ច្រៀងយកពស់វែកមកបង្ហាញឫទ្ធិ ដល់ពេលពស់ចិក... ស្អែកស្លាប់
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ មេសា ២០១៦
- កែប្រែចុងក្រោយ: April 08, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែលរៀបចំឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេលនាងបានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាកមកចិកកំភួនជើងរបស់នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើបបានចូលទៅក្រោយឆាក។
នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុននឹងនាងដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែលបណ្ដាលមកពីពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជាមិនអាចទៅរួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។
ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ វានឹងចូលទៅបំផ្លាញប្រព័ន្ធសរសៃប្រសាទ របស់សារពាង្គកាយ យ៉ាងឆាប់រហ័សជាទីបំផុត ហើយដែលធ្វើឲ្យជនរងគ្រោះ ស្រវាំងភ្នែក មានអាការៈចង់ក្អួត និងបន្ទាប់មកដើរលែងរួច។ ជនរងគ្រោះ ពីការចិករបស់ពស់វែកប្រភេទនេះ អាចនឹងស្ទះដង្ហើមនៅទីបំផុត ហើយធ្វើឲ្យជនរងគ្រោះស្លាប់តែម្ដង។
អ្នកជំនាញមួយរូប មកពីមជ្ឈមណ្ឌលស្រាវជ្រាវខាងសត្វពស់ «Tulala Snake» ដែលត្រូវបានសាកសួរដោយសារព័ត៌មានក្នុងស្រុក បានថ្លែងឲ្យដឹងថា ពស់វែកប្រភេទនេះ អាចសម្លាប់បានដំរីមួយក្បាល ដែលពេញរូបពេញរាង បានយ៉ាងងាយ។ ចុះទម្រាំមនុស្ស?
» វីដេអូ នៃការសម្ដែងចុងក្រោយ របស់នាង ប៊ូឡេ៖