Cambodian Idol៖ យ៉ង់ នីតា ខកបំណងនិយាយមិនចេញ
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២១ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 24, 2015
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបានឆ្លងកាត់ ជាច្រើនវគ្គរួចមក បេក្ខនារី យ៉ង់ នីតា បានឈានដល់វគ្ គLive show សប្តាហ៍ទី៣ ដែលមានបេក្ខជន និងបេក្ខនារីសរុបចំនួន១០នាក់ ប្រកួតក្នុងវគ្គវនេះ ហើយក៏ជាវគ្គ ដែលបេក្ខនារីរូបនេះ ត្រូវចាកចេញទាំងខកបំណង និងស្ទើតែនិយាយមិនរួច នៅបន្ទាប់ពីបានដឹងលទ្ធផល ហើយពិធីករ បានប្រគល់មេក្រូ ដើម្បីឲ្យនាងនិយាយ ទៅកាន់បងប្អូនទស្សនិកជន។
នៅក្នុងវគ្គនេះ កម្មវីធីតម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំងអស់ ជ្រើសរើសបទចម្រៀង សម័យដើម (សត្សវត្តទី៦០ ឬ៧០) មកបកស្រាយ។ ចំណែកបេក្ខនារី នីតា ដែលវ័យ១៩ ឆ្នាំ បានបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «ទុំមុនស្រគាល» ឬ«ស្តាយភាពក្រមុំ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងជំនាន់ដើម នាង រស់ សេរីសុទ្ធា។
បន្ទាប់ពីបានវឹកហាត់ អស់រយះជាងបីខែ បេក្ខនារីរូបនេះបានប្រឹងប្រែង ច្រៀងអស់ពីសមត្ថភាពដើម្បី អាចឈានទៅវគ្គបន្ត តែគួរឲ្យសោកស្តាយ ព្រោះបេក្ខនារីរូបនេះបានធ្លាក់ចេញ ពីការជ្រើសរើសរបស់ទស្សនិកជន និងតម្រូវឲ្យនាងបញ្ចប់ដំណើរការ ជាមួយកម្មវិធី «Cambodian Idol» ជាស្ថាពរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ការខិតខំរបស់បេក្ខនារីនេះ មានការទទួលស្គាល់ និងការគាំទ្រលើកទឹកចិត្ត ពីសំណាក់គណះកម្មការ និងទស្សនិកជន ជាច្រើនផងដែរ៕
» សូមទស្សនា ឬទស្សនាឡើងវិញ ពីការបកស្រាយ របស់បេក្ខនារី យ៉ង់ នីតា ដូចតទៅ៖