ហ្វីហ្វា ចង់អោយរាល់អាជ្ញាកណ្ដាល បាល់ទាត់ ឆ្លងកាត់ការត្រួតពិនិត្យ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 25, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើគេអាចធ្វើយ៉ាងដូចម្ដេច អោយងាយស្រួលបាន បើចេះតែបង្កើតបញ្ហា មិនចេះឈប់មិនចេះឈរយ៉ាងនេះ ?
បញ្ហាវាបណ្ដាលមកពី សមាគមសហព័ន្ធបាលទាត់ពិភពលោក ហ្វីហ្វា FIFA មានបំណងចង់ អោយរាល់អាជ្ញាកណ្ដាល អាជីបទាំងអស់ ឆ្លងកាត់ការត្រួតពិនិត្យ នៃការហាមមិនអោយប្រើថ្នាំលើកកំលាំង បើទោះជាអាជ្ញាកណ្ដាលនោះ មិនមានការ សង្ស័យណាស់ណាក៏ដោយ។ មូលហេតុចំបង នៃការត្រួតពិនិត្យនេះ គឺចង់បង្ហាញអោយឃើញថា ពិភពបាល់ទាត់ ជាកីឡា មួយល្អស្អាត បើគិតទៅក្នុង «បណ្ដាអ្នកដែលចូលរួម ដែលគ្មាននរណាម្នាក់ នៅក្បែរនឹង ពិភពគ្រឿងញៀននោះ»។
មូលហេតុចំបងនេះ ត្រូវបានគេអបអរសាទរ ទោះតិចឬច្រើនក៏ដោយ។ ក្នុងឱកាសសន្និសិទ្ធកាសែត សំរាប់រៀបចំកីឡា បាល់ទាត់ មានលក្ខណៈពិភពលោក នៅទីក្រុង ប៊ុយដាប៉េស នៃប្រទេសហុងគ្រី កាលពីថ្ងៃទី២៣ និង២៤ ខែឧសភា លោក ជីរី ដ្វោរ៉ាក់ Jiri Dvorak ប្រធានក្រុមគ្រូពេទ្យ របស់ហ្វីហ្វា បានលើកឡើងអោយដឹងថា៖ «ពួកអាជ្ញាកណ្ដាល ក៏ដើរតួនៅក្នុង ការប្រកួតដូចគ្នាដែរ។ វាគឺជារឿងមួយដែលគួរតែធ្វើ សំរាប់អានាគតរបស់ កីឡាបាល់ទាត់។ តែរហូតមកដល់បច្ចុប្បន្ន យើងមិនដែលឃើញមានបញ្ហាអ្វី ជាមួយនឹងពួកអាជ្ញាកណ្ដាលនោះទេ។»
គេមិនទាន់សូវឃើញមាន ប្រតិកម្មពីខាង ក្រុមអាជ្ញាកណ្ដាលមកវិញនៅឡើយទេ គឺមានតែលោក ហូវាដ វេប្ប Howard Webb ប៉ុណ្ណោះ ដែលជាអាជ្ញាកណ្ដាល កាលពីការប្រកួតចុងបញ្ចប់ នៃបាល់ទាត់ពានរង្វាន់ពិភពលោក ឆ្នាំ២០១០ ដែលគាំទ្រ ការប៉ុនប៉ងរបស់ សហព័ន្ធ ហ្វីហ្វា នេះ៕
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២៥ ខែឧសភា ២០១២
ប្រភព ៖ as.com