ប្រភេទ​យន្ដហោះ​ម៉ាឡេស៊ី​អ៊ែឡាញ​ដែល​បាត់ ជា​ប៊ូអីញ​ចេះ​បំបាំង​ខ្លួន?

យន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ បានបាត់ខ្លួនពីកញ្ចក់រ៉ាដា នៅយប់ថ្ងៃសុក្រឈានចូលមកថ្ងៃសៅរ៍ ហើយ​រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់រកឃើញស្លាកស្នាមណាមួយ នៃបំណែកយន្ដហោះនោះនៅឡើយ។ បើ​ទោះជាការស៊ើបអង្កេត និងការរុករកបានធ្វើកន្លងទៅជាង២ថ្ងៃទៅហើយក៏ដោយ តែបើសូម្បីតែស្លាកស្នាមតូចមួយ ក៏គេនៅ​មិន​ទាន់រកឃើញដែរ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ី អ៊ែឡាញ បានបាត់ខ្លួនពីកញ្ចក់រ៉ាដា នៅយប់ថ្ងៃសុក្រឈានចូលមកថ្ងៃសៅរ៍ ហើយ​រហូតមកដល់ថ្ងៃនេះ គេនៅមិនទាន់រកឃើញស្លាកស្នាមណាមួយ នៃបំណែកយន្ដហោះនោះនៅឡើយ។ បើ​ទោះជាការស៊ើបអង្កេត និងការរុករកបានធ្វើកន្លងទៅជាង២ថ្ងៃទៅហើយក៏ដោយ តែបើសូម្បីតែស្លាកស្នាមតូចមួយ ក៏គេនៅ​មិន​ទាន់រកឃើញដែរ។


ផែនទីបង្ហាញពីផ្លូវហោះហើររបស់យន្ដហោះប៊ូអីញ៧៧៧ នៅមុនពេលបាត់ខ្លួន។ (រូបថត Reuters/Athit Perawongmetha)

បាត់យន្ដហោះ - មិនទាន់មានភស្ដុតាងណាមួយឲ្យពិតប្រាកដ ដើម្បីបញ្ជាក់ថា ការបាត់យន្ដហោះភ្លាមៗនេះ ជា​អំពើភេវរកម្មនោះទេ។ នេះបើតាមការឲ្យដឹងរបស់ប្រភពមួយនៅអ៊ឺរ៉ុប និងនៅអាមេរិក ដែលស្និតនឹងការស៊ើបអង្កេត​នៃ​គ្រោះថ្នាក់យន្ដហោះមួយនេះ។ មកដល់បច្ចុប្បន្ន គេនៅមិនទាន់ដឹងដំណឹងពីវាសនានៃអ្នកដំណើរទាំង២២៧នាក់ បូករួមក្រុមការងារនៅលើយន្ដហោះទាំង១២នាក់នោះផង ដែលបានស្ថិតលើយន្ដហោះ ប្រភេទប៊ូអីញ ៧៧៧នេះ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ថានៅមានជីវិត ឬបែបណានោះនៅឡើយ។

ប្រភពនោះបានដកស្រង់ការលើកឡើង របស់ការិយាល័យសុវត្ថិភាពហោះហើររបស់អ៊ឺរ៉ុប មកថ្លែងថា «គ្មានចំណុច​ណាមួយ ដែលធ្វើឲ្យមានការជឿថា នេះជាសកម្មភាពនៃអំពើភេវរកម្មនោះទេ»។

នាយកអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី លោក​ អាហ្សារ៉ូដាំង អាលឌុល រ៉ាម៉ាន់ ដែលទទួលខុសត្រូវ​ក្នុង​ការស៊ើបអង្កេតនេះ បានប្រកាសថា «ការបាត់យន្ដហោះជារឿងដ៏អាថ៌កំបាំង មិនដែលធ្លាប់មានពីមុនមក» ហើយ​បញ្ជាក់បន្ថែមថា គ្មានសញ្ញាស្វ័យប្រវត្តិណាមួយត្រូវបានទទួល បន្ទាប់ពីការបាត់ខ្លួននេះទាល់តែសោះ។

ប្រទេសចំនួន១០ បានចូលរួមអង្កេតហើយបានបញ្ជូននាវាល្បាត និងយន្ដហោះមិនតិចជាង១០គ្រឿង ទៅកាន់​តំបន់​សមុទ្រដែលគួរឲ្យសង្ស័យ រាប់ចាប់តាំងពីប្រទេសម៉ាឡេស៊ី រហូតមកដល់ប្រទេសវៀតណាមខាងត្បូង។ ការរុករក​ដែលមានរយៈពេលពីរថ្ងៃមកហើយ នៅមិនទាន់រកឃើញស្លាកស្នាមអ្វីសោះ ពីយន្ដហោះនៃជើងហោះហើរលេខ ៣៧០ (MH 370) ភ្ជាប់រដ្ឋធានីកូឡាឡំពួរ ទៅរដ្ឋធានីប៉េកាំងនេះទេ។

ការស៊ើបអង្កេតបានផ្ដោតការសង្ស័យ ទៅលើអ្នកដំណើរពីរនាក់ ដែលបានប្រើប្រាស់លិខិតឆ្លងដែន (អត្តសញ្ញាណ) ក្លែងក្លាយរបស់ខ្លួន ដើម្បីធ្វើដំណើរតាមយន្ដហោះ តែប្រភពបាននិយាយថា ជនទាំងពីរនាក់ ដែលមានដើមកំណើត នៅប្រទេសអៀរ៉ង់នោះ មិនមានជាប់ពាក់ព័ន្ធអ្វីនឹងក្រុមភេវរជន នៅក្នុងតំបន់អាស៊ីខាងត្បូង ឬពីតំបន់មជ្ឈឹមបូព៌ា​នោះ​ឡើយ។

ចំពោះស្លាកស្នាមប្រេង ដែលត្រូវបានគេរកឃើញអណ្ដែតនៅលើសមុទ្រនោះ ត្រូវបានគេបញ្ជូនទៅធ្វើការពិសោធន៍ តែត្រូវបានឲ្យដឹងថា ប្រេងនោះមិនត្រូវបានប្រើប្រាស់ដោយយន្ដហោះនោះទេ តែវាជាប្រេងដែលប្រើប្រាស់​ដោយ​នាវា​សមុទ្រ។

នៅក្នុងពេលនេះ ភាពអាថ៌កំបាំងកំពុងស្ថិតនៅគ្របដណ្ដប់លើការបាត់យន្ដហោះនេះ ដែលធ្វើឲ្យការសង្ស័យកើត​មានកាន់តែច្រើន។ បើទោះជាជនសង្ស័យទាំងពីរត្រូវបានរកឃើញថា មិនជាប់ពាក់ព័ន្ធ​នឹង​បណ្ដាញភេវរកម្ម​ណា​មួយក៏ដោយ តែការសង្ស័យដែលជាប់ទាក់ទងនឹងអំពើភេវរកម្ម នៅមិនទាន់លាងជម្រះឲ្យដាច់ស្រេចឡើយ។ ប៉ុន្តែអ្វី​ដែលបណ្ដាជនមួយចំនួនបានគិត នៅពេលនេះដែរ នោះគឺយន្ដហោះប្រភេទប៊ូអីញ របស់ក្រុមហ៊ុនអាកាសចរណ៍ អាចនឹងចេះបំបាំងខ្លួន៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...