ខេមរៈ សេរីមន្ដ រងមួយកំផ្លៀង ព្រោះ«នាងជាពិភពលោកខ្ញុំ»
បន្ទាប់ពីបទ «លើសពីហ្វ្រែនបានអត់» ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននោះ លោក ខេមរ សិរីមន្ត បានត្រឡប់មកច្រៀង រួមគ្នាជាមួយលោក ជេមស៍ នូវចម្រៀងមួយបទ ដែលមានចំណងជើងថា «នាងជាពិភពលោកខ្ញុំ»។
«នាងជាពិភពលោកខ្ញុំ» ជាបទមនោសញ្ចេតនា ដែលនិយាយពីស្នេហ៍ ដែលពោពេញដោយចិត្តសាវា របស់បុរសម្នាក់ (សម្ដែងដោយលោក ខេមរៈ សេរីមន្ត) ដែលមានមិត្តម្នាក់ទៀត (សម្ដែងដោយលោក ជេមស៍)។ នៅពេលដែលលោក ជេមស៍ បានឃើញមិត្ត មានចិត្តជាព្រានដូច្នោះ ក៏សុំមិត្តម្នាក់នេះ ដើម្បីមើលថែនាងម្តង... ប៉ុន្តែទោះជាយ៉ាង ក៏លោក ខេមរៈ នៅតែស្រលាញ់ស្មោះ ចំពោះតែនាងតែម្នាក់។
ចម្រៀងនេះ គ្រាន់តែបានដាក់ផ្សាយ នៅលើបណ្ដាញសង្គមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ តែមានការចែករំលែក ដល់ទៅជាង៣០០០ដងទៅហើយ។ ក្រុមអ្នកប្រើប្រាសបណ្ដាញសង្គម បាននិយាយថា បទនេះពិរោះណាស់ ខ្លះសរសេរថា ឡូយណាស់ និងខ្លះទៀត សរសើការសម្ដែងរបស់តារា ទាំងអស់នៅចម្រៀង៕
» [...]