ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ប្រវត្តិសាស្រ្ត

សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើការតវ៉ាផ្លូវការជាថ្មី ដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ត្រូវ​ទទួលស្គាល់ប្រវត្តិសាស្រ្តពិត ដែលខ្មែរកម្ពុជាក្រោមអះអាងថា ប្រទេសវៀតណាមកំពុងក្រលៃប្រវត្តិសាស្រ្តពិត ធ្វើឲ្យ​ពលរដ្ឋខ្មែរកម្ពុជាក្រោម មានការឈឺចាប់បំផុត។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគមខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើការតវ៉ាផ្លូវការជាថ្មី ដល់រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម ត្រូវ​ទទួលស្គាល់ប្រវត្តិសាស្រ្តពិត ដែលខ្មែរកម្ពុជាក្រោមអះអាងថា ប្រទេសវៀតណាមកំពុងក្រលៃប្រវត្តិសាស្រ្តពិត ធ្វើឲ្យ​ពលរដ្ឋខ្មែរកម្ពុជាក្រោម មានការឈឺចាប់បំផុត។


ខេត្ត​ខ្មែរ​នៅកម្ពុជាក្រោម ដែល​បារាំង​បាន​កាត់​ឲ្យ​យួន​នៅ​ថ្ងៃ​៤ មិថុនា ១៩៤៩។ (រូបថត​ ឯកសារ)

យុត្តិធម៌ - «ក្នុងនាមអ្នកនាំពាក្យស្ថានទូត ដែលជាតំណាងឲ្យរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រឹង វ៉ាន់ថុង មិនបង្ហាញឯកសារដែលបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមជាទឹកដីវៀតណាម ជាយូរយារមកហើយទេនោះ ត្រូវតែសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ព្រោះជាការប្រមាថមើលងាយប្រជារាស្រ្តខ្មែរខ្លាំងណាស់»។ នេះជា​ការបញ្ជាក់ ក្នុងសេក្តីអំពាវនាវរបស់សមាគមខ្មែរកម្ពុជាក្រោម ដល់សាធារណៈជន គម្បីចូលរួមក្នុងវេទិកាសាធារណៈ ស្តីពីខ្មែរកម្ពុជាក្រោម នៅរាជធានីភ្នំពេញនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះ។

ថ្មីៗនេះលោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានប្រាប់វិទ្យុ អាស៊ីសេរីផ្សាយជាខេមរភាសា ថា៖ «បារាំង មិនបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យ វៀតណាម ទេ តែកម្ពុជាក្រោម ជា​ទឹកដីរបស់ វៀតណាម តាំងពីយូរយារណាស់មកហើយ។ ព័ត៌មានបាត់បង់ទឹកដីគ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជា​ភ័ស្តុតាង​ទេ។»

រហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការប្រតិកម្ម ពីមន្រ្តីស្ថានទូតវៀតណាម និងមន្ត្រីរដ្ឋាភិបាលកម្ពុជា​នៅ​ឡើយ។ តែប្រវត្តិសាស្រ្ត បញ្ជាក់ថាអាណានិគមបារាំង បានកាត់ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្តក្រុង ដែលមាន​ផ្ទៃដីទំហំជាង ៦ម៉ឺន ៨ពាន់គីឡូម៉ែត្រក្រឡា ទៅឲ្យវៀតណាម កាន់កាប់ខុសច្បាប់ ដោយគ្មានការឯកភាព​យល់ព្រម​ពីពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩។

បើតាមសេចក្តីអំពាវនាវ ឲ្យដឹងថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះសមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើ​វេទិកា​សាធារណៈ ដោយអញ្ជើញភាគីពាក់ព័ន្ធ ជួយចងក្រងឯកសារ និងប្រមូលមតិយោបល់ឲ្យរឹងមាំ ដែលទាក់ទង​ទឹកដី​ខ្មែរកម្ពុជាក្រោម ដើម្បីដាក់ជូនរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ឲ្យទទួលស្គាល់ការពិត នៃ​ប្រវត្តិសាស្រ្ត​ទឹកដីខ្មែរកម្ពុជាក្រោម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...