សុខ សោម៉ាវត្តី បញ្ជាក់ពីសារ ដែលនាងសរសេរថាពិបាកចិត្ត
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីខាងសារព័ត៌មាន បានចុះផ្សាយជាហូរហែរ ទាក់ទងនឹងសារដែលអ្នកនាង សុខ សោម៉ាវត្តី សរសេរនៅលើទំព័ររបស់ខ្លួន កាលពីម្សិលម៉ិញថា នាងពិបាកចិត្តនោះ ពិធីការិនីស្រស់ស្អាតរូបនេះ បានត្រឡប់មកបកស្រាយបញ្ជាក់ថា សារពិបាកចិត្តរបស់នាងនោះ មិនមានជាប់ទាក់ទាក់ទិនអ្វីនឹស្វាមី របស់នាងនោះទេ។
នាង សុខ សោម៉ាវត្តី ជាមួយស្វាមីរបស់នាង។ (រូបថតហ្វេសប៊ុក)
តារា - តាមរយៈសារខ្លីនៅលើទំព័រហ្វេសប៊ុក «ពិបាកចិត្តណាស់ បើអ្នកយល់ពីអារម្មណ៍ខ្ញុំ អ្នកនឹងដឹងថាខ្ញុំពិបាកណាស់» ដោយមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុរបស់ពិធីការិនីដ៏ស្រស់ស្អាត របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានធ្វើឱ្យទស្សនិកជន និងអ្នកគាំទ្រអ្នកនាងជាច្រើននាក់ ក៏ដូចជាអ្នកសារព័ត៌មាន បានសន្មតថា មូលហេតុដែល អ្នកនាងពិបាកចិត្ត រហូតអត់ទ្រាំមិនបាន ទម្លាយជាសាធារណៈបែបនេះ ដោយសារតែអ្នកនាងមានបញ្ហាជាមួយស្វាមី។
ព្រោះថា ចាប់តាំងពីអ្នកនាង សុខ សោម៉ាវត្តី បានរៀបការសាងគ្រួសារ ជាមួយលោក ទូច ដាណារ៉ា ហៅពេជ្រ ជាកូនអតីតស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ និងជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរួច ព្រមទាំងទទួលនូវចំណងដៃ អាពាហ៍ពិពាហ៍កូនស្រីរូបស្រស់ គេតែងតែឃើញអ្នកនាងបង្ហាញពីអ្វី ដែលជាសុភមង្គល និងសេចក្តីសុខក្នុងគ្រួសារ ហើយកម្រឮនាងត្អូញត្អែរ ពីរឿងពិបាកចិត្តម្ដងណាណាស់។ លើសពីនេះទៅទៀត អ្វីដែលឱ្យទស្សនិកជន យល់ឃើញបែបនេះ ប្រមាណជាបីថ្ងៃមុនអ្នកនាងបង្ហោះសារពីបាកចិត្តនេះ គេឃើញ ពិធីការិនីស្រីរូបនេះ បានសរសេរភ្ជាប់ជាមួយរូបថតពីរនាក់ស្វាមីរបស់អ្នកនាងថា៖ «ខ្ញុំបន់ស្រន់អោយពួកយើងឆ្លងកាត់ រាល់ឧបសគ្គជាមួយគ្នា»។
ប៉ុន្តែនៅថ្ងៃទី២៤ ខែមិថុនានេះ តាមរយៈទំព័រហ្វេសប៊ុក អមទៅដោយរូបភាពកៀកកើយ ជាមួយស្វាមីសំណព្វចិត្ត ពិធីការិនីដ៏ស្រស់ស្រាយ អ្នកនាង សុខ សោម៉ាវត្តី បានបញ្ជាក់យ៉ាងច្បាស់នូវមន្ទិលខាងលើថា «សុំសសើរ បងៗ អ្នកសារព័តមានណាស់ មិនទាន់ដឹងមូលហេតុ ច្បាស់លាស់ផង សរសេរថា នាងខ្ញុំមានបញ្ហា ជាមួយស្វាមីនាងខ្ញុំ។ នាងខ្ញុំនឹងស្វាមីនាងខ្ញុំ មិនដែលមានបញ្ហា នឹងគ្នាទេ។»។
ស្រីស្រស់មានកូនមួយរូបនេះ បានបកស្រាយបន្តថា សារដែលនាងបង្ហោះ នៅលើទំព័រហ្វេសប៊ុកកាលពីម្សិលម៉ិញ នោះគឺជា សារដែលនាងពិបាកចិត្ត ពិបាកកាយ ហត់នឿយជាមួយនឹងការងារប្រចាំថ្ងៃតិចតូចរបស់នាង។ អ្នកនាង សុខ សោម៉ាវត្តី អះអាងឲ្យដឹងទៀតថា គូស្វាមីរបស់អ្នកនាងគឺស្រលាញ់គ្នាខ្លាំងណាស់។ នាងថា៖ «ស្វាមីនាងខ្ញុំស្រលាញ់នាងខ្ញុំ ដូចខ្ញុំស្រលាញ់គាត់ដែរ»៕