កាំជ្រួច​ផ្កាយ​រណប​អាមេរិក​បង្ហោះ​មិន​ឡើង តែ​បាន​ធ្លាក់​ផ្ទុះ​ខ្លាំង​អស្ចារ្យ (vdo)

គម្រោងបង្ហោះចេញពីស្ថានីយអាវកាសអន្តរជាតិ តែកាំជ្រួចផ្កាយរណប ដែលមានទំងន់២,២តោន និង​មាន​បំពាក់​ដោយ​សម្ភារៈ​ពិសេសៗ បានខកខានក្នុងការបាញ់បង្ហោះ ហើយបានធ្លាក់នៅលើកោះ វ័លូប (Wallops) ក្នុង​រដ្ឋ​វីហ្សីនៀ (Virginie) ភាគ​ខាង​កើត​នៃ​សហរដ្ឋអាមេរិក។
រូបភាពផ្ទុះកាំជ្រួចផ្កាយរណប បន្ទាប់បានខកខន ក្នុងការបាញ់បង្ហោះ។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 29, 2014
  • ប្រធានបទ: អាវកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពដែល​បាន​ថត​ជាប់​ពី​ការ​ផ្ទុះ​នេះ មាន​សភាព​គួរ​ឲ្យ​តក់​ស្លុត។ ប៉ុន្តែ​ជា​សំណាង​ល្អ ដែល​គ្រោះថ្នាក់​នេះ មិន​បាន​បង្ក​ឲ្យ​មាន​ប៉ះ​ពាល់ ដល់​ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ។ កាំជ្រួច​ផ្កាយ​រណប អេនតារ៉េស (Antares) បាន​ផ្ទុះ​នៅ​១០វិនាទី ក្រោយ​ពី​ការប​ង្ហោះ​វា នៅ​យប់​ថ្ងៃ​អង្គារ​ទី​២៨ ខែ​តុលា​នេះ ចេញ​ពី​ស្ថានីយ​អាវកាស​អន្តរជាតិ លើ​កោះ វ័លូប។ កាំជ្រួច​នេះ ត្រូវ​បាន​យក​មក​ធ្វើ​អាជីវកម្ម​បន្ត ពី​ទី​ភ្នាក់ងារ​អាវកាស​អាមេរិក ហៅ​កាត់​ថា ណាហ្សា (Nasa) ដោយ​ក្រុមហ៊ុន​ឯកទេស​ខាង​វិទ្យាសាស្ត្រ​មួយ ឈ្មោះ​ហៅ​ថា អូប៊ីថល សាយអេន (Orbital Sciences)។

ក្រុមហ៊ុន អូប៊ីថល សាយអេន បាន​សរសេរ​ប្រកាស​ព័ត៌មាន​ថា៖ «បន្ទាប់​ពី​ងើប​ខ្លួន​បាន​បន្តិច តួ​កាំជ្រួច​បាន​ជួប​នឹង​បញ្ហា​រអាក់​រអួល​មួយ ដែល​បង្ក​ឲ្យក្លាយ​ជា​វិនាសកម្ម»។ ចំណែក​ឯ​ទី​ភ្នាក់ងារ ណាហ្សា វិញ បាន​ថ្លែង​ដែរ​ថា៖ «គ្មាន​អ្នក​របួស ឬ​សមាជិក​បម្រើ​ការ​ណា​ម្នាក់ កើត​មាន​ផល​ប៉ះពាល់ នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​នេះ​ទេ»។

ជាការផ្ទុះលើកទីមួយ នៃកាំជ្រួច ដែលធ្វើអាជីវកម្មបន្ត

លោក ហ្វ្រេគ គូប៊ើរសុន (Frank Culbertson) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន អូប៊ីថល សាយអេន បាន​និយាយ​ដែរថា៖ «យើង​បានបើកឲ្យមានការស៊ើបអង្កេតមួយភ្លាម ដើម្បីរកឃើញពីមូលហេតុនៃភាពរអាក់រអួល ហើយ​នឹង​កំណត់​ឲ្យបានពីវិធានការ ដើម្បីអាចឲ្យយើងបញ្ជៀសបាន ពីគ្រោះថ្នាក់របៀបនេះ នៅ​លើក​ក្រោយ​ទៀត»។

វាជាការផ្ទុះលើកទីមួយ នៃកាំជ្រួចផ្កាយរណប បន្ទាប់ពី ណាហ្សា បានសម្រេចចិត្តឲ្យក្រុមហ៊ុនឯកជន យក​គម្រោងនេះទៅធ្វើអាជីវកម្មបន្ត ដើម្បីរងចាំការបង្កើតប្រព័ន្ធបាញ់បង្ហោះ របស់ខ្លួនមួយថ្មីទៀត។ រីឯក្រុមហ៊ុន អូប៊ីថល សាយអេន ដែលទទួលយកគម្រោងនេះមកផលិតកាំជ្រួចនោះ ធ្លាប់បានបាញ់បង្ហោះ​ប្រកប​ដោយ​ជោគ​ជ័យពីរដងហើយ បើគិតចាប់តាំងពីពេលបង្កើតក្រុមហ៊ុន នៅឆ្នាំ១៩៨២មក។ ប៉ុន្តែ អូប៊ីថល អាយអេន មិនដែលបានទទួលយកកាំជ្រួចប្រភេទ អេតារ៉េស នេះ មកធ្វើទេ ព្រោះគម្រោងនេះ តែង​ត្រូវបាន​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុនពីរផ្សេងទៀត គឺក្រុមហ៊ុន ស្ពេសអ៊ិច (SpaceX) និងក្រុមហ៊ុន ប៊ូអីង (Boeing)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...