យន្ដ​ហោះ​បាត់​ខ្លួន ត្រូវ​បាន​ប្រព័ន្ធ​ចាប់​រលក​អាកាស​ថៃ មើល​ឃើញ?

របកគំហើញថ្មីទៀត ដែលអាចធ្វើឲ្យការស៊ើបអង្កេត ទៅលើយន្ដហោះបាត់ខ្លួន មានការប្រែប្រួល។ នោះគឺ​ប្រព័ន្ធចាប់​រលកអាកាស របស់កងទ័ពថៃ បានមើលឃើញនូវយន្ដហោះ នៅក្នុងដែនអាកាសរបស់ខ្លួន ដែលទំនងជា​យន្ដហោះ​ប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ការមើលឃើញនេះ បានកើតឡើង នៅ៦នាទី ក្រោយ​ពីប្រព័ន្ធទំនាក់ទំនង របស់យន្ដហោះបាត់ខ្លួន ត្រូវបានកាត់ផ្ដាច់។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យ​កងទ័ពថៃ លោក ម៉ុងថុល ស៊ូជោកន (Montol Suchookorn) នៅលើបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: March 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របកគំហើញថ្មីទៀត ដែលអាចធ្វើឲ្យការស៊ើបអង្កេត ទៅលើយន្ដហោះបាត់ខ្លួនមានការប្រែប្រួល។ នោះគឺ​ប្រព័ន្ធចាប់​រលកអាកាស របស់កងទ័ពថៃ បានមើលឃើញនូវយន្ដហោះ នៅក្នុងដែនអាកាសរបស់ខ្លួន ដែលទំនងជា​យន្ដហោះ​ប៊ូអីង ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ ការមើលឃើញនេះ បានកើតឡើង នៅ៦នាទី ក្រោយ​ពីប្រព័ន្ធទំនាក់ទំនង របស់យន្ដហោះបាត់ខ្លួន ត្រូវបានកាត់ផ្ដាច់។ នេះបើតាមការប្រកាសរបស់ អ្នកនាំពាក្យ​កងទ័ពថៃ លោក ម៉ុងថុល ស៊ូជោកន (Montol Suchookorn) នៅលើបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN)។


ចំណុចសង្ស័យដែលយន្ដហោះអាចនឹងចុះចត នៅក្នុងមហាសមុទ្រឥណ្ឌា។ (រូបថត Google Map)

បាត់យន្ដហោះ - អ្នកនាំពាក្យកងទ័ពថៃ លោក ម៉ុងថុល ស៊ូជោកន បានបញ្ជាក់នៅក្នុងកិច្ចសម្ភាស​ជាមួយទូរទស្សន៍​អាមេរិកថា យន្ដហោះបានហោះត្រឡប់មកក្រោយវិញ សំដៅទិសដៅទៅភាគខាងលិច។ ប្រទេសថៃមិនបាន​ចែក​រំលែកព័ត៌មាន ឲ្យបានឆាប់ជាងនេះ ព្រោះ«គ្មាននរណា» ស្នើសុំខ្លួនជាលក្ខណៈពិសេស។

«ត្រូវការអន្តរាគមន៍ពីអ្នកជំនាញ ដើម្បីយល់ ...»

អ្នកនាំពាក្យបានសារភាពទៀតថា «យើងមិនបានចាប់អារម្មណ៍ ឲ្យបានច្រើនជាងនេះទេ ព្រោះកងទ័ពអាកាស​របស់​ថៃ ធ្វើការពិនិត្យតែហេតុការណ៍ ដែលខ្លួនយល់ថា ជាការគម្រាមដល់ប្រទេសរបស់យើងប៉ុណ្ណោះ។ ដូច្នេះ អ្វីដែល​មិន​ធ្វើឲ្យយើងគិតថាជាការគម្រាមនោះ យើងគ្រាន់តែមើល ហើយមិនបានធ្វើអន្តរាគមន៍ទេ។»

យ៉ាងណាក៏ដោយ ក៏លោក ម៉ុងថុល ស៊ូជោកន បានបន្តពន្យល់ទៀតថា នៅថ្ងៃទី៨ ខែមីនា យន្ដហោះបានធ្វើការ​ហោះហើររបស់ខ្លួន តាមលំហរអាកាស ម៉ាឡាកា។ ប្រព័ន្ធចាប់រលកអាកាសមួយ របស់ប្រទេសម៉ាឡេស៊ី បានមើល​ឃើញយន្ដហោះនេះ។ «វាត្រូវការអន្តរាគមន៍ ពីសំណាក់អ្នកជំនាញ ដើម្បីយល់ពីរឿងនេះ»។

តើពេលណាដែលយន្ដហោះ ត្រូវបានមើលឃើញនៅពេលចុងក្រោយបំផុត?

ជើងហោះហើរ MH370 ដែលដឹកមនុស្ស ២៣៩នាក់ នៅលើយន្ដហោះនោះ បានហោះចេញពីរដ្ឋធានីកូឡាឡំពួរ នៅ​ម៉ោង០និង៤០នាទីរំលងអាធ្រាត យប់ថ្ងៃសុក្រចូលមកថ្ងៃសៅរ ទី៨ ខែមីនា។ បន្ទាប់មកប្រព័ន្ធ​ទំនាក់ទំនង​របស់​យន្ដហោះ បានឈប់លែងដំណើរការ ឬត្រូវបានកាត់ផ្ដាច់ នៅម៉ោង១និង២០នាទី។

អ្នកនាំពាក្យបានបន្តសន្និដ្ឋានថា «រលកសញ្ញា ដែលយើងទទួលបាន មិនមែនជារលកសញ្ញាធម្មតានោះទេ។ វាជា​រលកសញ្ញានៃយន្ដហោះមួយ នៅវេលាម៉ោង ១ និង២៨នាទី ដែលកំពុងហោះនៅក្នុងទិសដៅផ្ទុយ ពីទិសដៅ​ធម្មតា​ពីជើងហោះហើរ MH370។ រលកសញ្ញាបែបនេះ មិនត្រូវបានយើងចាប់បានរាល់ថ្ងៃឡើយ ហើយវាក៏មិនបានប្រាប់​ពីទិន្នន័យនៃ អត្តសញ្ញាណនៃជើងហោះហើរនោះដែរ។»

------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...