ស្រវឹងបើកបុករនាំងចែកផ្លូវ ដួលអស់៥ផ្ទាំង រួចព្យាយាមបើកគេច
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 22, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍គ្រោះថ្នាក់ ត្រង់ចំណុចម្តុំកន្លែងលក់បរបរស នៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញនេះ បានកើតឡើង នៅវេលាម៉ោង ប្រមាណ៤ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ ឡានបង្កហេត ធុន ហាយឡិនដឺ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ ២M-៦៤៤៥ ត្រូវបានបើកបរ ដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងល្បឿនលឿន ពីត្បួងទៅជើង តាមមហាវិថីខាងលើ។ លុះមកដល់ចំណុចនេះ ក៏បានរេចង្កូត ទៅបុករះរនាំងដែកចែកផ្លូវ ដួលអស់ចំនួន៥ផ្ទាំង ពេញទំហឹង។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅពេលឡានបង្កខាងលើ ជ្រុលទៅបុករនាំងដែករួច មិនបានឈប់ភ្លាមៗនោះទេ តែបានព្យាយាម បន្តដំណើរទៅទៀត ទាំងភាពស្រវឹង ហើយថែមទាំងបើកយ៉ាងលឿន ហាក់ខ្លាចមានអ្នកដេញទាន់។
មិនខុសទេ ព្រោះបន្ទាប់ពីនោះបានបន្តិច ក្រុមសមត្ថកិច្ចខណ្ឌចំការមន បានដេញតាម យ៉ាងប្រកិតជាប់ពីក្រោយ។ លុះបានមួយកំណាត់ផ្លូវ ជនស្រវឹងបើកឡានឃើញថា មិនឈ្នះល្បឿនសម្ថកិច្ច ក៏បានចតឡានចោល នៅកៀនផ្លូវ ហើយរត់គេចខ្លូនបាត់ស្រមោល។ ក្រុមមន្រ្តីសមត្ថកិច្ចខណ្ឌ សហការជាមួយចរារណ៍ផ្លូវគោក រាជធានីភ្នំពេញ បានស្ទូចយកឡានខាងលើ ទៅរក្សាទុក នៅចររាចរណ៍រាជធានី ដើម្បីរង់ចាំម្ចាស់ទៅដោះស្រាយ នៅពេលក្រោយ៕