Cambodian Idol៖ អ្នក​គាំទ្រ​ឈឺ​ចាប់ ត្បិតបាត់ អ៊ាម វន្នី

អ្នកគាំទ្របេក្ខជន អ៊ាម វន្នី បានសម្ដែងភាព មិនសុខចិត្តសុខកាយរបស់ពួកគេ បន្ទាប់​ពី​បេក្ខជន​រូប​នេះ បាន​ធ្លាក់​ជា​ស្ថាពរ នៅ​ពេល​ឈាន​មក​ដល់​វគ្គ Live show សប្តាហ៍ទី៧ របស់កម្មវីធី ខេមបូឌៀន អាយឌល។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 20, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានហ្វឹកហាត់ អស់រយះពេលជាងប្រាំខែ ជាមួយនឹងបេក្ខជន​ បេក្ខនារី ក្រោមការចាត់ចែងរបស់ កម្មវីធី លំដាប់ពិភពលោកនេះ បេក្ខជនរូបនេះ បានឈានជិតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ទៅហើយ។ ប៉ុន្តែ​ដោយ​សារតែសម្លេង បោះឆ្នោតគាំទ្រមិនច្រើន ទើបតម្រូវឲ្យ បេក្ខជន អ៊ាម វន្នី លែងមានវត្តមាន ជាបន្ត​នៅ​លើ​កម្មវីធី​នេះទៀត។

បេក្ខជនដែលមានវ័យ ២៨ ឆ្នាំ មានដើមកំណើត មកពីខេត្តបាត់ដំបង នៅសប្តាហ៍នេះ បានបកស្រាយ ចម្រៀង​ចំនួនពីរបទ ដែលទី១ ជាស្នាដៃនិពន្ធរបស់ អ៊ាម វន្នី ផ្ទាល់មានចំណងជើងថា «ព្រោះអូន ទើបបង​គ្មាន​សង្សារ» និងទី២ ជាសំនៀងដើម របស់លោក ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ដំរីថ្នមស្នេហ៍» ហើយ​មាន​ការ​គាំទ្រ ពីសំណាក់គណៈកម្មការ និងទស្សនិកជន យ៉ាងច្រើនកុះករ។ តែទោះ ជាបានទទួលការសរសើរ​ថា បេក្ខជន​​មក​ពី​ខេត្ត​បាត់ដំបងរូបនេះ មានសមត្ថភាពក៏ដោយ ក៏ទីបំផុតទៅ បេក្ខជននៅតែចាកចេញ ពី​កម្មវីធី​នេះ​ដដែល ដោយ​សារការបោះឆ្នោត តាមទូរស័ព្ទ ពីសាធារណៈជនទូទៅ មិនមានការគាំទ្រច្រើន។

ការធ្លាក់ របស់បេក្ខជនរូបនេះ បានធ្វើឲ្យមានមតិលើកឡើងជាច្រើន ពាសពេញបណ្តាញសង្គម។ តាមម្ចាស់​គណនី «Hout Norm Hout»យល់ថា៖ «ត្រង់ណា ដែលបញ្ជាក់ថា Cambodai Idol អាចជ្រើស​បាន​អ្នក​មាន​សមត្ថភាពពិតប្រាកដ។ ព្រោះថា អ្វីដែលកូនខ្មែរខ្លួនឯងមាន បែរជាមិនទទួលយក។ បែរនាំគ្នា​ទទួល​យក តែអ្វី​មិនមែនជាខ្មែរ ជាតិសាសន៍ខ្លួន។ អារម្មណ៍ពិត ក្នុងនាមខ្ញុំក៏ជាកូនខ្មែរ។»។

ម្ចាស់គណនីមួយរូបទៀត «Meng Pagna» បានបញ្ជាក់ថា៖ «ទោះបីគាត់ធ្លាក់ ប៉ុន្តែខ្ញុំនៅគាំទ្រ នូវ​សំលេង ក៏​ដូច​ជាសមត្ថភាពរបស់គាត់។ គាត់ឣាចនិពន្ធបទចម្រៀង និងទំនុកបទភ្លេងបាន ឣ្វីដែលសំខាន់ គាត់​ជា​មនុស្ស ដែល​​រឹងមាំ និងមានជំនឿចិត្តជានិច្ច។ ខ្ញុំចូលចិត្តស្តាប់បទចម្រៀង ដែលគាត់បាននិពន្ធច្រៀង ព្រោះ​​មិន​ចម្លង​​ពី​គេ។»។

រីឯគណនីឈ្មោះ «Chan Sreymom» បានសរសេរទាំងខកចិត្តថា៖ «ពេលនេះគ្មានអ្វី ដែលឈឺ​ចាប់​សោក​ស្តាយ ជាជាងបាត់បង់ វន្នី ដែលមានសមត្ថភាព មិនអាចបន្តលើឆាក Cambodain Idol បាត់បង វន្នី តើខ្ញុំ​ត្រូវ​គាំទ្រ​​អ្នក​ណាទៀត? ហើយខ្ញុំដឹង បេក្ខជនផ្សេងទៀតមានសមត្ថភាពដែរ តែអារម្មណ៍នៅតែចងចាំ និង​គាំទ្រ វន្នី រហូត។ (...) វន្នី ត្រូវតែងើបឈរ ព្រោះអ្នកមានឱកាសទៀតហើយ ចម្រៀងរបស់អ្នក ខ្ញុំនៅតែគាំទ្រ។»។

ចំណែក «Tha Tha» វិញ បានបញ្ចេញមតិថា៖ «វគ្គក្រោយ ត្រូវហៅ វន្នី មកច្រៀងបន្តទៀត ព្រោះ​គាត់​​មិន​​សម​ធ្លាក់ទេ។ ការ like និងទស្សនាវីឌីអូរបស់គាត់ ក៏ឃើញមានច្រើនលើសគេដែរ នៅ USA American Idol គេ​មាន​វគ្គមួយ ពេលដែលឃើញភាពអយុត្តិធម៌បែបនេះ គេហៅមកប្រឡងបន្ថែម មួយ​វគ្គ​ទៀត។»។

ប៉ុន្តែម្ចាស់គណនី «Rathvisal Chhouy» បែរជាយល់ថា៖ «នេះ មិនមែនជាកម្មវិធីប្រលង ការនិពន្ធបទភ្លេង និង​ទំនុកច្រៀងទេ។ សូមបែងចែកអោយ ច្បាស់ផង!»៕


» ចង់ដឹងថា អ៊ាម វន្នី ច្រៀងបានល្អយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...