រដ្ឋាភិបាលឲ្យប្រើ«កម្ចីលេខ»ពីអង់គ្លេស ដែលមានចំនួនធំៗ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៥ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: អក្សរសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កង្វះខាត នៃតួលេខដ៏សំខាន់ ក្នុងការសំគាល់ លើខ្ទង់ចំណាយ ឬចំណូលនានា ដែលមានរហូតដល់ (ប៊ីលាន) នោះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ចេញប្រកាសអនុញ្ញាត ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធលេខ«ខ្មែរ» រាប់ចាប់ពី «១០លើកជាស្វ័យគុណ៩» ឡើងទៅ ទៅតាមស្តង់ដា និងហៅតាមប្រព័ន្ធអង់គ្លេស ។
តាមសេចក្តីប្រកាសរបស់លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើការពន្យល់ថា មូលហេតុដែលចាំបាច់តម្រូវឲ្យកម្ពុជា ធ្វើការកម្ចីលេខ«ស្វ័យគុណ» ពីប្រព័ន្ធអងស់គ្លេសនោះ ព្រោះតែក្នុង«ភាសាបាលី គិតជាលេខ» (ឬភាសាខ្មែរ) បានបញ្ចប់ ត្រឹម«១០ស្វ័យគុណ១២ (10¹²)»ប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី បានអះអាងបញ្ជាក់ផងថា ប្រព័ន្ធស្វ័យគុណអង់គ្លេសនេះ មានភាពច្បាស់លាស់ អាចទទួលយក មកប្រើប្រាស់បាន។
ការសម្រេចដាក់ឲ្យប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ជាផ្លូវការនូវការ«កម្ចី» ប្រព័ន្ធលេខរបស់បរទេស ត្រូវចាប់ផ្តើមពីចំនួនប៊ីលាន (Billion) ឡើងទៅ ដែលស្មើនឹង «ពាន់លាន» រហូតដល់«១០ស្វ័យគុណ៣៨» ដែលហៅតាមពាក្យថ្មីថា «អាន់ដេស៊ីលាន»។
សូមអានសេចក្តីណែនាំលំអិត របស់ទីស្តីការគណរដ្ឋមន្រ្តីទាំងស្រុង ដូចខាងក្រោម៖