យន្ដហោះ​មួយ​គ្រឿង​ចុះ​ចត លើ​ផ្លូវ​ឡាន​នៅ​រដ្ឋ​កាលីហ្វ័នី (VDO)

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុយ៉ាងដូចម្ដេចនៅឡើយ ជុំវិញការចុះចតយ៉ាងចម្លែក និងជាបន្ទាន់ នៃយន្ដហោះកង្ហាទោលមួយគ្រឿង នៅលើផ្លូវថ្នល់ ពេញប្រៀបដោយរថយន្ដ នៃក្រុង សាន ចូហ្សេ។
Loading...
  • ដោយ: សុបិន្ដ
  • កែប្រែចុងក្រោយ: October 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រហូតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងពីមូលហេតុយ៉ាងដូចម្ដេចនៅឡើយ ជុំវិញការចុះចតយ៉ាងចម្លែក និងជាបន្ទាន់ នៃយន្ដហោះកង្ហាទោលមួយគ្រឿង នៅលើផ្លូវថ្នល់ ពេញប្រៀបដោយរថយន្ដ នៃក្រុង សាន ចូហ្សេ។


យន្ដហោះម៉ាស៊ីនមួយ ធុន ប៊ែលឡានកា ចុះចត់លើផ្លូវឡាន។ (រូបថត CBS San Francisco)

ទីក្រុងម៉ុងរ៉េអាល់ - អ្នកបើករថយន្ដនៅលើមហាវិថី ហៃវេស នៃទីក្រុងសាន ចូស្សេ (San José) នៅរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក បានភ័យ​បុកពោះមិនស្ទើរទេ ដោយសារតែបានជួបព្រឹត្តិការណ៍ ដែលមិនស្មានទុកជាមុនបែបនេះ។ នេះ​បើតាម​ការផ្សាយ​ឲ្យដឹង នៃគេហទំព័រមួយមានឈ្មោះថា «សាន ចូស្សេ មែគៀរី ញ៉ូ (San Jose Mercury News)»។ យន្ដហោះ​ម៉ាស៊ីនមួយ ធុន ប៊ែលឡានកា (Bellanca 7ECA) បាន​សម្រេច​បាននូវការចុះចតជាបន្ទាន់មួយ នៅលើផ្លូវដែលមានរថយន្ដ កំពុងបើកយ៉ាង​ច្រើនសន្ធឹកសន្ធាប់។

ហេតុការណ៍នេះ បាន​កើតឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី០៣ខែតុលាឆ្នាំ២០១៣ ដែលជាធម្មតាចរាចរណ៍ក្នុងតំបន់ មាន​ភាព​មមាញឹកខ្លាំងជាទី​បំផុត។

បើតាមប្រព័ន្ធផ្សព្វផ្សាយនៅរដ្ឋកាលីហ្វ័នី អ្នកបើកបរយន្ដហោះ ដែលជាអ្នកបង្ហាត់បង្ហាញម្នាក់នោះ និងអ្នកដំណើរម្នាក់​ដែលជាអ្នកមកទទួលការហ្វឹកហាត់នោះ មិនមានរងគ្រោះថ្នាក់អ្វីទេ។ ភ្នាក់ងារនគរបាលមួយរូប ដែលទទួលខុស​ត្រូវ​នៅ​តំបន់នោះ លោក ហៀដធើរ រេនដល បានទៅដល់ទីកន្លែងកើតហេតុ ហើយបាននិយាយថា «យើងសប្បាយចិត្ត នៅពេល​យន្ដហោះនេះអាចបញ្ជៀសខ្លួន មិនបានប៉ះពាល់បង្គោលសរសរ ដែលមានខ្សែរភ្លើងអគ្គិសនីស្អេកស្កះ អ្នកថ្មើរជើង និង​រថយន្ដទាំងឡាយនៅលើដងផ្លូវ»។

មូលហេតុដែលឈានទៅដល់ការចុះចតជាបន្ទាន់នេះ នៅមិនទាន់ប្រាប់ឲ្យដឹងនៅឡើយ។ តែបើតាមអ្នកបើកបរយន្ដហោះ ភាពរអាក់រអួលមួយ បានបង្ខំឲ្យគាត់ជ្រើសរើសយកការចុះចតនេះ។ ខាងអាជ្ញាធរសហព័ន្ធអាកាសចរណ៍អាមេរិក ក៏បាន​បើក​ការស៊ើបអង្កេត ទៅលើហេតុការណ៍ដ៏ចម្លែកនេះដែរ ក្នុងថ្ងៃដដែលនេះ៕

សូមទស្សនាវីដេអូខ្លីមួយ នៃព្រឹត្តិការណ៍នេះ៖

----------------------------------------------------
ដោយៈ សុបិន្ត - ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...