យន្ដហោះ​ដឹក​ទំនិញ ចុះ​ចត​លើ​ផ្លូវ​ជាតិ​នៅ​អ៊ីតាលី!

យន្ដហោះដឹកទំនិញ​ដ៏ធំមួយគ្រឿង បានចុះចតនៅលើផ្លូវថ្នល់ កាលពីម៉ោងបួនទៀបភ្លឺ ព្រឹកម៉ិញ ក្បែរ​ព្រលាន​យន្ដហោះ នៃទីក្រុងមួយ ស្ថិតនៅភាគខាងជើង នៃប្រទេសអ៊ីតាលី។ សំណាងល្អណាស់ ដែលនៅ​ក្នុង​គ្រោះថ្នាក់​នេះ មិន​មាន​នរណា​ម្នាក់​រង​របួស​។
យន្ដហោះ​ដឹក​ទំនិញ ចុះ​ចត​លើ​ផ្លូវ​ជាតិ​នៅ​អ៊ីតាលី!
ទិដ្ឋភាពយន្ដហោះដឹកទំនិញ ចុះចតលើផ្លូវថ្នល់ នៅភាគខាងជើង នៃប្រទេសអ៊ីតាលី ក្នុងព្រឹកថ្ងៃសុក្រនេះ។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 05, 2016
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដែលភ័យជាងគេ នៅក្នុងហេតុការណ៍នេះ គឺអ្នកបើកបររថយន្ដ នៅលើផ្លូវថ្នល់ ព្រោះយន្ដហោះ​ដឹក​ទំនិញ​មួយ​គ្រឿង បានចុះចតខុសព្រលាន នៅវេលាម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃសុក្រនេះ។ យន្ដហោះដ៏ធំ បានបញ្ចប់​ការ​ហោះហើររបស់ខ្លួន នៅលើផ្លូវ​ថ្នល់​​ជាតិនោះ ដែលស្ថិតនៅក្បែរព្រលានយន្ដហោះ នៃក្រុង«Bergame» ភាគ​ខាង​​ជើង​​ប្រទេស​អ៊ីតាលី។

នៅក្រោយហេតុការណ៍ ព្រលានយន្ដហោះ «Bergame» បានជួបនូវភាពរអាក់រអួល ហើយជើង​ហោះហើរ​ជា​ច្រើន ត្រូវបានលប់ចោល ទាំងការហោះចេញ ទាំងការចុះចត។ រហូតមកដល់ម៉ោង៧ព្រឹក ទើប​សេវា​កម្ម​ហោះ​ហើរ​ខ្លះ បានចាប់ផ្ដើម​មាន​ដំណើរការ​ឡើង​វិញ។ ចំណែក​ឯចរាចរណ៍​ទាំងពីរ​ទិស នៅលើផ្លូវថ្នល់វិញ ត្រូវ​បាន​កាត់​​ផ្ដាច់​ អស់​​រយៈពេល​​ជាច្រើន​ម៉ោង​ដូចគ្នា។

មកដល់ម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៤រសៀល ម៉ោងនៅកម្ពុជា) គេនៅមិនទាន់ដឹងនៅឡើយ ពីមូលហេតុ​ ដែលបណ្ដាល​ឲ្យ​យន្ដហោះ បានចុះចតខុសផ្លូវដូច្នេះ។ ប៉ុន្តែសំណាងល្អ មិនមានសេចក្ដី​រាយ​ការណ៍​ណា​មួយ និយាយថា មានមនុស្សរងរបួសនោះឡើយ ទាំងបុគ្គលិកនៅលើយន្ដហោះបីនាក់ និងអ្នក​បើកបរ​រថយន្ដ នៅលើផ្លូវថ្នល់។

បើតាមសារព័ត៌មានអ៊ីតាលី «Corriere della Serra» បានរាយការណ៍ថា គ្រោះថ្នាក់ទំនងជាកើតឡើង ដោយ​សារ​ស្ថានភាព​ឧត្តុនិយមដ៏អាក្រក់ ដែលកើតឡើងតាំងយប់ម្សិលម៉ិញ នៅក្នុងទ្វីបអ៊ឺរ៉ុបខាងត្បូង ជាពិសេស​យន្ដហោះ បាន​ព្យាយាម​ចុះចត នៅខណៈ​ពេលមានខ្យល់ព្យុះ កំពុងបក់បោក​នៅក្នុងតំបន់នោះ។

សារព័ត៌មានដដែល បានអះអាងទៀតថា យន្ដហោះបាន​ជ្រុលដំណើររបស់ខ្លួន ចេញពីផ្លូវចុះចត ហើយ​បាន​បុក​ឲ្យ​របើ​ករបងខណ្ឌចែក របស់ព្រលានយន្ដហោះ និងបានបុកកំទេច​​រថយន្ដ​ចត​​ស្ងៀម​ជាច្រើន​​គ្រឿង មុន​នឹង​មក​ឈប់​ស្ងៀម នៅលើផ្លូវថ្នល់ជាតិ លេខ៥៩១ ដែលភ្ជាប់ក្រុងខាងលើ ទៅនឹងក្រុងមួយទៀត ឈ្មោះ «Zanica» របស់​ប្រទេសអ៊ីតាលី៕

» ទិដ្ឋភាពមួយចំនួនទៀត បង្ហាញពីគ្រោះថ្នាក់ខាងលើ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...