តើ​តារា​រូប​ណា នឹង​ក្លាយ​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ជំនួស សុះ ម៉ាច

ក្នុងចំណោមលោក ទេព រិន្ទដារ៉ូ អ្នកនាង យុគ ចិន្តា លោក ចា រិទ្ធី លោក ព្រាប សុវត្ថិ អ្នកនាង ម៉េង កែវពេជ្ជតា និង​លោក ខេមរៈ សេរីមន្ត តើអ្នកណា​មួយ នឹងក្លាយជាប្រធានសមាគម អាណត្តិទី៤ ជំនួសប្រធានសព្វថ្ងៃ លោក សុះ ម៉ាច?
តើ​តារា​រូប​ណា នឹង​ក្លាយ​ជា​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​ជំនួស សុះ ម៉ាច
លោក សុះ ម៉ាច (ខាងឆ្វេង) និងលោក ចារ រិទ្ធី។ (រូបថតលើ ហ្វេសប៊ុក)
Loading...
  • ដោយ: ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 24, 2014
  • ប្រធានបទ: សិល្បៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្របពេលដែល អាណត្តិទី៣នៃការដឹកនាំសមាគម ឈានទៅជិតផុតហើយនោះ គេកំពុងសម្លឹងមើលថា តើតារារូបណា នឹងមកដឹកនាំសមាគមសិល្បៈខ្មែរជំនួសលោក សុះ ម៉ាច ដែលមានរូបភាពល្អគួរសមថា មានការ​ដឹកនាំល្អដឹងពីសុខទុក្ខសិល្បករ សិល្បការិនី?

បើតាមជាលោក សុះ ម៉ាច ប្រធានប្រធានសមាគមសិល្បៈខ្មែរអាណត្តិទី៣ ស្រង់សម្តីដោយភ្នំពេញប៉ុស្ត បានទម្លាយ​ឱ្យដឹងថា តារា៥រូប ដែលលោកចង់បានមកអង្គុយ លើកៅអីប្រធានសមាគមសិល្បៈខ្មែរ នាអាណត្តិទី៤នេះ។ ក្រៅ​ពី​សម្លឹងឃើញអ្នកនាង យុគ ចិន្តា និង លោក ចា រិទ្ធី លោកក៏ទទូចចង់បាន លោក ព្រាប សុវត្ថិ លោក ទេព រិន្ទដារ៉ូ អ្នកនាង ម៉េង កែវពេជ្ជតា និងលោក ខេមរៈ សេរីមន្ត ឈរឈ្មោះជាមេដឹកនាំសម្រាប់អាណត្តិទី៤ផងដែរ។

លោកបានបញ្ជាក់ថា វាចាំបាច់ណាស់សម្រាប់សមាសភាព ដែលជាអ្នកដឹកនាំសមាគមសិល្បៈ ទាមទារឱ្យមាន​ប្រជាប្រិយផង និងអ្នកនោះទៀតក៏ត្រូវមានធនធានដែរ ហើយពិសេសជាងនេះទៅទៀតនោះ អ្នកដឹកនាំក៏ត្រូវតែមាន ឆន្ទៈក្នុងការដឹកនាំដែរ។ ព្រោះថា ការងារដឹកនាំសមាគមសិល្បៈនេះចាំបាច់ណាស់គឺលើឆន្ទៈ ដោយសារការងារនេះ មិនមានប្រាក់ខែទេ វាជាការងារស្ម័គ្រចិត្តដើម្បីសិល្បៈខ្លួនឯងផ្ទាល់ផង និងដើម្បីវប្បធម៌ជាតិខ្លួនផង។

អ្វីដែលសំខាន់នោះថា តារាទាំង៥ដែលជាគោលដៅចង់បានរបស់ ប្រធានសមគមសិល្បៈខ្មែរ លោក សុះ ម៉ាច តើ​ពួកគេមានចំណាប់អារម្មណ៍ឈរឈ្មោះ និងពេលវេលាមកដឹកនាំសមាគមនេះដែរឬទេ?

ជាការកត់សម្គាល់ឃើញថា តារាដែលលោក សុះ ម៉ាច កំពុងតែសម្លឹងឃើញ នោះសុទ្ធតែអ្នកដែលមានឈ្មោះ បោះ​សម្លេងល្បីក្នុងពិភពសិល្បៈ ដែលអ្នកណាៗក៏សរសើរពីកិត្តិនាមរបស់តារាទាំងនោះដែរ។ អ្នកនាង យុគ ចិន្តា ជា​ពិធីការិនីដ៏ឆ្នើមរបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន និងអ្នកមានជោគជ័យក្នុងមុខជំនាញផង។ រីឯលោក ទេព រិន្ទដារ៉ូ ជាតារាដែលស្រលាញ់សិល្បៈតាំងដើមរៀងមក និងបានប្រឡូកចូលសិល្បៈជាង២០ឆ្នាំមកហើយ។ បើទោះជា​លោក​មានវ័យរាងចំណាស់បន្តិចមែន តែរូបដ៏សង្ហារបស់លោក នៅតែធ្វើឲ្យលោកមានប្រជាប្រិយភាពដដែល។ ចំណែក​ឯ​លោក ចារ រិទ្ធី ក៏នៅតែរក្សាកេរ្ត៍ឈ្នោះក្នុងវិស័យសិល្បៈមិនខុសពីលោក ទេព រិន្ទដារ៉ូ ឡើយ។ សម្រាប់អ្នកនាង ម៉េង កែវពេជ្ជតា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត វិញ ក៏សុទ្ធសឹងជាតារាចម្រៀង ដែលមានឈ្មោះល្បី និងស្ថិត​ក្នុងលំដាប់កំពូលក្នុងប្រទេសកម្ពុជា។

សមត្ថភាពរបស់តារាជាគោលដៅទាំងនេះ ត្រូវបានប្រធានសមគមសិល្បៈខ្មែរបច្ចុប្បន្នបកស្រាយថា អ្នកនាង យុគ ចិន្តា និងលោក ចារ រិទ្ធី មានគ្រប់គ្រាន់ក្នុងការដឹកនាំសមាគមនេះ និងព្រមទាំងមានទាំងធនធាននោះទៀត។ ចំណែក​តារាដទៃទៀត មានតែនៅក្នុងពេលអនាគតប៉ុណ្ណោះ ដែលអាចដឹងបានថា​តើនរណាមួយឲ្យ​ពិត​ប្រាកដ នឹងឡើង​មក​កាន់តំណែងដ៏ពិសេសនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...