សាន់ដេចង់លើកស្ទួយ នីកូ ជំនួស ខេមរៈ សេរីមន្ត?
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២១ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលោក នីកូ ដែលទើបចាកចេញពីផលិតអ៊ឹម ចូលមកផលិតកម្មសាន់ដេ ព្រមទាំងដណ្តើមបានដំណែងជាតួឯកក្នុងខ្សែភាពយន្តទី៥«សង្សាខ្មោច» មានមតិមួយចំនួន បានលើកឡើង តើផលិតកម្មសាន់ដែ មានបំណងចង់លើកស្ទួយលើកតារាចម្រៀង នីកូ ជាតារាប្រចាំផលិតកម្មឬយ៉ាងណា? ថាតើលោក នីកូពិតជាអាចដណ្តើមប្រជាប្រិយភាពពីលោក ខេមរៈ សេរីមន្ត បានដែរឬទេ?
តារាចម្រៀង នីកូ។ (រូបថតហ្វេសប៊ុក)
តារា - ខ្សែភាពយន្តថ្មី«សង្សារខ្មោច» កំពុងដំណើរការចេញថត និងគ្រោងដាក់បញ្ចាំងនៅអំឡុងខែវិច្ឆិកា ខាងមុខ។ សម្រាប់អ្នកគ្រងដំណែងតួឯកលើកនេះ មិនដូចខ្សែរឿងល្បីដូចមុននោះ លោក ខេមរៈ សេរីមន្ត មិនបានចូលមកសម្ដែងទៀតទេ បន្ទាប់ពីតារាចម្រៀងមានមន្ដស្នេហ៍រូបនេះ ធ្លាប់គ្រងដំណែងជាតួឯកបីរឿងកន្លងមកហើយ។ ខ្សែភាគយន្តល្បីចុងក្រោយទាំងបី របស់ផលិតកម្មតសាន់ដេនោះ មានដូចជារឿងព្រាយដែកគោល រឿងវិញ្ញាណបិសាចជញ្ជក់ឈាម និងរឿងព្រាយក្បាល៨ជាដើម។ នៅក្នុងខ្សែភាគយន្តទើបនឹងចាប់ផ្តើមថតនេះ លោក នីកូ ដែលទើបតែឈានជើងចូលសាន់ផលិតកម្មសាន់ដេ ប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ស្រាប់តែបានដណ្តើមតំណែងតួឯកក្នុងរឿងថតក្រោយនេះ ដោយចាប់ដៃគូជាមួយកញ្ញា សុខ ពិសី។
តាមរយៈការអវត្តមាន នៃតារាចម្រៀង និងតារាសម្តែងដ៏លេចធ្លោលោក ខេមរៈសេរីមន្ត ធ្វើឱ្យមតិទស្សនិកជនមួយចំនួនយល់ថា តើបញ្ហានេះ មកពីផលិតកម្ម ចង់បំបាក់ធ្មង់លោក ខេមរៈ សេរីមន្ត ដែលកាន់តែមានប្រជាប្រិយភាព ឬក៏ផលិតចង់លើកស្ទួយលោកនីកូ ជំនួសលោកខេមរៈ សេរីមន្ត?
ឆ្លើយតបនឹងពាក្យចចាមអារាមខ្សិបខ្សៀវនេះ លោក ខេមរៈ ភារុណ ជាបងប្រុស របស់តារាចម្រៀង ខេមរៈ សេរីមន្ត ក្នុងបទសម្ភាសជាមួយ VOD បានបកស្រាយថា «វាគឺជាការសម្រេចចិត្តរបស់ក្រុមហ៊ុន...សម្រាប់ខ្ញុំ និងប្អូនប្រុស មិនមានបញ្ហានោះទេ...គាត់(ក្រុមហ៊ុន) ថាសិរីមន្ត សម្ដែងច្រើនលើកហើយ ទើបគាត់ដាក់គេ(នីកូ)ឲ្យសម្ដែងម្ដង»។
ចំពោះការឆ្លើយតប នឹងសំណួរដែរសួរថា តើលោកមានអារម្មយ៉ាងណាដែរ សម្រាប់ការអវត្តមានរបស់លោក ខេមរៈ សេរីមន្តក្នុងខ្សែភាពយន្តមួយនេះ? អ្នកនិពន្ធផ្ទាល់ឲ្យលោក ខេមរៈ សេរីមន្ត រូបនេះបានបញ្ជាក់ថា៖ «ពួកខ្ញុំ ... គ្មានរឿងអន់ចិត្តអីទេ ក្រុមហ៊ុនគិតយ៉ាងម៉ិច ស្រេចតែគាត់ទៅ សម្រាប់ខ្ញុំ និងប្អូនគឺមានតែទទួល»។
លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មសាន់ដេ បញ្ជាក់ក្នុងពិធីសម្ពោធរឿង«សង្សារខ្មោច» កាលពីថ្ងៃទី១៦ ខែឧសភាថា មូលហេតុនាំឱ្យផលិតកម្មសម្រេចចិត្តជ្រើសរើស សុខ ពិសី ឱ្យដើរឯកជាមួយ នីកូ ដោយសារពួកគេទាំងពីរសក្ដិសម ទៅនឹងសាច់រឿងខាងលើ។ លោកបន្តថា ការប្រគល់តំណែងឱ្យលោក នីកូ នឹងអាចមានលើកទី២ បើខ្សែរឿងនោះ ត្រូវគេមើលឃើញថាមានការគាំទ្រខ្លាំង។
សម្រាប់លោក នីកូ ដែលជាតួឯកនៃវណ្ណកម្មទី៥ របស់ផលិតមួយនេះ បានថ្លែងក្នុងកិច្ចសម្ភាសជាមួយ Sabbay ដែរថា៖ «តាមរយៈការរៀបចំ យ៉ាងយកចិត្តទុកដាក់ពីអ្នក គ្រប់គ្រង និង អ្នកដឹកនាំទាំងអស់នៅក្នុងផលិតកម្ម សាន់ដេ ខ្ញុំគិតថាខ្សែភាពយន្ត "សង្សារខ្មោច" នេះ នឹងទទួលបានការគាំទ្រពីប្រិយមិត្ត និងមិត្តៗយុវវ័យពេលដាក់បញ្ចាំង»។
អតីតតារាចម្រៀងរបស់ផលិតកម្ម អ៊ឹម និងជាតារាសម្តែង ដែលមានបទពិសោធន៍តាំងពីវ័យក្មេងរូបនេះ បានបន្តថា៖ «ម្យ៉ាងទៀត អ្វីធ្វើឱ្យខ្ញុំរំពឹងកាន់តែខ្លាំង គឺការចូលរួមសម្ដែងគ្រប់តារាទាំងអស់គ្នាផលិតកម្ម លើកលែងតែលោក ខេមរៈ សិរីមន្ត និងលោក ឆាយ វីរៈយុទ្ធ។ ទាំងខ្ញុំ ក៏ដូចជាកញ្ញា សុខ ពិសី នឹងប្រឹងសម្ដែងឱ្យអស់ពីសមត្ថភាព ទោះជាមានការលំបាកបែបណាក៏ដោយ ដើម្បីឱ្យខ្សែភាពយន្តដំបូងរបស់ខ្ញុំចេញទៅទទួលបានការចាប់ អារម្មណ៍ពីប្រិយមិត្ត។ តាមរយៈបទពិសោធន៍សម្ដែងរួមគ្នាកន្លងមក ខ្ញុំគិតថាការសម្ដែងរបស់ ពួកយើងនឹងទទួលបានការចាប់អារម្មណ៍ សំណាក់មិត្តៗយុវវ័យ។»៕