រុមទាំង២០ របស់ព្រីមែលីក និងកីឡាដ្ឋានវែមប្លី។ យើងកំពុងតែពិចារណាទៅលើអ្នកផ្តល់ឲ្យ ដែលមានទំនុកចិត្ត និងធ្វើការសំរេចចិត្តក្នុងពេលដ៏ខ្លីនេះ។ ហើយយើងសង្ឃឹមថា បច្ចេកវិជ្ជានេះនឹងដំណើរការនៅរដូវកាលក្រោយ ក្នុងកម្មវិធី ខំម៉ាញូននីធីស្សៀល។»

គាត់បានបន្តថា «ប្រាកដណាស់ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវតែ ធ្វើការបង្ហាញពី បន្ទាត់ទី ព្រោះវាជាសច្ចភាព​នៃការធ្វើការសម្រេចចិត្ត។ បើសិនជាការដាក់បង្ហាញ ក្នុង កីឡាដ្ឋាននេះបរាជ័យ ដោយមានការកាត់ក្តីមិនបានត្រឹមត្រូវ នោះយើងមិនធ្វើការសម្រេច ចិត្តឡើយ»។

ព្រីមែលីកបាននិយាយថា ប្រព័ន្ធបច្ចេកវិជ្ជាបន្ទាត់ទី នឹងចាំបាច់ក្នុងកីឡាដ្ឋានរបស់ក្រុមនីមួយៗ។ ប៉ុន្តែលោក ហន បាន​និយាយថា វានៅតែមានតុល្យភាព បើវាត្រូវបានប្រើប្រាស់ ក្នុងការប្រកួតអេហ្វអេខាប់ ដែលមានទាំងក្រុមខ្លាំង និងក្រុម​មកពី លីក កំរិតទាបចូលរួម។

គាត់បានបន្ថែមថា «ការមើលឃើញរបស់ខ្ញុំ គឺវាពិតជាមានប្រយោជន៏ សំរាប់ក្រុមទាំងសងខាង។ វានឹងអាចជាឧទាហរណ៏​មួយ សំរាប់ការប្រកួតជម្រុះ ក្នុងកីឡាដ្ឋានវែមប្លី នៅរដូវកាលក្រោយ ប៉ុន្តែវាជាការសម្រេចចិត្តមួយសំរាប់បាល់ទាត់លីក បើសិនជាពួកគេចង់ប្រើប្រាស់វា៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...