ភូមិដ្ឋាន​ធ្វើ​ពី​«ប្រអប់​ក្រដាស» នៅ​ក្រុង​ម៉ាសីយ៍​ប្រទេស​បារាំង (Pic & VDO)

ភូមិដ្ឋានដែលបង្កើតឡើងក្នុងរយៈពេលខ្លីមួយ ត្រូវបានសាងសង់ឡើងនៅលើទីលាន បាហ្សឺម៉ុង (Bargemon) កណ្ដាល​ទីក្រុង ម៉ាសីយ៍ (Marseille) ដើម្បីចូលរួមក្នុងកម្មវិធីមួយប្រចាំតំបន់ នៅឆ្នាំ២០១៣។ អ្វីដែលអស្ចារ្យនោះ គឹភូមិដ្ឋាននោះ បានសាងសង់ឡើងពីប្រអប់​ក្រដាសទាំងអស់ ហើយអ្នកសាងសង់សុទ្ធតែកុមារ និងអ្នកស្ម័គ្រចិត្តជាយុវជនក្មេងៗ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភូមិដ្ឋានដែលបង្កើតឡើងក្នុងរយៈពេលខ្លីមួយ ត្រូវបានសាងសង់ឡើងនៅលើទីលាន បាហ្សឺម៉ុង (Bargemon) កណ្ដាល​ទីក្រុង ម៉ាសីយ៍ (Marseille) ដើម្បីចូលរួមក្នុងកម្មវិធីមួយប្រចាំតំបន់ នៅឆ្នាំ២០១៣។ អ្វីដែលអស្ចារ្យនោះ គឹភូមិដ្ឋាននោះ បានសាងសង់ឡើងពីប្រអប់​ក្រដាសទាំងអស់ ហើយអ្នកសាងសង់សុទ្ធតែកុមារ និងអ្នកស្ម័គ្រចិត្តជាយុវជនក្មេងៗ។


ភូមិដ្ឋានធ្វើពីប្រអប់ក្រដាស់ នៅទីក្រុងម៉ាសីយ៍ប្រទេសបារាំង។ (រូបថត FR/metronews)

ទីក្រុងប៉ារីស - កម្មវិធីដែលបានពេញនិយមជារៀងរាល់ឆ្នាំ មានឈ្មោះថា ម៉ាសីយ៍ ប្រូវ៉ស្ស៍ ២០១៣ (Marseille Provence 2013)។ នៅឆ្នាំនេះ គេបាន​ឧទ្ទិសទៅសិល្បៈ​ឆ្នៃ​ប្រឌិតនៅតាមដងផ្លូវ ដោយបានសង់ជា«ភូមិដ្ឋានមួយ ដែលសង់នៅ​លើ​ទីលាន បាហ្សឺម៉ុង ក្នុង​សង្កាត់​ទី១នៃទីក្រុងស្ថិតនៅប៉ែកខាងត្បូង នៃ​ប្រទេសបារាំង។

ប្រធានការដ្ឋានសាងសង់ លោក អូលីវីយ៉េ ហ្គ្រូសតែត (Olivier Grossetête) ដែលជាវិចិត្រករសូន្យរូបម្នាក់នោះ បានចាត់​ចែងធ្វើ​ស្នាដៃនេះដោយស្ម័គ្រចិត្ត ជាមួយកុមារៗ យុវជន យុវនារី និងអ្នកដំណើរនៅតាមផ្លូវជាច្រើន។ ពួកគេបានប្រើស្កុត​បិតភ្ជាប់ពីប្រអប់មួយទៅប្រអប់មួយ ដើម្បីបង្កើតទៅជាអាគារភូមិករធំៗជាច្រើន។

ជាល្បែងមួយ ដែលកុមារគ្រប់រូបនរណាមួយមិនស្រម័យចង់បាន និងចង់ចូលរួមធ្វើនោះ? សូមទស្សនារូបភាព និងវីដេអូ​ខាងក្រោមដូចតទៅ៖

វីដេអូ៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

សដថ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...