Peypey dy ហែក​កេរ្ត៍ ពេជ្រ សោភា ថា​«ពូកែ​និយាយ​ដើម​គេ» (vdo)

ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែង​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់តារាចម្រៀង​ស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញ​សារធារណជនឲ្យ​ដឹង​នាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: March 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែង​នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់​តារា​ចម្រៀង​​ស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ  ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញ​សារធារណជនឲ្យ​ដឹង​នាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។


តារាហ្វេសប៊ុក Peypey dy និងតារាចម្រៀងល្បី ពេជ្រ សោភា។ (រូបថត ហ្វេសប៊ុក)

តារា - Peypey Dy និយាយថា៖ «បងនិយាយដើមខ្ញុំហើយ ថែមទាំងគម្រាមគេកុំឲ្យប្រាប់ខ្ញុំ ថាបើរឿងណ្នឹងដឹង​ដល់​ត្រចៀកខ្ញុំ (...) ហ៊ាននិយាយដើមគេ កុំខ្លាចនឹងទទួលស្គាល់នឹងពាក្យសម្តីខ្លួនឯង ពីថ្ងៃដំបូងដែលខ្ញុំស្គាល់បង ខ្ញុំមិន​ដែលខ្វល់ថា បងជាមនុស្សបែបណាទេ (...) ។ ខ្ញុំមិនអាចទទួលយកពាក្យសម្តីមនុស្សម្នាក់ ដែលធ្លាប់និយាយ​ដើម​ខ្ញុំ​ឡើយ។»

សម្ដីខាងលើនេះ បានថ្លែងសំដៅទៅលើតារាចម្រៀងស្រី ល្បីប្រចាំផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បន្ទាប់​ពីគេហទំព័រព័ត៌មានក្នុងស្រុកមួយ ឈ្មោះ Looking TODAY បានសរសេរថានៅនឹងចំណងជើងថា «ពេជ្រ សោភា បណ្តេញ Peypey Dy ចុះចេញពីផ្ទះ» ដែលតារាហ្វេសប៊ុកគិតថា ខ្លួនចាំបាច់ត្រូវតែចេញមកបកស្រាយ ជុំវិញការចុះ​ផ្សាយនេះ។ ជាការឆ្លើយតបនឹងការលើកឡើងរបស់គេហទំព័រនោះ តារាទាំងពីរ (ពេជ្រ សោភា និង Peypey Dy) បានចេញមកអះអាងដូចគ្នាថា ជារឿងមិនពិត ហើយ​ជាការដាក់ចំណងជើងអត្ថបទបែបនេះ ដើម្បីគ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់​អារម្មណ៍របស់​អ្នកអានប៉ុណ្ណោះ។

ជាមួយនឹងការអះអាងថា ខ្លួនជាអ្នកការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លា ចំពោះតារាចម្រៀងនោះ PeyPey Dy បាន​បក​ស្រាយថា៖ «ខ្ញុំនិង ពេជ្រ សោភា ពិតជាមិនត្រូវគ្នាមែន (តែ)មិនមែនឈ្លោះគ្នាទេ។ ប៉ុន្តែខ្ញុំអន់ចិត្ត ខ្ញុំជាអ្នកដើរចេញ​ពី​គាត់ណ៎ា សូមកុំយល់ច្រលំថា គាត់ជាអ្នកបណ្តេញខ្ញុំចេញឲ្យសោះ។»

នៅលើជញ្ជាំងទំព័ររបស់កញ្ញា ពេជ្យ សោភា (Pich Sophea) ក៏បានសរសេរបញ្ជាក់ ជុំវិញការផ្សាយរបស់គេហទំព័រ​ខាងលើដែរថា៖ «សូមកុំប្រើពាក្យថាបណ្តេញអោយសោះ វាអាក្រក់ស្តាប់ណាស់ ប្អូនខ្ញុំ ខ្ញុំស្រឡាញ់ គេចង់ទៅផ្ទះវិញ មកពីគេមានមូលហេតុរបស់គេ។ ពេលមុន​ចូលចិត្ត​សប្បាយ ព្រោះគេនៅក្មេង។ តែពេលនេះ គេធំហើយ ចេះគិត​ជាង​មុនក៏ចង់ទៅផ្ទះវិញ។ វាជារឿងមួយតែល្អបំផុត ខ្ញុំស្រឡាញ់ប្អូនខ្ញុំ Peypeydy។»

តែពាក្យថា«បណ្តេញ...វាអាក្រក់ស្តាប់ណាស់» របស់កញ្ញា ពេជ្រ សោភា មិនត្រូវបាន Peypey Dy សប្បាយចិត្ត​ទទួលយល់ព្រមទាំងស្រុងនោះទេ។ Peypey Dy បានធ្វើការបន្ថែម​រស​ជាតិ​ដាក់ឲ្យកញ្ញា ពេជ្រ សោភា ថា «បងឯង​និយាយ​ដើម​ខ្ញុំ​ណ្នឹង គឺវាអាក្រក់ស្ដាប់ជាងសារព័ត៌មានដែលបានចុះ (ពី)ខ្ញុំ​ទៅទៀត»។ PeyPey Dy ថែមទាំង​បាន​ថ្លែង​លាង​សម្អាត​ខ្លួន ទាក់ទងនឹងការចូលមកស្នាក់ ចាប់ពីឆ្នាំ២០១១មក នៅក្នុងផ្ទះ​របស់​តារាចម្រៀង ទៀតថា «បើ​ថ្ងៃ​ដំបូងគាត់មិនហៅខ្ញុំឲ្យទៅ(នៅ) ក៏ខ្ញុំមិនទៅដែរ។ (...) ខ្ញុំ(បាន)រើចេញ បើបង​មិន​យំ មិន​ផូសស្តេធឹស (Status) មិន​ថតវីដេអូទាំងទឹកភ្នែក (...) និយាយសុំទោសខ្ញុំ ក៏ខ្ញុំមិននៅទៅផ្ទះបង រហូតបង​និយាយ​ដើម​ខ្ញុំអញ្ចឹងដែរ។»

នាពេលនេះ ខាងទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានសុំប្រតិកម្មពីកញ្ញា ពេជ្រ សោភា ចំពោះពាក្យពេចន៏ក្នុងវីដេអូ​របស់​ Peypey Dy តែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕

-------
ទស្សនាវីដេអូរបស់ Peypey Dy ដូចតទៅ៖

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...