យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ជប៉ុន ថត​ឃើញ​វត្ថុ​ថ្មី ១០ ទៀត

បន្ទាប់ពីផ្កាយរណបរបស់ប្រទេសថៃ ព្រឹកថ្ងៃទី២៨ ខែមីនានេះ ដល់វេនផ្កាយរណបរបស់ប្រទេសជប៉ុនម្ដង ដែល​បានប្រកាសថា បានថតឆ្លុះឃើញ វត្ថុថ្មីផ្សេងទៀត ចំនួន១០ អណ្ដែតនៅចម្ងាយជា២៥០០០គីឡូមែត្រ ពីឆ្នេរខាង​លិចនៃកោះអូស្ត្រាលី។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋាភិបាលជប៉ុន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីផ្កាយរណបរបស់ប្រទេសថៃ ព្រឹកថ្ងៃទី២៨ ខែមីនានេះ ដល់វេនផ្កាយរណបរបស់ប្រទេសជប៉ុនម្ដង ដែល​បានប្រកាសថា បានថតឆ្លុះឃើញ វត្ថុថ្មីផ្សេងទៀត ចំនួន១០ អណ្ដែតនៅចម្ងាយជា២៥០០០គីឡូមែត្រ ពីឆ្នេរខាង​លិចនៃកោះអូស្ត្រាលី។ នេះបើតាមការប្រកាសឲ្យដឹង របស់រដ្ឋាភិបាលជប៉ុន។


ប្រភេទយន្ដហោះ​ប៊ូអ៊ីង ៧៧៧ របស់ក្រុមហ៊ុនអាការចរណ៍ ម៉ាឡេស៊ីអែរឡាញ។ (រូបថតក្រុមហ៊ុន)

បាត់យន្ដហោះ - យោងតាមការិយាល័យស្រាវជ្រាវ និងព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបាន​ដកស្រង់​ប្រភព ដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ជីជី (Jiji) និងឃីយ៉ូតូ (Kyodo) បានអះអាងថា វត្ថុដែលផ្កាយរណប​របស់​ខ្លួន​ថតឆ្លុះឃើញនោះ វត្ថុដែលធំជាងគេមានប្រវែង៨ម៉ែត្រ និងទទឹង៤ម៉ែត្រ។ ការិយាល័យនោះបាន​បញ្ជាក់​ទៀថា រូបភាពទាំងនេះ ត្រូវបានថតជាប់នៅថ្ងៃពុធទី២៦ ម្សិលម្ងៃ នៅក្នុងយុទ្ធនាការ នៃការរុករក​យន្ដហោះ​ប៊ូអ៊ីង ៧៧៧ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនាកន្លងទៅ។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការទាំងនោះ បានស្រង់ការអះអាងរបស់ការិយាល័យនោះបន្ថែមថា វត្ថុទាំងនេះ អាចជា​«បំណែក»របស់យន្ដហោះ ដែលមានដឹកមនុស្សចំនួន២៣៩នាក់ នៃជើងហោះហើរ MH370 ពីរដ្ឋធានីកូឡាឡំពួរ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង។ រដ្ឋាភិបាលម៉ាឡេស៊ី បានសង្ស័យថា យន្ដហោះបានត្រឡប់ក្រោយ មកបន្ត​ហោះមក​ធ្លាក់ នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង ទីកន្លែងដ៏ល្ហល្ហេវ មិនសូវមាននាវាណាបើកកាត់។

ការថតឆ្លុះឃើញរបស់ផ្កាយរណបជប៉ុននេះ បានប្រកាសនៅក្រោយតែមួយថ្ងៃ នៃការប្រកាសរបស់ប្រទេសថៃ ដែល​ថាផ្កាយរណបរបស់ខ្លួន ក៏បានឆ្លុះឃើញវត្ថុថ្មីជាច្រើន ប្រមាណជា៣០០ នៅអណ្ដែត និងមាន​បណ្ដោយ​ប្រវែងពី ២ ទៅ ១៥ម៉ែត្រ ស្ថិតនៅ២៧០០គីឡូម៉ែត្រ ពីឆ្នេរខាងលិចនៃប្រទេសអូស្ត្រាលី។ រូបទាំងនេះ ត្រូវបាន​ផ្កាយរណប​ថត​ជាប់នៅថ្ងៃអង្គារ។

ប្រតិបត្តិការរុករករបស់ប្រទេសជាច្រើន បានចាប់ធ្វើបន្តទៀតនៅព្រឹកនេះ បន្ទាប់ពីបានផ្អាកកាលពីថ្ងៃម្សិលម៉ិញ ដោយមូលហេតុស្ថានភាពឧត្តុនិយមមិនអណោយផល។ នៅថ្ងៃនេះដដែល កងទ័ពរបស់សហរដ្ឋអាមេរិក ដែល​មានមូលដ្ឋាននៅជប៉ុន បានបញ្ជូនយន្ដហោះ P8 របស់ខ្លួន ដើម្បីជួយជាកម្លាំងបន្ថែមទៀត ក្នុងការុករកយន្ដហោះ ដែលត្រូវបានបង្វែរចេញ​ពីទិសដៅដើមរបស់វា នៅព្រឹកព្រហាមថ្ងៃទី៨ ខែមីនា រហូតមកដល់ពេលនេះ ហើយ​នៅ​មិនទាន់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យក្រុមអ្នករុករកនៅឡើយ៕

-----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...