បឈ្ឈប់ពីការងារ ព្រោះសុដន្ដធំពេក
នាងឈ្មោះ ឡូរ៉ង់ អូដេស Lauren Odes អាយុ២៩ឆ្នាំ មានសុដន្ដទាំងគូរយ៉ាងធំអស្ចារ្យ ដែលនាងបាននិយាយថា វាជាហេតុ ដែលធ្វើអោយនាង ត្រូវថៅកែរបស់នាង បណ្ដេញចេញពីការងារ នៅក្នុងហាងលក់ខោអាវក្នុង នៅញ៉ូ ជែស៊ី New Jersey ទីកន្លែងដែលនាងនៅធ្វើការនៅមុនការបណ្ដេញ។ កាសែត ញ៉ូយក ប៉ុស្ដ៍ New York Post បានធ្វើរបាយការណថា នាងបាន ប្ដឹងថៅកែរបស់នាង ដោយមានបញ្ជាក់ពីមេធាវី ដែលធ្វើដំណើរមកជាមួយផង។
នាងបាននិយាយបកស្រាយថា នៅក្នុងប្រមាណជា រយះពេលចុងក្រោយនេះ ថៅកែរបស់នាងបាន សំនូមពរអោយនាង ដោះស្រាយ យ៉ាងម៉េចក៏ដោយ ត្រូវធ្វើអោយសុដន្ដរបស់នាង ប្រែរួមជាតូច។ នាងឧទានឡើងថា «ខ្ញុំភ្ញាក់ព្រើតតែម្ដង ហើយ មានអារម្មណ៍ថា កំពុងត្រូវបានគេជ្រៀតជ្រែកទៀត»។
នាងត្រូវបានវិន្និឆ្ឆ័យ ថាមានរូបរាងស៊ិចស៊ីពេក សំរាប់ការងាររបស់នាង ហើយបានធ្វើអោយមានការរើសអ៊ើង នៅក្នុង ចំណោមនោះ។ រហូតដល់ថ្ងៃមួយ ដែលក្រុមថៅកែ បានអោយនាងចេញទៅ រកខោអាវថ្មីមកស្លៀក ហើយ ខណៈដែលនាង កំពុងតែផ្លាស់ខោអាវនោះ ដែលថៅកែរបស់នាងហៅនាងមកប្រាប់ ពីការបឈ្ឈប់នេះ។
នាងបន្ដថា «យើងមិនគួរត្រូវបាន គេអោយតំលៃ ទៅតាមទំហំរបស់ដើមទ្រូង ឬដងខ្លួន របស់យើងនោះទេ»។ នាងបានរំពឹង ទុកយ៉ាងខ្លាំងអំពីសមត្ថភាពរបស់មេធាវីរបស់នាង ដែលជាមនុស្សមានបទពិសោធន៍ក្នុង រឿងដូចគ្នាដដែលនេះ ដែលកាល នោះ កូនក្ដីរបស់គាត់ នាង ឌឺប្រាហលឺ ឡូរ៉េនហ្សាណា Debrahlee Lorenzana ត្រូវបានបឈ្ឈប់ពីមូលហេតុ ដែលនាងធ្វើ អោយអ្នកធ្វើការជាមួយវង្វេង នឹងសុដន្ដផ្លាសស្ទីករបស់នាង៕
Reccueilli par Kessor KOL - Phnom Penh le 22mai 2012
Source d'info : nypost.com
Crédit Photo : Capture d'écran de la vidéo.